គោរព​​​​ដឹងគុណ​​​​មនុស្ស​ចាស់ គឺជា​​​​ក​ត្ត​ញ្ញូ​តា​ធម៌

ទិវា​អន្តរជាតិ​​​​មនុស្ស​ចាស់ ដែល​ឆ្នាំនេះ ថ្ងៃទី១ ខែតុលានេះ​ ​ត្រូវបាន​ប្រារព្ធ​​​​ឡើង​ក្រោម ប្រធានបទ «គោរព​ដឹងគុណ​​​​មនុស្ស​ចាស់ គឺជា​ក​ត្ត​ញ្ញូ​​​​តា​ធម៌ គ្រួសារ​មាន​​​​សុភមង្គល សង្គម​រីក​​​ចម្រើន»។ រដ្ឋាភិបាល​​​​បានចេញ​​​​សារា​ចរណ៍​​​​បី​ទំព័រ ដែល​បង្ហាញ​​​​ជំហរ​ខ្ពស់​​​​ក្នុងការ​លើក​​​កម្ពស់​សុខុមាល​ភាព​​​​មនុស្ស​ចាស់ ណែនាំ​ឲ្យ​​​​មន្ត្រី​គ្រប់​​​​ជាន់ថ្នាក់ ជាពិសេស ស្ថាប័ន​ដែល​​​​ធ្វើការ​ពាក់ព័ន្ធ​​​​នឹង​មនុស្ស​ចាស់ ធ្វើយ៉ាងណា​​​​រៀបចំ​ទិវា​នេះ ឲ្យ​មាន​ភាព​អធិកអធម។

រូបភាពពី ហ្វេសប៊ុក

រូបភាពពី ហ្វេសប៊ុក

ក្នុងឱកាស​​​​ទិវា​មនុស្ស​កម្ពុជា ថ្ងៃទី១ ខែតុលា​នេះ ក្នុង​សារា​ចរណ៍​​​​របស់ខ្លួន​ដែល​បាន​​​ចេញ​ផ្សាយ​​​​កាលពី​ម្សិលមិញ រដ្ឋា​​​ភិបាល​កម្ពុជា​ បានបញ្ជាក់ ពី​គោលជំហរ​​​​ដ៏​រឹងមាំ​​​​ជុំវិញ​ការ​​​​ប្រារព្ធ​ទិវា​​​​មនុស្ស​ចាស់​​​​ថ្ងៃទី១ ខែតុលា​ថា «ដើម្បី​លើក​​​កម្ពស់​កិច្ច គាំពារ​​​​ដ៏​មាន​​​​ប្រសិទ្ធិភាព សំដៅ​លើកស្ទួយ​សុខុមាលភាព​របស់​មនុស្ស​ចាស់​ឲ្យ​បានល្អ​ប្រសើរ» ។ មួយវិញទៀត គឺ​ចង់បង្ហាញ​ឲ្យ​ឃើញថា«មនុស្ស​ចាស់ គឺជា​បុព្វការី​ជន ដែល​បាន​បង្កើត​ធនធាន​ដ៏​មាន​សារប្រយោជន៍ ព្រមទាំង​ផ្តល់នូវ​ចំណេះដឹង ចំណេះធ្វើ និង​បទពិសោធន៍​យ៉ាង ច្រើន​ឥត​គណនា សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។

នៅទិវា​អន្តរជាតិ​មនុស្ស​ចាស់ ឆ្នាំនេះ រដ្ឋាភិបាល​បានស្នើ​ដល់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ន គណៈកម្មាធិការ​ជាតិ​កម្ពុជា​ដើម្បី​មនុស្ស​ចាស់ ត្រូវ​សហការ​ជាមួយ​ក្រសួង ស្ថាប័ន អង្គការ​ជាតិ និង​អន្តរជាតិ ដើម្បី​ចាត់តាំង មិ​ទ្ទិញ​អបអរសាទរ​ទិវា នេះ ឲ្យ​បាន​អធិកអធម»។ ជាមួយគ្នានេះ​ផងដែរ នៅ​រាជធានី ខេត្ត​ ត្រូវបាន​តម្រូវ​ឲ្យ​រៀបចំ​មិ​ទ្ទិញ​នេះ​ ដោយ​បង្កលក្ខណៈ​ឲ្យ​មន្ត្រីរាជការ កងកម្លាំង​ប្រដាប់អាវុធ គ្រប់លំដាប់​ថ្នាក់ ព្រះសង្ឃ បុព្វ​ជិត លោកយាយ លោកតា ព្រមទាំង​ប្រជាជន​គ្រប់​វ័យ ចូលរួម ដើម្បី​យល់ដឹង​អំពី​សារសំខាន់​នៃ​គោលនយោបាយ​ជាតិ​ចំពោះ​មនុស្សចាស់​កម្ពុជា។

រដ្ឋាភិបាលកម្ពុជា ​បានស្នើ​ថា អាជ្ញាធរ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដៃគូ​អភិវឌ្ឍន៍ អង្គការ​មិនមែន​រដ្ឋាភិបាល និង​អង្គការ​អន្តរជាតិ សូម​បន្ត​ជួយ​ដល់​សកម្មជន​កម្មវិធី​អភិវឌ្ឍ​សហគម​មនុស្ស​ចាស់​ ដែលមាន​ស្រាប់ និង​គាំទ្រ​ការបង្កើត​នៅតាម​សហគមន៍​មូលដ្ឋាន គ្រប់​ឃុំ សង្កាត់ ដែល​ពុំទាន់​បាន​បង្កើត​សមាគម មនុស្ស​ចាស់។ ត្រូវបង្កើត​ឲ្យ​មាន​សមាគម​មនុស្ស​ចាស់​មួយ ក្នុង​មូលដ្ឋាន​ឃុំ សង្កាត់​របស់ខ្លួន ដើម្បី​បង្កើន​ស្មារតី​សាមគ្គី​ជួយ​គ្នា​ទៅវិញទៅមក​រវាង​មនុស្ស​ចាស់​ទូទៅ ជាពិសេស​យកចិត្ត​ទុក ដាក់​ជួយ​មនុស្ស​ចាស់ជរា ពិការ និង​ទុរគតជន។

ក្នុង​សារលិខិត​អបអរសាទរ​ទិវា​មនុស្ស​កម្ពុជា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​បាន​ថ្លែងថា គោលការណ៍​នេះ ស្របទៅនឹង​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ស្របតាម សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ ដែល​ចង់​ឲ្យ​មានការ​យកចិត្តទុក ដាក់​កាន់តែ​ខ្ពស់ ដល់​សុខុមាលភាពរបស់​ប្រជាជន​គ្រប់​វ័យ ពិសេស​មនុស្ស​ចាស់៕

ពោលគឺ គ្រប់​ក្រសួង ស្ថាប័ន និង​អាជ្ញាធរ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវ​រៀបចំ​កម្មវិធី​ចុះ​សួរ​សុខ​ទុក និង សំណេះសំណាល​ជាមួយ​មនុស្ស​ចាស់ នៅតាម​មូលដ្ឋាន វត្ត​អារាម វិហារ​សាសនា​នានា ដោយ​នាំយក​ជំនួយ​ឧបត្ថម្ភ​តាម​សទ្ធា​ជ្រះថ្លា។ ក្រសួង​ធម្មការ និង​សាសនា​ត្រូវធ្វើ​ការណែនាំ​ចលនា​តាម​វត្ត​អារាម វិហារ​សាសនា​នៅ​ទូទាំង ប្រទេស​ដល់​បុព្វ​ជិត​សាសនា ដើម្បី​ឲ្យ​មាន​សកម្មភាព​ជួយឧបត្ថម្ភ​មនុស្ស​ចាស់ជរា ។ល។

អត្ថបទដោយ ៖ សុខភាពកម្ពុជា

ចេញផ្សាយ ៖ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៣

Google Analytics Alternative