របបអាហារសម្រាប់​​​​​​អ្នកជម្ងឺមហារីក​​​

មន្ទីរពេទ្យក្វាង​​​ចូវទំនើប​​​ផ្នែកមហារីក បានបង្ហាញថា ៖ ជីវិតអ្នកជម្ងឺ​​​មហារីកអាច​​​ទ្រាំទ្របាន​​​ដោយពឹងពាក់​​​លើចំនីអាហារ​​​ដែលមានសារធាតុ​​​ចិញ្ចឹមគ្រប់សព្វ​​​បែបយ៉ាង។ បញ្ហាធំ​​​បំផុត​​​របស់អ្នកជម្ងឺមហារីកគឺ ខ្វះខាតសារជាតិចិញ្ចឹម។ កែតម្រូវសារជាតិចិញ្ចឹមរបស់អ្នកជម្ងឺគឺជាគន្លឹះសំខាន់បំផុតក្នុងការ ព្យាបាលប្រឆាំងនឹងមហារីក ។ ការតម្រូវរបបអាហារអ្នកជម្ងឺមហារីកដែលសមស្រប អាចបង្កើនកំលាំងក្នុងរាងកាយប្រឆាំងជម្ងឺ ជាជំនួយយ៉ាងសំខាន់ចំពោះការព្យាបាលរបស់អ្នកជម្ងឺ។

រូបភាព មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក

រូបភាព មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក

ការកែសម្រួល​​​របបអាហារ អ្នកជម្ងឺមហារីក ត្រូវប្រុងប្រយ័ត្ន​​​លើប៉ុន្មានចំនុច​​​ខាងក្រោមនេះ ៖

១. ផ្គត់ផ្គង់អាហារ​​​មានសារធាតុប្រូតេអ៊ីន​​​ដែលងាយ​​​រំលាយ និង ទទួលយក​​​ដូចជា ៖ ទឹកដោះគោ ពងមាន់ ប្រភេទត្រី ផលិតផល​​​ធ្វើពីសណ្តែក-ល- អាចបង្កើន​​​ថាមពលប្រឆាំង​​​ជម្ងឺមហារីក​​​របស់រាងកាយ។ ក្នុងនោះ ទឹកដោះគោ និង ពងមាន់អាចកែសម្រួល​​​ភាពជ្រួលច្របល់​​​នៃប្រូតេអ៊ីនក្នុងខ្លួនក្រោយពីធ្វើការព្យាបាលដោយវិទ្យុសកម្ម។

២. ទទួលទានអាហារមានជាតិស្ករដែលមានបរិមាណសមល្មម បន្ថែមបរិមាណកម្តៅ ៖ អ្នកជម្ងឺដែលធ្វើការព្យាបាលដោយវិទ្យុសកម្មយ៉ាងច្រើន អាចធ្វើអោយគ្លុយកូសក្នុងរាងកាយត្រូវខូចខាត ប្រភពស្ករធ្លាក់ចុះ  អាស៊ីតទឹកដោះក្នុងឈាមកើនឡើង មិនអាចប្រើប្រាស់បាន។ ហើយមុខងារអាស៊ីតលំពែងមិនបន្ថែមកំលាំងបាន ដូចនេះបំប៉នសារធាតុគ្លុយកូសមានប្រសិទ្ធភាពល្អ។ ក្រៅពីនេះអាចច្រើនបរិភោគអាហារដែលសំបូរជាតិស្ករដូចជា ៖ ទឹកឃ្មុំ អង្ករ មី ដំឡូង-ល- ដើម្បីបំពេញនូវកម្តៅក្នុងខ្លួន។

៣. គួរបរិភោគអាហារដែលប្រឆាំងនឹងមហារីកអោយបានច្រើនដូចជា ៖ កន្ធាយ ផ្សិតចំបើង ក្រចៀកកណ្តុរ ខ្ទឹមស រុក្ខជាតិក្នុងសមុទ្រ ស្ពៃប្រៃ និង ពងឃ្មុំ-ល-។

៤. វីតាមីន A និង C មានប្រសិទ្ធភាពបញ្ឍប់កោសិកាប្រែក្លាយជាអាក្រក់ និង រីកសុះសាយ បង្កើនភាពនឹងនរនៃកោសិកាស្បែកខាងលើ។ វីតាមីន C ក៏អាចការពារអាការៈខូតខាតទូទៅដោយការបាញ់កាំរស្មី ហើយធ្វើអោយកំរិតកោសិកាសឡើងខ្ពស់។ វីតាមីន E អាចធ្វើអោយកោសិកាបែកខ្ញែក ពន្យាការចាស់របស់កោសិកា។ វីតាមីន B1អាចបង្កើនចំណងអាហារ កាត់បន្ថយអាការៈដែលបណ្តាលពីការព្យាបាលដោយវិទ្យុសកម្ម។ ដូចនេះ គួរបរិភោគអាហារដែលសំបូរទៅដោយវីតាមីនខាងលើដូចជា៖ បន្លែថ្មីស្រស់ ផ្លែឈើ ប្រេងល្ងរ ប្រភេទធញ្ញជាតិ ប្រភេទសណ្តែក និង គ្រឿងក្នុងសត្វ -ល-។

៥. របបច្រើនបែបច្រើនយ៉ាង។ កត់សំគាល់លើពណ៌ ក្លិន រសជាតិ រូបរាង  ធ្វើអោយអ្នកជម្ងឺមានចំណងអាហារ។ អាហារគួរប្រើវិធីចំអិនដោយ ចំហុយ ស្ល ។ ហាមទទួលទានអាហារពិបាកនឹងរំលាយ ហាមពិសារស្រា។

៦. អ្នកជម្ងឺក្រោយការវះកាត់មហារីកលើផ្នែកទាំងអស់តែងធ្វើអោយពិបាកទំពារ លេបចូល រំលាយ និង ទទួលយក ព្រមទាំងខ្វះសារធាតុចិញ្ចឹមយ៉ាងពិសេស អាចយោងតាមស្ថានភាពផ្តល់អាហារបំប៉នសារធាតុចិញ្ចឹមដែលខ្វះខាត។ នៅពេលចាំបាច់អាចអោយផលិតផលអាហារបំប៉នផ្សេងៗ ដើម្បីបង្កើនថាមពលការពារសារពាង្គកាយរបស់អ្នកជម្ងឺ។

អត្ថបទដោយ៖ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក

Google Analytics Alternative