៩ខែឆ្នាំ២០១៣ មន្ទីរពេទ្យ ព្រះកេតុមាលា ព្យាបាល​​​អ្នកជំងឺ ៩.២៦០នាក់

ក្នុងរយៈពេល៩ខែ ឆ្នាំនេះ មន្ទីរពេទ្យបាន យកចិត្ដទុកដាក់ ពិនិត្យព្យាបាលជំងឺ ៩.២៦០លើក-នាក់ ព្រមទាំងអ្នកជំងឺចូល សម្រាកមន្ទីរ ពេទ្យ៤.៤៥៥លើក-នាក់ ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

លោកឧត្ដមសេនីយ៍​​​ឯកវេជ្ជបណ្ឌិត លី សុវណ្ណ អគ្គនាយករង អគ្គនាយកដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារ ជាតិ និងជានាយក​​​មន្ទីរពេទ្យ ព្រះកេតុលាមា បានមានប្រសាសន៍​​​បែបនេះ នៅក្នុង ពិធីសំណេះសំណាល សាកសួរ សុខទុក្ខ ចែកអំណោយ​​​ជូនដល់ យោធិនដែល​​​របួសកំពុងសម្រាក ព្យាបាលនៅ​​​មន្ទីរពេទ្យ​​​ព្រះកេតុមាលា កាលពីព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ ២០១៣ បានរៀបចំ ក្រោមអធិបតីភាព លោកនាយឧត្ដម សេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួង ការពារជាតិ ព្រមទាំងមន្ដ្រីយោធាជាន់ ខ្ពស់ជាច្រើនរូបទៀត ។

លោកបន្តថា ក្នុងនោះអ្នកជំងឺ ទូទៅ៣.១៦៦នាក់ ដែលមានជំងឺ លើសឈាម, ជំងឺលើសជាតិស្ករក្នុង ឈាម, ជំងឺថ្លើម៨០,៥ភាគរយ, ខ្សោយ តំរងនោម,ខ្សោយបេះដូង ១២,៥ភាគរយ, ដាច់សរសៃឈាម ខួរក្បាល ៧,១ភាគរយ, ជំងឺគ្រុនចាញ់០,០៣ភាគរយ ក្រៅពីនេះ គឺជំងឺបន្ទាប់បន្សំផ្សេងៗ ។

លោកបន្ដទៀតថា “ មន្ទីរពេទ្យវះកាត់ ជំងឺគ្រប់ប្រភេទបាន១.២៨៩នាក់ដែល មានជំងឺវះកាត់ ធំ៦៤១នាក់ វះកាត់ មធ្យម ២៨៤នាក់ និងវះកាត់ តូច៣៦៣នាក់ ។ ការសម្រេចបានខាងលើ អាស្រ័យមានការយកចិត្ដទុកដាក់ ពីថ្នាក់ ដឹកនាំគ្រប់ លំដាប់ថ្នាក់ ស្ថាប័នជំនាញពាក់ព័ន្ធ និង ប្រទេសជាមិត្ដ ចិន, វៀតណាម ព្រមទាំង ប្ដេជ្ញាចិត្ដខ្ពស់ពី មន្ទីរពេទ្យ យើងខ្ញុំផងដែរ”។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

មានមតិសំណេះ​​​សំណាល​​​នាឱកាស នោះលោក​​​នាយឧត្ដមសេនីយ៍ ម៉ឹង សំផន បានពាំនាំ​​​ការផ្ដាំផ្ញើ សាកសួរ សុខទុក្ខពី សំណាក់​​​ថ្នាក់ដឹកនាំ គ្រប់លំដាប់​​​ថ្នាក់ជូន ចំពោះបុគ្គលិក​​​យោធិនរបួស-ជំងឺទាំង អស់សូម​​​ឆាប់ជា សះស្បើយពី​​​រោគាព្យាធិ ទាំងឡាយ​​​ដើម្បីវិលត្រឡប់ ទៅកាន់កង ឯកភាព​​​ជួបជុំមិត្ដ រួមអាវុធ និងក្រុម គ្រួសារប្រកបរបរ ទទួលទានឆាប់ៗខាងមុខ ដោយក្ដីសោមនស្សរីករាយ ។

លោកនាយឧត្ដមសេនីយ៍ រដ្ឋលេខា ធិការក្រសួងការពារជាតិ ក៏បានក្រើន រំលឹកយោធិនរបួស-ជំងឺ ទាំងអស់ត្រូវ ចូល រួមថែរក្សាសុខភាព ឱ្យបានល្អជាប់ជា ប្រចាំ ព្រោះបច្ចុប្បន្នជំងឺ តម្កាត់ផ្សែងៗ មានរោគសញ្ញាប្លែកៗ ជា ច្រើនប្រភេទ។ ក្នុងនោះការថែរក្សាអនាម័យ មិនសេព គ្រឿងស្រវឹងជ្រុលហួស កាត់បន្ថយការ ជក់បារី ហូបចុក ត្រូវមានអនាម័យ និង ចូលរួមហាត់ប្រាណ លេងកីឡាឲ្យបាន ទៀងទាត់ រក្សាសុខភាពបានល្អរាងកាយ មាំមួន និងអនុវត្ដតាមពាក្យ មួយឃ្លា ពោលថា “ ហូបស្អាត ផឹកស្អាត និងរស់ នៅស្អាត” ទើបអាចចៀសផុត ពីជំងឺ ទាំង ពួងនោះបាន ។

បន្ទាប់មកគណៈអធិបតីក៏បានចែក ជូនអំណោយរបស់ ក្រសួងការពារជាតិ ដល់យោធិនរបួស-ជំងឺ ម្នាក់ៗទទួល បាន មី៥កញ្ចប់ ត្រីខ៥កំប៉ុង ទឹកដោះគោ១ កំប៉ុង ស្ករស១គីឡូក្រាម និងថវិកា១ ម៉ឺនរៀល ព្រមទាំងឧបត្ថម្ភ ដល់កម្មវិធី ២លានរៀល។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative