អាហារ និងភេសជ្ជៈ​​​ ដែលគួរ​​​ជៀសវាងពេល​​​កើតមុន​​​លើផ្ទៃមុខ

ជាការពិតណាស់ អាហារដែល អ្នកទទួល ទានមានទំនាក់ទំនងខ្លាំង បំផុតចំពោះសុខភាព របស់ អ្នក ដែលក្នុង នោះក៏មាន សុខភាពស្បែកផងដែរ។ ប្រសិនបើអ្នកមិន យកចិត្តទុកដាក់ចំពោះ អាហារដែលអ្នក ទទួលទាន ទេនោះ វាក៏ដូចជាអ្នកកំពុងតែបំផ្លាញ សម្រស់ខ្លួនឯងយ៉ាង ដូច្នោះដែរ។ ដូច្នេះហើយអ្វីដែលសំខាន់ ចំពោះអ្នក ដែលអ្នកគួរ ធ្វើនោះមិនមែន ការស្វែងរកផលិតផល ឬការវះកាត់ កែសម្ផស្សដើម្បីជួយកែលំអរ មុខមាត់និង រូបរាង របស់អ្នកនោះទេ គឺអ្នកត្រូវយកចិត្តទុកដាក់ ចំពោះរបបអាហារប្រចាំថ្ងៃរបស់អ្នក។

រូបភាពគេហទំព័រ Looking Today

រូបភាពគេហទំព័រ Looking Today

១. ប្រយ័ត្នចំពោះ​​​អាហារដែល​​​អ្នកញ៉ាំ៖ អាហារដែល​​​មិនល្អដល់ សុខភាពមាន​​​រសជាតិឆ្ងាញ់​​​វាមាន ឥទ្ធិពលអាក្រក់ ទៅស្បែករបស់អ្នក។ អាហារដែល​​​មានជាតិប្រេង​​​និងខ្លាញ់ច្រើន បង្កើនឱកាស​​​ក្នុងការកើតមុន។ ប្រសិនបើ អ្នកមាន ស្បែកសម្បូរខ្លាញ់ អ្នកគួរតែប្រយ័ត្នចំពោះអាហារបែបនេះ។

២. ដើម្បីគេចចេញពីការមិនកើតមុន អ្នកគួរញ៉ាំបន្លែនិងផ្លែឈើឱ្យបានច្រើន។

៣. ជៀសវាងការញ៉ាំទឹកសូដា និងភេសជ្ជៈមានជាតិហ្គាស។ អ្នកត្រូវញ៉ាំទឹកផ្លែឈើស្រស់ឬទឹក ជំនួសនឹងការ ទទួលទានភេសជ្ជៈទាំងនោះ។

៤. ញ៉ាំទឹកឱ្យបានច្រើន៖ ទឹកនឹងជួយលាងសម្អាត ជាតិពុលពីប្រព័ន្ធរាង្គកាយរបស់អ្នក ហើយនឹងជួយរក្សា សម្រស់ ស្បែក របស់អ្នកឱ្យស្ថិតស្ថេរបានយូរ។

៥. ញ៉ាំតែបៃតង៖ តែបៃតងគឺជាសារធាតុ ប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំង ក្នុងការដែលអាចលាង សម្អាតជាតិពុល និង សម្អាត ស្បែករបស់អ្នកតាមធម្មជាតិ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ LookingToday.com

ចង់ដឹងព័ត៌មានកំសាន្ត និងជំនួញ សូមចុច LookingToday.com

Google Analytics Alternative