ពលរដ្ឋជាង​​​៣០០គ្រួសារ ត្រូវបាន​​​ជម្លៀស​​​រកទីទួល​​​សុវត្ថិភាព ខណៈជំនន់​​​ទឹកភ្លៀង​​​មកពីថៃ​​​កំពុង​​​វាយលុក

រោយពីមានភ្លៀងធ្លាក់ជាប់គ្នា អស់រយៈពេលមួយសបា្តហ៍កន្លងទៅនេះ ជំនន់ទឹកភ្លៀង និងទឹកជំនន់ហូរមកពីថៃ បានជន់លិចលំនៅដ្ឋាន ប្រជាពលរដ្ឋ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត បន្ទាយមានជ័យ សាលារៀន វត្តអារាម មណ្ឌលសុខភាព ប៉ុស្តិ៍រដ្ឋបាល និងផ្លូវជាច្រើខ្សែត្រូវបានទឹកលិច កាត់ផ្តាច់ មិនអាចធ្វើដំណើរបាន ក្នុងនោះពលរដ្ឋមួយចំនួន ត្រូវបានគេជម្លៀសឲ្យមករកទីទួល មានសុវត្ថិ ភាពជាបណ្តើរៗហើយ ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

មេឃុំអូរ​​​បីជាន់ លោក សួង មឿន បានឲ្យដឹង តាមទូរស័ព្ទ កាលពី​​​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០១៣ នេះថា មានពលរដ្ឋ​​​កើនឡើង​​​ដល់ ៣០៤ គ្រួសារហើយ ដែលត្រូវបាន​​​ជម្លៀសពី​​​ទីទួល សុវត្ថិភាព ដើម្បីបញ្ជៀស ពួកគាត់​​​ទៅឲ្យផុត​​​ពីទឹកជំនន់ ជៀសវាង​​​ទឹកឡើង​​​កាន់តែខ្លាំង​​​ជម្លៀសពួក គាត់មិនទាន់ ព្រោះថា ​​​ពេលនេះ ជំនន់ទឹកភ្លៀង កំពុងហូរ​​​ធ្លាក់ពីថៃខ្លាំង កន្លែងខ្លះកម្ពស់ទឹក ៧តឹកទៅមួយម៉ែត្រ ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

លោក សួង មឿន បានបន្តថា មកដល់​​​ពេលនេះ មានទឹកជំនន់​​​បានលិច​​​លំនៅដ្ឋាន​​​ប្រជាពលរដ្ឋ អស់ចំនួន ៨ ភូមិហើយ ក្នុងនោះ​​​បានធ្វើឲ្យ​​​ផ្លូវចំនួន ៩ខ្សែ ត្រូវជន់លិច សរុបជាង ៤០០០ម៉ែត្រ កាត់ ផ្តាច់ទាំងស្រុង មិនអាច​​​ធ្វើដំណើរ​​​បាន ប្រវែង​​​២០០ម៉ែត្រ ។ ពេលនេះប្រជា​​​ពលរដ្ឋទាំង​​​៣០៤គ្រួសារ ត្រូវបាន​​​មកបោះតង់ ស្នាក់នៅ​​​បណ្តោះអាសន្ន តាមចិញ្ចើម​​​ផ្លូវជាតិ​​​លេខ៥៩ រង់ចាំទឹក​​​ស្រកទើបឲ្យ​​​ត្រឡប់ទៅ​​​លំនៅដ្ឋាន រៀងៗ ខ្លួនវិញ ។

ជុំវិញករណីនេះ អភិបាលខេត្តបន្ទាយមានជ័យ លោក ទ្រី ណារិន ក៏បានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថាន ភាពទឹកជំនន់ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ទៅចែកជូនពលរដ្ឋ ដែលកំពុងរងគ្រោះ នៅតំបន់ខាងលើផងដែរ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative