១០៤នាក់​​​បានសម្លាប់​​​ដោយទឹក​​​ជំនន់ គិតត្រឹម​​​ថ្ងៃទី៩​ តុលា

ទឹកជំនន់​​​ទន្លេមេគង្គ និងដោយទឹកភ្លៀង​​​​ក្នុង​រយៈពេល​​​​ជាង​១​ខែ​នេះ បាន​សម្លាប់​​​​មនុស្ស ១០៤នាក់​​ ផល​ប៉ះពាល់​​​មនុស្សជាង១,៥​លាន​នាក់​ ពន្លិច​ផ្ទះ​សម្បែង​​​​ជាង១២ម៉ឺន​ខ្នង ​បំផ្លាញ​ដំណាំ​ស្រូវ​ចំនួន២៥​ម៉ឺន​ហិកតា ព្រមទាំងធ្វើឲលិចលង់សាលារៀន ៦៧០ កន្លែង និង​វត្ត​អារាម​ចំនួន៣៧០។ តួលេចនេះ គិតត្រឹមថ្ងៃទី ៩​ តុលាតែប៉ុណ្ណោះ។

រូបភាពពី ហ្វេសប៊ុក

រូបភាពពី ហ្វេសប៊ុក

បើគិតត្រឹមថ្ងៃទី ៩​ តុលា​នេះ​ ទឹកជំនន់​បាន​​​​សម្លាប់​មនុស្ស ១០៤នាក់​ហើយ ក្នុង​រយៈពេល​​​​ជាង​១​ខែ​នេះ។ ចំណែក​​​​មនុស្ស​ជាង ១,៥​លាន​​​​នាក់​ទៀត​ បាន​ទទួលរង​​​​ផល​ប៉ះពាល់ និង​ផ្ទះ​សម្បែង​​​​ជាង ១២ម៉ឺន​ខ្នង​ត្រូវ​​​​បាន​ជន់​លិច។ គ្រោះ​ធម្មជាតិ​មួយ​នេះ​ក៏​បាន​បំផ្លាញ​​​​ដំណាំ​ស្រូវ​ចំនួន ២៥​ម៉ឺន​ហិកតា។ ចំណែកឯ​សាលារៀន ៦៧០ កន្លែង និង​វត្ត​អារាម​ចំនួន ៣៧០ ក៏​ត្រូវ​បាន​លិចលង់​ដែរ។ នេះ​បើ​យោងតាម​តួលេខ​បណ្តោះអាសន្ន​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ ​មហន្តរាយ។

លោក ញឹម វណ្ណដា អនុប្រធាន​ទី១ នៃ​គណៈកម្មាធិការ​នេះ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ល្ងាច​ថ្ងៃ​ ពុធ​នេះ​ថា ការ​ខូចខាត​ជា​ទឹកប្រាក់​ពិត​ប្រាកដ​នៅ​មិន​ទាន់​បូក​សរុប​នៅឡើយ​ទេ។ ប៉ុន្តែ​ លោក​វាយ​តម្លៃ​ថា ការ​ខូចខាត​អាច​នឹង​ស្មើ​ពាក់​កណ្តាល​នៃ​ទឹក​ជំនន់​កាល​ពី​ឆ្នាំ​២០១១ ។ កាល​ណោះ ទឹកជំនន់​បាន​បង្ក​ការ​ខូចខាត​ជា​ទឹក​ប្រាក់​សរុប ៥២០ លាន​ដុល្លារ។

រូបភាពពី ហ្វេសប៊ុក

រូបភាពពី ហ្វេសប៊ុក

នៅពេលមាន​​​​​គ្រោះទឹកជំនន់​ដ៏​ធ្ងន់ធ្ងរនេះ គណបក្ស​​​​នយោបាយធំៗ​មួយ​ចំនួន​បាន​​​​ចេញ​មុខ​អំពាវនាវ​រក​ជំនួយ​​​​ដើម្បី​ជួយ​ជន​ រងគ្រោះ។ កាល​ពី​ថ្ងៃ​ទី ១​តុលា​​​​កន្លង​ទៅ លោក កឹម សុខា អនុប្រធាន​​​​គណបក្ស​​​​សង្គ្រោះជាតិ ​ក៏បាន​ចេញ​​​​សេចក្តី​អំពាវនាវ​​​​មួយ​ដែរ​  ដើម្បី​ស្វែង​រក​ការ​ឧបត្ថម្ភ​​ពី​សប្បុរសជន ​តាមរយៈ​គណបក្ស​សង្គ្រោះ​ជាតិ ​ដើម្បី​យក​ទៅ​ជួយ​ជន​រងគ្រោះ​ដោយ​ទឹកជំនន់។

នៅ​ក្នុង​សេចក្តី​អំពាវនាវ​មួយ​ចុះ​ថ្ងៃ​ទី​៩តុលា​នេះ លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​អំពាវនាវ​ឲ្យ​សមាជិក សមាជិកា គណបក្ស​កាន់​អំណាច​ និង​សប្បុរសជន​នានា ​ចុះ​ជួយ​ជន​រងគ្រោះ​ដោយ​ទឹកជំនន់​ ទៅ​តាម​លទ្ធភាព​ដោយ​គ្មាន​ការរើសអើង។

ចំណែកឯគណបក្ស​ហ្វ៊ុនស៊ិនប៉ិច ក៏​បាន​អំពាវនាវ​រក​ជំនួយ​ពី​សមាជិក​របស់​ខ្លួន និង​ពី​សប្បុរសជន​ដូច​គ្នា​ដែរ។ នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​មួយ​នៅ​ថ្ងៃ​ទី​៩​តុលា​នេះ គណបក្ស​រាជានិយម​មួយ​នេះ បើ​ទោះ​បី​ជា​មិន​បាន​ជាប់​ឆ្នោត​នៅ​ក្នុង​សភា​ក៏​ដោយ ក៏​ប្រធាន​គណបក្ស​នេះ​នឹង​ចុះ​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ ទឹកជំនន់​នៅ​ថ្ងៃ​ទី ១២ និង ១៣​តុលា​ខាង​មុខ៕

អត្ថបទដោយ ៖ សុខភាពកម្ពុជា

ចេញផ្សាយ ៖ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣

Google Analytics Alternative