សម្តេចហ៊ុន សែន កំពុងជួបពិភាក្សា​​​ជាមួយ​​​លោក សម រង្ស៊ី

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

សម្តេច នាយករដ្ឋមន្រ្តី ហ៊ុន សែន អនុប្រធាន គណបក្សប្រជាជនកម្ពុជា កំពុងជួប ចរចាពិភាក្សា រកដំណោះស្រាយ ជាមួយ លោកសម រង្ស៊ីប្រធាន គណបក្ស សង្គ្រោះជាតិ កាលពីម៉ោង ៩និង២០នាទីព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣នេះ នាវិមានរដ្ឋសភា ។

សមាសភាព ដែលចូលរួម ក្នុងកិច្ចប្រជុំ រកដំណោះស្រាយនេះ គណបក្សប្រជាជនកម្ពុជា មាន សម្តេចតេជោ ហ៊ុន សែន , លោក ស ខេង , លោក សាយ ឈុំ , លោក ឈាង វុន , លោក ប្រាក់ សុខុន , លោក សោម សឿន , និងលោក សក់ សេដ្ឋា ចំណែកគណបក្សសង្គ្រោះជាតិមាន លោក សម រង្ស៊ី , លោក កឹម សុខា , លោក យឹម សុវណ្ណ , លោក ស៊ុន ឆ័យ , លោក ប៉ុល ហំម , អេង ឆៃអៀង និងលោក គួយ ប៊ុនរឿន។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៣ កន្លងមកនេះ កំពូលថ្នាក់​​​ដឹកនាំ នៃគណបក្សទាំងពីរ ក៏បានជួប​​​ជាមួយគ្នាម្តង​​​រួចមកហើយ នៅព្រះបរម​​​រាជវាំង ដោយមាន ព្រះមហាក្សត្រនរោត្តម សីហមុនី ព្រះអង្គបាន​​​យាងធ្វើជា ព្រះរាជអាជ្ញាកណ្តាល ក្នុងការសម្របសម្រួល។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative