កម្លាំងសមត្ថកិច្ច​​​បន្តប៉ះទង្គិចគ្នា នៅស្ពានអាកាស​​​ក្បាលថ្នល់

ប្រទះឃើញមនុស្សម្នាក់ស្លាប់ នៅស្ពានអាកាសក្បាលថ្នល់

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

នៅម៉ោង ៨ និង២៦នាទី​​​យប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣នេះ កម្លាំងសមត្ថកិច្ច និងក្រុមបាតុករបាន បន្តប៉ះទង្គិចគ្នា នៅស្ពាន​​​អាកាសក្បាលថ្នល់ រហូតសមត្ថកិច្ច​​​បង្ខំចិត្តបាញ់ គ្រាប់បែកផ្សែង​​​បំបែកក្រុមបាតុករ។

រហូតដល់ម៉ោង ៩ យប់ថ្ងៃដដែល ក្រុមបាតុករ​​​មិនទាន់រំសាយ​​​នៅឡើយនោះទេ។ ដោយឡែក​​​ចរាចរណ៍វិញ កំពុងកកស្ទះ​​​យ៉ាងខ្លាំង នៅតាមកំណាត់​​​ផ្លូវឆ្ពោះទៅកាន់ ស្ពានអាកាស​​​ក្បាលថ្នល់។

រហូតដល់ម៉ោង ៩ និង៤០នាទីយប់ កម្លាំងសមត្ថកិច្ច និងបាតុករ​​​នៅតែប៉ះទង្គិចគ្នា រីឯអ្នកធ្វើដំណើរ​​​ដែលជាប់ស្ទះ​​​ចរាចរណ៍មួយចំនួន បានចុះចោលរថយន្ត ហើយគេចខ្លួន ដើម្បីសុវត្ថិភាព​​​របស់ខ្លួន។

នៅម៉ោង ១០ និង២៨នាទីយប់ក្រុមបាតុករបានសម្រុកចូលវាយទីស្នាក់ការប៉ុស្តិ៍នគរបាលនៅសង្កាត់ចាក់អង្រែលើ ហើយកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាតុករ ៤-៥នាក់។ បាតុករខ្លះទៀត មានកាំភ្លើងថែមទៀតផង។

– នៅម៉ោង១០ និង៥០នាទីប្រទះឃើញមនុស្សម្នាក់ស្លាប់នៅស្ពានអាកាសមិនទាន់ដឹងភាគីខាងណានោះទេ។ មានបាតុករ៤-១០នាក់ផ្សេងទៀតរងរបួស។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative