ទឹកជំនន់ទន្លេ​​​មេគង្គនៅភ្នំពេញ ជិតដល់កម្រិត​​​ប្រកាសអាសន្ន

ស្ថានភាពជំនន់ ទន្លេមេគង្គ នៅរាជធានីភ្នំពេញ បានឡើងខ្ពស់ជិត ស្ថិតនៅក្នុងដំណាក់កាល ប្រកាស អាសន្ន ដោយនៅ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៣នេះ ទឹកមានកម្ពស់ ៩,៩៨ម៉ែត្រ ដែលកម្រិត ប្រកាសអាសន្ន របស់វាស្ថិតនៅ ១០,៥០ម៉ែត្រ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

លោក កែវ វី នាយកខុទ្ទកាល័យ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់ មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិលថា កម្ពស់ទឹកជំនន់នៅតាម បណ្តាខេត្ត-រាជធានីមួយចំនួន មានការកើនឡើងជាធម្មតា ប៉ុន្តែនៅភ្នំពេញ​​​ទឹកឡើងជិតដល់ កម្រិតប្រកាស​​​អាសន្នផងដែរ។

លោកបានបញ្ជាក់ថា “នៅភ្នំពេញយើងវានៅ សល់តែប្រហែលជាកន្លះម៉ែត្រទៀតទេ នឹងដល់កម្រិតប្រកាស អាសន្ន ហើយ”។

លោកបន្តទៀតថា ដោយឡែកនៅខេត្តស្ទឹងត្រែងកម្ពស់ទឹកជំនន់ បានស្រកចុះបន្តិចហើយ ប៉ុន្តែខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង និងកោះខែល គឺវាស្ថិតនៅក្នុងកម្រិតប្រកាសអាសន្ន ដដែល។

សូមបញ្ជាក់ថា ចាប់តាំងពីមាន គ្រោះធម្មជាតិទឹកជំនន់ បានកើតមានឡើង ដោយរាប់ចាប់ពីខែសីហា រហូតដល់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣នេះ មានមនុស្សស្លាប់ចំនួន២០នាក់ហើយនៅតាមបណ្តាខេត្តមួយចំនួន។ ខេត្តដែល មានមនុស្សស្លាប់ច្រើនជាងគេ គឺ ខេត្តកំពង់ចាម ១៤នាក់, ឧត្តរមានជ័យ ២នាក់, ក្រចេះ២នាក់, ស្ទឹងត្រែង១នាក់ និងខេត្តរតនគិរី ១នាក់។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative