មន្ទីរពេទ្យ​​​​គន្ធបុប្ផា​​​អំពាវនាវ​​​​សុំ​ជំនួយ​ពី​​​​ប្រជាជន​កម្ពុជា និង​បរទេស​​

លោកវេជ្ជបណ្ឌិត Beat Richner ប្រធាន និង​ជា​ស្ថាបនិក​​​​មន្ទីរ​គន្ធបុប្ផា អំពាវនាវ​ឲ្យ​​​មាន​ការផ្តល់​ជំនួយ​​​​ដល់ម​ន្ទីរ​ពេទ្យ ខណៈ​មន្ទីរពេទ្យ​​​​កំពុង​ស្ថិត​ក្នុង​​​​ភាព​លំបាក​។​

រូបថតពីហ្វេសប៊ុក​លោក Beat Richner

រូបថតពីហ្វេសប៊ុក​លោក Beat Richner

​នៅលើ​ហ្វេ​ស​​​ប៊ុក​របស់លោក កាលពីថ្ងៃ​អង្គារ​នេះ លោក Beat Richner បានសរសេរ​​​អំពាវនាវ ​ដល់​ប្រជាជន​​​​កម្ពុជា​ទាំងអស់ និង​អ្នកគាំទ្រ​​​​អន្តរ​ជាតិ ផ្ដល់ជំនួយ និង​ការបរិច្ចាគ​​​​បន្ថែម​ដល់​​​​មន្ទីរពេទ្យ​គន្ធបុប្ផា​។ ​លោក​សរសេរ​​​បន្តថា នៅឆ្នាំ​២០១៣នេះ មូលនិធិ​សម្រាប់​​​​មន្ទីរពេទ្យ​គន្ធបុប្ផា កំពុង​តែ​ទទួល​បាន​​ជំនួយ​តិច​ជាង​ជំនួយ កាលពី​ឆ្នាំ​២០១២​។​

​លោក Beat Richner លើកឡើងថា ជា​រៀងរាល់ថ្ងៃ មន្ទីរពេទ្យ បាន​ចំណាយ​ថវិកា​១២​ម៉ឺន​ដុល្លារ​ក្នុងការ​ព្យាបាល​កុមារ​។​ ប្រសិន​បើ​​មិន​​មាន​ជំនួយ​នោះ​ទេ មន្ទីរពេទ្យ​គន្ធបុប្ផា មិន​អាច​ជួយ​ក្មេងៗ​ទាំងនោះ​បាន​ទេ​៕

អត្ថបទដោយ ៖ សុខភាពកម្ពុជា

ចេញផ្សាយ ៖ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៣

Google Analytics Alternative