​ជំងឺ​ផ្តាសាយ​​​​បក្សី អាចរីក​​​រាលដាល ​នៅ​ថ្ងៃ​​​​ភ្ជុំបិណ្ឌ​​

នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​​នៅពេល​ខាងមុខនេះ ខណៈ​ជំងឺ​នេះនៅតែ​ មាន​ភាព​កាយ​សាហាវ ​ក្នុងប្រទេស​កម្ពុជា មន្ត្រី​អង្គការ​សុខភាព​ពិភពលោក អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ បង្កើន​ការប្រុងប្រយ័ត្ន​ នឹង​ជំងឺផ្តាសាយបក្សី ​(H5N1) ​។​

​ជំងឺ​ផ្តាសាយ​​​​បក្សី

​ជំងឺ​ផ្តាសាយ​​​​បក្សី និងចំណីអាហារ

​រដូវ​ភ្ជុំបិណ្ឌ នឹង​ចាប់ផ្តើម​ពី​​​​ថ្ងៃ​ទី​២០​ខែ​កញ្ញា ដល់​ថ្ងៃ​ទី​០៥​​​​ខែតុលា ឆ្នាំ​២០១៣​។ សត្វ​មាន់ ជា​ម្ហូបអាហារ ដែល​ប្រជា​​​ពលរដ្ឋ តែងតែ​ចំអិន​​​​ធ្វើ​ជា​ចង្ហាន់​ប្រគេន​​​​ព្រះសង្ឃ​។​

តាមរយះរបាយការណ៍​​​របស់ក្រសួង​​​​សុខាភិបាល បានឲ្យដឹងថា ក្នុង​ឆ្នាំ​២០១៣​នេះ កុមារ​១០​នាក់​​​​ក្នុងចំណោម​​​​កុមារ​១៨​នាក់ បាន​ស្លាប់​ដោយសារ​ជំងឺផ្តាសាយបក្សី​។ ក្នុងចំណោម​ម​ករណី​ផ្តាសាយ​បក្សី​ទាំង​៣៩ ដែល​កើតឡើង​នៅ​កម្ពុជា មាន​២៧​កើត លើ​កុមារអាយុ​ក្រោម​១៤​ឆ្នាំ និង​២២​ករណី កើត​លើ​នារី​។

កាលពី​ថ្ងៃ​អង្គារនេះ អ្នកនាំពាក្យ​អង្គការ​សុខភាព​ពិភពលោក លោក Sonny Krishnan ប្រាប់​សារពត័មានក្នុងស្រុក ​ ​ថា នៅ​ថ្ងៃ​ភ្ជុំ​បិណ្ឌ នឹង​មាន​ចរាចរណ៍​សត្វ​មាន់​ទា​ច្រើន ដែល​អាច​នាំឲ្យ​មាន​ការ​រាលដាល​ជំងឺ​ផ្តាសាយ​បក្សី​។

​​​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធប្រឆាំង ជំងឺឆ្លង​នៃ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត​ សុខ ទូច សំណូមពរ​ឲ្យ​ឪពុកម្តាយ ឬ​អាណាព្យាបាល ប្រុងប្រយ័ត្ន និង​ការពារ​ឲ្យបាន​ខ្ពស់​ចំពោះ​កូនចៅ​របស់​ខ្លួន ខណៈ​ជំងឺ​ផ្តាសាយ​នេះ មាន​ភាពកាចសាហាវ​៕

អត្ថបទដោយ ៖ សុខភាពកម្ពុជា

ចេញផ្សាយ ៖ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៣

Google Analytics Alternative