បង្កើតម៉ាស្ស​​​​បិទមុខ ផ្សំចេញ​​​ពីទឹកឃ្មុំ និង ទឹកដោះគោជូរ

ម៉ាស្សមុខផ្សំពីទឹកឃ្មុំ និង ទឹកដោះគោជូរ មានប្រសិទ្ធភាពខ្ពស់ ដូចគ្នានឹងសាប៊ូលាងមុខនិង សារធាតុសំណើម ដែរ។ វារឹតតែមានប្រយោជន៍ ចំពោះអ្នកមានស្បែកស្ងួត និងស្បែកបែកស្រកា និងអាចប្រើបានចំពោះស្បែក ដែល រលាកនឹងកម្តៅថ្ងៃ បន្ទាប់ពីលេងនៅ ឆ្នេរខ្សាច់យូរពេកផងដែរ។

រូបភាពគេហទំព័រ Looking Today

រូបភាពគេហទំព័រ Looking Today

ជាតិទឹកឃ្មុំក្នុង​​​ម៉ាស្សនឹង​​​ទាក់ទាញ សំណើមនិងរក្សា វាទុកក្នុង ស្បែក។ ទឹកឃ្មុំនឹងជួយ​​​លុបបំបាត់ សញ្ញានៃភាព ចាស់និង រក្សាទុក​​​ភាពក្មេងវ័យ និងទន់រលោង​​​របស់ស្បែក។

អាស៊ីត​​​ឡាកទិច (Lactic acid) ដែលមានក្នុង​​​ទឹកដោះគោជូរ នឹងជួយដុស​​​ខាត់កោសិកា ស្បែកងាប់​​​របស់អ្នក។ ស្បែក បែកស្រកា​​​នឹងលាងជម្រះ បានដោយមិនមាន ការរលាក។ ទឹកដោះគោជូរក៏ជួយធ្វើឱ្យចំណុច ខ្មៅនោះលើ ស្បែកមាន ពណ៌ស្រាលជាមុន និងជួយធ្វើឱ្យស្បែកមានពណ៌ ស្មើគ្នាប្រសិនបើប្រើជាប្រចាំ។

អ្នកគ្រាន់តែលាយទឹកដោះគោជូរ ២ ស្លាបព្រាបាយ ជាមួយនឹងទឹកឃ្មុំមួយ ស្លាបព្រាបាយ។ អ្នកអាចបន្ថែមអង្ករ អូត ១ ស្លាបព្រាបាយ ជាមួយគ្នាផងដែរ។

លាយគ្រឿងផ្សំទាំងនេះជាមួយគ្នា រហូតទាល់តែសព្វ ហើយលាបវាឱ្យពេញមុខ បន្ទាប់ពីលាងមុខស្អាតហើយ។ ទុកម៉ាស្សនោះលើមុខ រយៈពេល ១៥នាទី និងប្រើទឹកក្តៅឧណ្ហៗ ដើម្បីលាងសម្អាត។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ LookingToday.com

ចង់ដឹងព័ត៌មានកំសាន្ត និងជំនួញ សូមចុច LookingToday.com

Google Analytics Alternative