​មានប្រជាពលរដ្ឋ​​​ខ្មែរចំនួន​​​១២នាក់ហើយ ​ស្លាប់​ដោយសារ​​​​ទឹកជំនន់​

មនុស្សយ៉ាង​​​ហោច​ណាស់​​​​១២នាក់​ បាន​ស្លាប់​ដោយសារ​​​តែ​ទឹកជំនន់​ ដែល​បង្ក​មក​​​ពី​ការធ្លាក់​ភ្លៀង​​​​ក្នុង​រយៈពេល​តែ​​​​ជាង​មួយខែ​ ចាប់ពី​​​​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៣​នេះ ក្នុង​ខេត្ត​​​​ចំនួន​ប្រាំ ដែល​កំពុង​​​​រងគ្រោះ​ខ្លាំង រួមមាន ខេត្ត​កំពង់ចាម ក្រចេះ និង​ខេត្ត​​​​ស្ទឹងត្រែង​។

ផ្ទះ​ប្រជាពលរដ្ឋ​​​​ដែល​ត្រូវ​​​​ជន់​លិច នា​ឃុំ​ទន្លេបិទ ស្រុក​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម (ប្រភព RFA)

ផ្ទះ​ប្រជាពលរដ្ឋ​​​​​​​ដែល​ត្រូវ​​​​​​​ជន់​លិច នា​ឃុំ​ទន្លេបិទ ស្រុក​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម (ប្រភព RFA)

គិត​ចាប់ពី​​​​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៣​នេះ មកទល់​​​​ពេលនេះ មនុស្ស​​​​យ៉ាងតិច ចំនួន​១២នាក់ ​នៅក្នុង​ខេត្ត​​​​ចំនួន៥ បាន​ស្លាប់​ដោយសារ​​​​តែ​ជំនន់​​​​ទឹកភ្លៀង ក្នុងនោះ​នៅ​​​​ខេត្ត​កំពង់ចាម​ មាន​ចំនួន ៦នាក់  ឧត្តរមានជ័យ​​​​២នាក់ ក្រចេះ​២នាក់ ស្ទឹងត្រែង​ម្នាក់ និង​រតនៈគីរី​ម្នាក់។ ក្នុង​ចំណោម​​​​មនុស្ស​ស្លាប់ ១២នាក់​នោះ ​មាន​៦នាក់​ជា​កុមារ នេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​លោក កែវ វី នាយ​ខុទ្ទកាល័យ​​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដែលបាន ប្រាប់វិទ្យុបារាំងអន្តរជាតិ និង​ VOD។

លោក​ កែវ វី បន្តអោយ​ដឹងថា ប្រជាជន​តាម​ដង​ទន្លេ ​និង​អាជ្ញាធរ​បាន​ត្រៀមខ្លួន​រួច​រាល់​ហើយ​ក្នុង​ ការបង្ការ​ប្រឆាំងនឹង​ទឹកជំនន់​ តាំងតែ​ពី​ទឹកបាន​ចាប់​ផ្តើម​ជន់​ឡើង​នៅ​ ខែមិថុនា។ ប៉ុន្តែ យ៉ាងណា ​មូលហេតុ​ដែល​បង្ក​​អោយ​មាន​មនុស្ស​ស្លាប់​នោះ ​គឺ​ដោយសារតែ​ការ​ ធ្វេសប្រហែស​របស់​ប្រជាជន ពីព្រោះថា អាជ្ញាធរ​បាន​ទទូច​អោយ​ប្រជាជន​មានការ​ប្រុង​ប្រយត្ន័​ខ្ពស់​ ពិសេស​ កូនក្មេង និង​មនុស្ស​ចាស់​ ដែល​អាចមាន​ការ​អិល​ធ្លាក់​ចូល​ទន្លេ​ ហើយ​ត្រូវនាំទៅតាម​ ទឹកកួច ជា​យថាហេតុ។ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា កម្រិត​ទឹកជំនន់​រហូតមកដល់​ពេលនេះ មិនទាន់​ស្រក​នៅឡើយ​ទេ​។ លោក​បន្តថា ខេត្ត​មួយចំនួន​ទៀត ដែល​ជាប់​នឹង​ទន្លេមេគង្គ ដូចជា​ខេត្ត​កណ្តាល កំពុង​ស្ថិត​ក្នុង​ការ​ដំណាក់​ការប្រកាសអាសន្ន​។

សូម​បញ្ជាក់​ថា ក្រសួង​ធនធានទឹក​ នៅ​ថ្ងៃ​នេះ​ បាន​ចេញ​សេចក្តីជូន​ដំណឹង​ជា​លើក​ទី៣ សូមអោយ​អាជ្ញា​ដែនដី​មាន​វិធានការ​ការពារ ​និង​ជន្លៀស​បងប្អូន​ប្រជាពលរដ្ឋ​ ទៅ​ទីទួល​សុវត្ថិភាព​អោយ​ទាន់​ពេលវេលា ខណៈ​ដែល​ចាប់ពី​ថ្ងៃស្អែក​នេះ​ទៅ ទឹក​ទន្លេ​មេគង្គ​នៅ​ខេត្តស្ទឹងត្រែង ក្រចេះ និង​កំពង់ចាម នឹង​ជន់​ជោរ​ឡើង​កំរិត​​​ខ្លាំង ប្រហាក់​ប្រហែល​ឆ្នាំ​១៩៩៦ដែរ។ យោង​តាម​សេចក្តីជូន​ដំណឹង​ដដែល ទឹកជំនន់​នេះ​នឹង​ចាប់​ស្រក​ចុះ​វិញ​នៅ​ចុងខែ​កញ្ញា​នេះ៕

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ អំពាវនាវ​ឲ្យ​អាជ្ញា​ជា​តិ និង​ក្រោម​ជាតិ បង្កើន​ការប្រុងប្រយ័ត្ន ជួយ​ប្រជាពលរដ្ឋ ខណៈ​ទឹកជំនន់ កំពុង​ក្លាយជា​បញ្ហា​ព្រួយបារម្ភ​និង យកចិត្តទុកដាក់​ក្នុង​ការជម្លៀស ការ​ផ្តល់​ស្បៀងអាហារ និង​​ការថែទាំង​សុខភាព​ជា​ដើម និង​ពលរដ្ឋ ត្រូវ​ប្រុងប្រយ័ត្ន​សម្រាប់​សុវត្ថិភាព​ក្រុមគ្រួសារ ជាពិសេស​ផ្ទះ​ដែល​ងាយ​រង​គ្រោះ​​៕

អត្ថបទដោយ ៖ សុខភាពកម្ពុជា

ចេញផ្សាយ ៖ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣

Google Analytics Alternative