ធនាគារ​​ឈាម​ ជិតដាច់ស្តុកហើយ នៅខែតុលា ឆ្នាំ២០១៣

ថ្មីៗនេះ មន្ត្រី​ក្រសួង​​​​សុខាភិបាល​ បាន​អំពាវនាវ​​​​ឲ្យ​ពលរដ្ឋ​ជួយ​​​​ផ្ដល់​ឈាម​សម្រាប់​​​​សង្គ្រោះ​បន្ទាន់​​​​ដល់​អ្នក​ជំងឺ។ ព្រោះថា នៅដើម​​​ខែតុលា ឆ្នាំ២០១៣​ ​ប្លោក​ឈាម​​​​​ក្នុង​ធនាគារ​​​​​ឈាម​ដែល​​​​បម្រុង​ទុក​ នៅ​សល់​តែ​ប្រហែល ១០​ប្លោក​ប៉ុណ្ណោះ គឺ​ជា​ចំនួន​តិចតួច និង​​ត្រូវ​ការ​ប្រកាសអាសន្ន​​​ដើម្បី​ស្វែង​រក​ឈាម​មក​បន្ថែម​​ជា​បន្ទាន់។

រូបភាពពី RFA

រូបភាពពី RFA

ប្រធាន​មជ្ឈមណ្ឌល​​​​ជាតិ​ផ្តល់​ឈាម លោក​វេជ្ជបណ្ឌិត ហុក គីមចេង មាន​ប្រសាសន៍​​​​កាលពី​ថ្ងៃ​ទី​​៥ តុលា ក្នុងបទសម្ភាសន៍​​ជាមួយ​វិទ្យុ​​​អាសីសេរី ថា មាន​បញ្ហា​​​​ខ្វះ​ឈាម និង​គ្រោងផែនការ​​​​ប្រមូល​​ឈាម​​​​​​​​បម្រុង​ទុក​សង្គ្រោះ​​​​បន្ទាន់​ក្នុង​​​​ធនាគារ​ឈាម។ ព្រោះថា នៅដើម​​​ខែតុលា ឆ្នាំ២០១៣​ប្លោក​ឈាម​​ក្នុង​ធនាគារ​​ឈាម​ដែល​បម្រុង​ទុក​សម្រាប់​ជួយ​សង្គ្រោះ​បន្ទាន់​ដល់​អ្នក​ជំងឺ និង​អ្នក​របួស​នៅ​តាម​មន្ទីរពេទ្យ​នៅ​ពេល​នេះ នៅ​សល់​តែ​ប្រហែល ១០​ប្លោក​ប៉ុណ្ណោះ ដែល​ជា​ចំនួន​តិចតួច និង​​ត្រូវ​ការ​ប្រកាសអាសន្ន​​​ដើម្បី​ស្វែង​រក​ឈាម​មក​បន្ថែម​​ជា​បន្ទាន់។

ធនាគារ​ឈាម​ត្រូវការ​ឈាម​មក​បំពេញ​ស្តុក​វិញ​ជាចំបាច់ យ៉ាង​ហោចណាស់​ចំនួន ៦០ ទៅ ៨០​ប្លោក​ក្នុង​មួយ​ថ្ងៃៗ ដែល​សេចក្ដី​ត្រូវ​ការ​នេះ​សម្រាប់​ផ្គត់ផ្គង់​តាម​មន្ទីរពេទ្យ​នៅ​​រាជធានី ​ភ្នំពេញ តែប៉ុណ្ណោះ។ ក្នុង​មួយ​ថ្ងៃ​តម្រូវ​ការ​ឈាម​នៅ​ទូទាំង​ប្រទេស គឺ​មាន​​ចំនួន​ពី ១០០ ទៅ ១៥០​ប្លោក ទើប​គ្រប់​គ្រាន់។ ជាគោលការណ៍ ធនាគារ​ឈាមត្រូវស្តុកទុកឈាមពីរ ៥០០ ​ទៅ៧០០ប្លោក។

កង្វះឈាមនេះ​កើតមានឡើងដោយសារ កត្តាមួយចំនួន ជាអាទិមានគ្រោះថ្នាក់ចរាចរ ដែលកើតមាន ពេលពិធីបុណ្យភ្ជុំបិណ្ឌ នាំឲតម្រូវការឈាមកើនឡើង​ និងដោយសារ សិស្សានុសិស្ស ដែលជាអ្នកផ្តល់ឈាម ឈបើសម្រាកពេលវិស្សមកាលផង។ បន្ថែមលើនេះ បញ្ញាមួយទៀត ដែលចំបងជាងគេ គឺប្រចាពលរដ្ឋយល់ថានាំឲពួកគាត់ខូចសុខភាព​ និងឆ្លងរោគផ្សេងៗ។

លោកវេជ្ជបណ្ឌិត ហុក គីមចេង បាន​អំពាវនាវ​សុំ​ឲ្យ​សាច់​ញាតិ​របស់​អ្នក​ជំងឺ​ ឬ​​អ្នក​រង​របួស​ត្រូវ​បរិច្ចាគ​ឈាម​​​ខ្លួន​ឯង​ដើម្បី​ជួយ​អ្នក​ជំងឺ ឬ​អ្នក​របួស​ដែល​​ត្រួវ​ជា​សាច់​​ញាតិ ទម្រាំ​មជ្ឈមណ្ឌល​ជាតិ​​ផ្ដល់​ឈាម​ មាន​លទ្ធភាព​​ប្រមូល​ឈាម​ស្តុក​ទុក​ក្នុង​ធនាគារ​បាន​គ្រប់​គ្រាន់​​បាន​នៅ​ ថ្ងៃ​មុខ។

អត្ថបទដោយ ៖ សុខភាពកម្ពុជា

ចេញផ្សាយ ៖ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៣

Google Analytics Alternative