អាហារ៤ប្រភេទ ជួយបង្ការ​​​កុំឲ្យមាន​​​មហារីកសុដន់

មហារីកសុដន់ ជាឃាតករដ៏​​​សាហាវ​​​សម្រាប់នារី ហើយការ​​​ស្រាវជ្រាវ​​​កាន់តែច្រើន​​​បានបង្ហាញថា មហារីកសុដន់​​​មានពាក់ព័ន្ធខ្លាំង​​​ជាមួយការ​​​បរិភោគ។ ដូច្នេះស្រ្តី​​​គួរយកចិត្តទុកដាក់​​​ការបរិភោគ​​​ប្រចាំថ្ងៃ ព្យាយាម​​​ធ្វើការទប់ស្កាត់​​​មហារីកសុដន់​​​អោយបាន​​​ប្រសើរ។​ ខាងក្រោមនេះ លោកវេជ្ជបណ្ឌិតនៃ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក នឹងណែនាំ​​​ទាំងអស់គ្នា​​​អាហារទាំង​​​៤ប្រភេទ ធ្វើអោយ​​​អ្នកឃ្លាតឆ្ងាយ​​​ពីជម្ងឺមហារីក​​​យ៉ាងងាយស្រួល។

ផ្កាខាត់ណាជាជម្រើសទី១សម្រាប់បន្លែបៃតង

ផ្កាខាត់ណាសំបូរទៅដោយវីតាមីនសេ ធាតុសរសៃនៃការ៉ុត កាល់ស្យូមនិងអាស៊ីតហ្វុលីក ម្យ៉ាងទៀតការស្រាវជ្រាវបានបញ្ជាក់ថា សារធាតុពហុស៊ុលហ្វ័រនិងសារធាតុមេតាណុលអ៊ីនដុល៣ដែលមានក្នុងផ្កាស្ពៃគឺជាសារធាតុប្រឆាំងមហារីកដ៏កំពូល អាចទប់ស្កាត់កោសិកាមហារីករាលដាលនិងកើតឡើងវិញ មានប្រសិទ្ធភាពទប់ស្កាត់ការកើតមាន ជម្ងឺមហារីកសុដន់

ប៉េងប៉ោះជាជម្រើសទីមួយសម្រាប់បន្លែផ្លែឈើពណ៌ក្រហម

សារធាតុប៉េងបោះនៅក្នុងបន្លែមានសារៈសំខាន់ក្នុងប្រសិទ្ធភាពការពារកុំអោយឆាប់ចាស់និងលក្ខណៈពិសេសការពារកុំអោយរលាក ម្យ៉ាងទៀតការពិសោធន៍កាន់តែច្រើនបញ្ជាក់ថា ខ្លួនប្រាណមនុស្សបាត់បង់ជីវជាតិការ៉ុតច្រើនប៉ុនណា មានការពាក់ព័ន្ធខ្លាំងជាមួយហានិភ័យកើតមហារីកផងដែរ ជាពិសេសមហារីកសុដន់។ ក្រៅពីនេះ បរិភោគបន្លែផ្លែឈើដែលសំបូរទៅដោយសារធាតុប៉េងប៉ោះការ៉ុត ដូចជាប៉េងប៉ោះ ឪឡឹក ដែលអាចកាត់បន្ថយអត្រាកើតមហារីកបានយ៉ាងច្រើន។

រូបភាព មន្ទីរពេទ្យ​​​ក្វាងចូវទំនើប​​​ផ្នែកមហារីក

រូបភាព មន្ទីរពេទ្យ​​​ក្វាងចូវទំនើប​​​ផ្នែកមហារីក

ស្ពៃក្តោប​​​ជាជម្រើស​​​ទីមួយ​​​សម្រាប់បន្លែ​​​ពណ៌ស្វាយ

ស្ពៃក្តោប​​​មិនត្រឹមតែ​​​សំបូរទៅដោយ​​​ជីវជាតិអាន​​​តុហ្ស៊ីយ៉ានីន​​​៣៦មុខខុសៗគ្នា នៅសំបូរ​​​ដោយសារធាតុ​​​ហ្វ្លេវ៉ូនូអ៊ីដដែល​​​មានទំនាក់ទំនង​​​យ៉ាងស្និទក្នុងការ​​​ប្រឆាំងមហារីក។ ក្រៅពីនេះ ស្ពៃក្តោប​​​ពណ៌ស្វាយ​​​នៅសំបូរ​​​ទៅដោយ​​​ជីវជាតិមេតា​​​ណុលអ៊ីនដុល៣ និងជីវជាតិ​​​ក្លុយគុសស៊ីណូលែតដែលបំលែងទៅជាអ៊ីសូធីអូស៊ីយ៉ាណាត មានប្រសិទ្ធភាពក្នុងការទប់ស្កាត់មហារីកសុដន់រួមទាំង មហារីកប្លោកនោម និង មហារីកក្រពេញប្រូស្តាត

ផ្លែវ៉លណាត់ជាជម្រើសទីមួយក្នុងចំណោមផ្លែឈើសំបករឹងពណ៌ត្នោត

ការពិសោធន៍បានបញ្ជាក់ថា ផ្លែវ៉លណាត់អាចមានប្រសិទ្ធភាពពន្យាការវិវត្តនិងរីករាលដាលនៃដុំមហារីកសុដន់ដែលពិសោធន៍ក្នុងខ្លួនសត្វកណ្តុរស ទោះបីជាខ្លួនប្រាណមនុស្សខុសពីសត្វកណ្តុរ ប៉ុន្តែផ្លែសំបូរទៅដោយសារធាតុអាស៊ីតខ្លាញ់ សារធាតុប្រឆាំងអុកស៊ីតនិងស្តេរ៉ូលរុក្ខជាតិសុទ្ធតែមានប្រសិទ្ធភាពកាត់បន្ថយហានិភ័យនៃការកើតជម្ងឺមហារីកសុដន់។

អ្នកឯកទេសនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានរំលឹកថា  ៖ របបអាហារសុខភាពអាចជួយការពារជម្ងឺមហារីកសុដន់ចំពោះមនុស្សជាតិ ប្រសិនជួបប្រទះនិងសង្ស័យថាលេចចេញនូវអាការៈជម្ងឺមហារីកសុដន់ត្រូវតែទៅពិនិត្យនិងព្យាបាលនៅមន្ទីរពេទ្យអោយបានរួសរាន់។

អត្ថបទដោយ៖ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក

Google Analytics Alternative