ចាប់ខ្លួនប្តី និងស្រីស្នេហ៍​​​ ពាក់ព័ន្ធ​​​ឃាតកម្ម​​​អារកសម្លាប់​​​ស្ត្រីកូនប្រសារ​​​ថៅកែសំណង់

ប្តី និងស្រីស្នេហ៍​​​របស់ខ្លួន ត្រូវបានកម្លាំង នគរបាល​​​ព្រហ្មទណ្ឌ រាជធានីភ្នំពេញ សហការ ជាមួយកម្លាំង​​​នគរបាល ខណ្ឌមានជ័យ ដឹកនាំបញ្ជា​​​ផ្ទាល់ពីសំណាក់ ស្នងការ​​​នគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ និងស្នងការរង ជួន ណារិន្ទ ចាប់ខ្លួន ជាបន្តបន្ទាប់ ជុំវិញករណីឃាតកម្ម អាករសម្លាប់ស្រ្តី កូនប្រសារថៅកែ សំណង់ ដែលត្រូវជាប្រពន្ធរបស់ខ្លួន ដល់ក្នុងបន្ទប់ដេកនៅផ្ទះជាន់ទី១ ក្នុងភូមិដើមម៉ាក់ឃ្លើ សង្កាត់ច្បារអំពៅទី១ ខណ្ឌមានជ័យ កាលពីយប់ថ្ងៃទី១០ខែតុលា ឆ្នាំ២០១៣។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

កាលពីម៉ោង​​​ប្រមាណ ៩និង៣០នាទី យប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣​​​កន្លងទៅ ស្រ្តីឈ្មោះ ជួ លីជូ អាយុ ៣៤ ឆ្នាំ ជាកូនប្រសារ​​​ថៅកែលក់គ្រឿង​​​សំណង់ម្នាក់ ឈ្មោះ តុង ត្រូវបានគេ​​​ចូលទៅអារក សម្លាប់នៅក្នុងបន្ទប់ដេក ទាំងមិនដឹងមូលហេតុ។

ក្រោយករណី​​​ឃាតកម្ម ដ៏ឃោរឃៅនេះ កម្លាំងនរគបាល ព្រហ្មទណ្ឌ រាជធានីភ្នំពេញ បានធ្វើការ​​​ស្រាវជ្រាវ និងស៊ើប អង្កេតយ៉ាង​​​យកចិត្ត ទុកដាក់​​​ជាទីបំផុត ។ រហូតដល់​​​ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៣នេះ កម្លាំងនគរបាល បានឈានទៅ​​​ដល់ការចាប់ ខ្លួនបុរសជាប្តី​​​នារីរងគ្រោះ ឈ្មោះ ស៊ី លូហេងឡុង អាយុ  ៣២ឆ្នាំ និងនារីម្នាក់ទៀត ដែលស្រីស្នេហ៍ របស់ខ្លួន ពីបទសមគំនិត ជុំវិញករណីឃាតកម្មនេះ។

ក្រោយការសួរនាំ តាមជំនាញរួចមក ជនសង្ស័យជាប្តី បានសារភាព អំពីទង្វើរបស់ខ្លួន។ នៅរសៀល​​​ថ្ងៃដដែលនេះ ជនសង្ស័យ​​​ទាំងពីរនាក់ ត្រូវបានកម្លាំង នគរបាល​​​នាំខ្លួន ទៅកាន់ផ្ទះ​​​របស់ពួកគេ ដើម្បីរក​​​វត្ថុតាង ស្ថិតនៅ​​​តាមផ្លូវលេខ ៣១០ កែវផ្លូវលេខ១៤២ សង្កាត់បឹងកេងកកទី៣ ខណ្ឌចំការមន ។

បន្ទាប់ពីចំណាយ​​​ពេលរុករក និងឆែកឆេរ​​​អស់រយៈយ៉ាងយូរ សមត្ថកិច្ច បានរកឃើញ​​​ទាំងលុយ និងគ្រឿងអលង្ការ​​​របស់ស្រ្តីរងគ្រោះ នៅក្នុងផ្ទះរបស់​​​នារីជាស្រីស្នេហ៍ របស់ប្តីចិត្តកំណាចពិតប្រាកដមែន។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

បើតាមសមត្ថកិច្ច បានបញ្ជាក់ថា បុរសជាប្តី និងស្រីស្នេហ៍​​​វ័យក្មេង ពិតជាបាន​​​ឃុបឃិតគ្នា និងរៀបគម្រោង​​​យ៉ាងល្អិតល្អន់ សម្លាប់​​​ស្រ្តីរងគ្រោះ យកទ្រព្យសម្បត្តិ​​​ពិតប្រា កដមែន។ សមត្ថកិច្ចបាន​​​និងកំពុងរៀបចំ​​​សំណុំបញ្ជូន​​​ជនសង្ស័យទាំងពីរ​​​ទៅកាន់តុលាការ ដើម្បីវិនិច្ឆ័យ​​​ទោសទៅ​​​តាមច្បាប់។

សូមបញ្ជាក់ថា នៅថ្ងៃកើតហេតុការណ៍ ឃាតកម្មនោះ ក្រៅពីអារកសម្លាប់ស្ត្រីរងគ្រោះហើយ ជនសង្ស័យបានយក ទ្រព្យសម្បត្តិ រួមមាន ខ្សែដៃពេជ្រ១, ចិញ្ចៀនពេជ្រ ២វង់, លុយ ១៣.០០០ដុល្លារ និងលុយខ្មែរ ជាច្រើនលាន រៀលទៀត។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative