កត្តា៦យ៉ាង បង្ការ​​​មហារីកថ្លើម

ជម្ងឺមហារីក​​​ថ្លើមជាជម្ងឺ​​​មហារីក​​​ប្រភេទកាច ឧស្សាហ៍កើត​​​លើបុរសវ័យ​​​កណ្តាល។ ដោយសារ​​​ប្រភេទកាច​​​កម្រិតខ្ពស់ ស្ថានភាព​​​ជម្ងឺវិវដ្តលឿន អ្នកជម្ងឺក្នុង​​​ដំណាក់កាល​​​ដំបូងជាទូទៅ​​​គ្មានអ្វី​​​មិនប្រក្រតី តែពេលចេញ​​​រោគសញ្ញា​​​ពិនិត្យទៅ តែងតែស្ថិតក្នុងដំនាក់កាលកណ្តាលឬចុងក្រោយ​ អ្នកជំនាញវេជ្ជសាស្ត្រជាច្រើនចំនាយធនធានជាច្រើនមកស្រាវជ្រាវមូលហេតុកត្តាធ្វើអោយកើតមានមហារីកថ្លើម គឺដើម្បីធ្វើការទប់ស្កាត់តាំងពីចាប់ផ្តើម ឈានដល់គោលដៅកាត់បន្ថយការកើតជម្ងឺមហារីកថ្លើម។ ខាងក្រោមនេះ វេជ្ជបណ្ឌិតនៃ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក ពន្យល់អ្នកកត្តាគ្រោះថ្នាក់ទាំង៦ អោយអ្នកឃ្លាតឆ្ងាយការគម្រាមកំហែងពីមហារីកថ្លើម។

រូបភាព មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក

រូបភាព មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក

១. បំពុល​​​ប្រភពទឹក ៖ ផឹកទឹក​​​ដែលត្រូវ​​​បរិស្ថាន​​​បំពុល ជាកត្តាសំខាន់​​​នៃការកើត ជម្ងឺមហារីកថ្លើម កម្រិតបំពុល​​​ខ្លាំងជាងគេ​​​គឺទឹកលូ បន្ទាប់មក​​​គឺទឹកទន្លេ ទឹកអណ្តូង​​​ទាបជាងគេ។ អនាម័យនៃ​​​ការបរិភោគ​​​ទឹកពាក់ព័ន្ធ​​​ធ្ងន់ធ្ងរនិង​​​សុខភាព​​​រាងកាយពួកយើង ការពារជម្ងឺ​​​មហារីកថ្លើម​​​ជាដំបូងត្រូវ​​​ឃ្លាតឆ្ងាយ​​​ពីប្រភពទឹក​​​ដែលត្រូវ​​​បានបំពុល។

២. រលាកថ្លើមប្រភេទមេរោគ ៖ សំខាន់ជាងគេគឺឆ្លងមេរោគរលាកថ្លើមប្រភេទបេនិងសេ ជាពិសេសអ្នកមានផ្ទុកជម្ងឺថ្លើមបេនិងមេរោគថ្លើមបេ គឺជាកត្តា១ដែលកើតមានមហារីកថ្លើមប្រភពដើម អត្រាកើតមានលើសមនុស្សធម្មតាទ្វេដង។ ដូច្នេះអ្នកដែលមានផ្ទុកជម្ងឺរលាកថ្លើមប្រភេទមេរោគគឺពិនិត្យសុខភាពជាប្រចាំ ទប់ស្កាត់ការកើតមានប្រែប្រួលជាមហារីកថ្លើម។

៣. សារធាតុប្រភេទផ្សិតអាហ្វ្លាទុស៊ីន ៖ សារធាតុបង្កទៅជាមហារីកសំខាន់ជាងគេគឺផ្សិតអាហ្វ្លាទុស៊ីនប្រភេទបេ។ កើតរីកលូតលាស់ក្នុងបរិស្ថានដែលមានអាកាសធាតុក្តៅខ្លាំងឬសំណើមខ្លាំង ជាពិសេសអាហារដែលអាចដុះផ្សិតក្នុងរដូវក្តៅ ងាយស្រួលនិងបំពុលឆ្លងដោយមេរោគផ្សិតកើតជាសារធាតុផ្សិត បរិភោគអាហារដែលមានសារធាតុផ្សិតនេះរយៈពេលយូរអាចបណ្តាលអោយកើតមហារីកថ្លើម។

៤. សារធាតុគីមីដែលបណ្តាលអោយកើតមហារីក ៖ សារធាតុគីមីដែលអាចកើតមានមហារីកថ្លើមជាសំខាន់គឺការរួមផ្សំអិននីដ្រូសូ ដូចជានីដ្រូសាមីនេសនិងនីដ្រូសាមីដេស។ ក្រៅពីនេះ ថ្នាំកសិកម្ម អាកុល សារធាតុល្មៀតសាហ្វ្រុលក៏សុទ្ធតែជាកត្តានាំអោយកើតមានមហារីកថ្លើមដែរ។

៥.​ស្ថានភាពប្រព័ន្ធការពាររាងកាយ ៖ ក្នុងឈាមរបស់អ្នកជម្ងឺមហារីកថ្លើមមានគោលិកាបិទជិត១ប្រភេទ អាចទប់ស្កាត់កោសិកាប្រព័ន្ធការពាររាងកាយនិងការពារកោសិកាមហារីកថ្លើមមិនត្រូវបានសម្លាប់ដោយកោសិការប្រព័ន្ធការពាររាងកាយ។ ការស្រាវជ្រាវបានបញ្ជាក់ថា សារធាតុអាល់ហ្វាហ្វេតូប្រូតេអ៊ីន(អេអេហ្វភី)មានប្រយោជន៍អាចទប់ស្កាត់ការលេបត្របាក់របស់កោសិកាលសិកានិងកោសិកាម៉ាក្រូផេគ។ ដូច្នេះបង្កើនប្រព័ន្ធការពាររាងកាយជាការចាំបាច់ក្នុងការទប់ស្កាត់ជម្ងឺមហារីកថ្លើម។

៦. កត្តាផ្សេងៗ ៖ ជីវជាតិបំប៉នហួសហេតុ(សារធាតុជីវជាតិបំប៉នហួសកម្រិត) ឬខ្វះជីវជាតិបំប៉ន(ដូចជាខ្វះវីតាមីនអេ និងបេ១) រោគមានជាតិដែកច្រើនក្នុងឈាម មានសត្វល្អិតឆ្លងឬបន្តពូជ។ល។ ក៍ជាកត្តាគ្រោះថ្នាក់ដែលបណ្តាលអោយកើតមានជម្ងឺមហារីកថ្លើមដែរ។

វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកសូមក្រើនរំលឹកថា ៖ បើសិនជាសុខភាពរបស់អ្នកកើតមានរោគសញ្ញានៃជម្ងឺទាំងនេះ ដាច់ខាតកុំអោយខកការពិនិត្យវិនិច្ឆ័យ គួរប្រញាប់ទៅមន្ទីរពេទ្យឯកទេសធ្វើការព្យាបាល ជៀសវាងពន្យាខកស្ថានភាពជម្ងឺ បណ្តាលអោយមានបញ្ហាធ្ងន់ធ្ងរនៅថ្ងៃក្រោយ។

អត្ថបទដោយ៖ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក

Google Analytics Alternative