សម្រស់​រោមភ្នែក

សម្រស់ភ្នែក​​​ស្អាតមិនត្រឹម​​​តែ​អាស្រ័យ​​​ទៅលើ​​​កែវភ្នែក​​​​តែម្យ៉ាង​​​ប៉ុណោ្ណះទេ គឺត្រូវ​​​ពឹងផ្អែក​​​ទៅលើ​​​ចញ្ចើម ត្របកភ្នែក ជាពិសេសរោមភ្នែកផងដែរ។ រោមភ្នែក​​​ខ្មៅ ក្រាស់ កោង និង“ង”ល្អ កាន់តែ​​​រំលេច​​​សោភ័ណភាព​​​ទម្រង់ភ្នែក និងកែវភ្នែក​​​ដ៏ស្រស់ថ្លា។

រូបភាពទស្សនាវដ្តីសុខភាពយើង

ធម្មជាតិផ្ដល់អោយ​​​មនុស្ស​មិន​​​ដូចគា្នទេ អ្នកខ្លះ​​​មានរោមភ្នែក​​​ស្ដើង  និងខ្លី​​​សឹងតែ​​​គា្មន។ ចំណែក​​​អ្នកខ្លះទៀត មាន​​​រោមភ្នែក​​​ក្រាស់ វែង និងខ្មៅ ប៉ុន្ដែ​​​មិនកោង​​​ល្អ។ រីឯអ្នកខ្លះ​​​ទៀត​មាន​​​រោមភ្នែកខ្មៅ ក្រាស់ កោង និងល្អពី​​​ធម្មជាតិ។ ប៉ុន្ដែយើង​​​នៅតែ​​​អាច​​​កែច្នៃ និងបន្ថែម​​​សម្រស់រោមភ្នែក​​​ឱ្យកាន់តែ​​​ស្រស់ស្អាត​​​​មួយកម្រិតទៀត។

អ្នកស្រី នីរ៉ា នីរ៉ាន់ អ្នកជំនាញ​​​កែសម្ផស្ស​​​បានបកស្រាយ​​​​ពីវិធីលើក​​​សម្រស់រោមភ្នែក​​​​របស់អ្នកនាង​​​ដូចតទៅ។

អ្នកដែលមាន​រោមភ្នែក​​​ខ្មៅ​កោងស្រាប់

អ្នកនាងគ្រាន់តែ​​​ជ្រើសរើស​​​​ម៉ាស្ការ៉ា​​​ដែលមាន​​​គុណភាពល្អ ដោយលាប​​​ពត់ទាញតាម​​​ចលនា​ពី​​​គល់រោមភ្នែក​​​ទៅលើ រួច​​​សិត​​​រោមភ្នែក ដោយក្រាស​​​សម្រាប់សិត​​​រោមភ្នែក ប៉ុន្ដែមិន​​​ចាំបាច់ប្រើ​​​ប្រដាប់​គាប​​​រោមភ្នែក​​​ឡើយ ។

រូបភាពទស្សនាវដ្តីសុខភាពយើង

អ្នកមានរោមភ្នែក​ក្រាស់តែ​មិនកោង“ង”ល្អ

អ្នកនាងគប្បី​​​ប្រើប្រដាប់​​​គាប គាបថ្នមៗ ឱ្យកោង​​​ជាមុន​​​សិន ទើបប្រើ​​​ម៉ាស្ការ៉ា​​​​ដែលមាន​​​សារជាតិ​​​​ជំនួយ​​​រោមភ្នែក មកលាប​​​លើ​​​រោមភ្នែក។ បន្ទាប់មក​​​ត្រូវសិត​​​រោមភ្នែក​​​​នោះផង​​​ដែរ។ វីធីនេះ​​​ត្រូវអនុវត្ដ​​​ជារៀងរាល់ថ្ងៃ​​​​ដដែលៗ នឹងអាច​​​ទទួលបាន​​​លទ្ធផលល្អ។ គឹរោមភ្នែក​​​​​​នឹងអាច​​​កោង​បន្ដិច​​​ម្ដងៗ។

អ្នកដែលមិនមាន​រោមភ្នែក ឬមានតិចតួច

អ្នកនាងអាច​​​​ពាក់រោមភ្នែក​​​បន្ថែម។ ការពាក់​​​រោមភ្នែក​​​បន្ថែមនេះ អ្នកនាងអាច​​​មានអារម្មណ៏​​​ធ្ងន់​និងទើស​​​ត្របកភ្នែក​​​បន្ដិចហើយ មានលក្ខណៈ​​​មិនដូច​​​ធម្មជាតិ។ ប៉ុន្ដែ​​​កុំទាន់​​​អស់សង្ឃឹម​​​​អំពីរឿងនេះ។ សព្វថ្ងៃ ដោយសារ​​​មានការ​​​រីកចម្រើន​ខាងការ​​​កែសម្ផស្ស គេបាន​​​បង្កើត​​​ថ្នាំគ្រាប់​​​សម្រាប់​​​លេប និង​​​ថ្នាំសម្រាប់លាប​​​នៅលើ​​​រោមភ្នែក​​​​ដើម្បីជួយ​​​ឱ្យរោមភ្នែក​​​ដុះ​លូតលាស់​​​ល្អជាងមុន។ លើសពីនេះ​​​ទៅទៀត យើងអាច​​​ធ្វើការ​​​ដាំរោមភ្នែក​​​​ដែលអាចឱ្យ​​​អ្នកនាង​​​រីករាយ និង​​​រោមភ្នែក​​​ខ្មៅ ក្រាស់ និងកោងល្អ ក្នុងរយៈពី៦ខែ​​​ដល់ទៅពីរឆ្នាំ។ លទ្ឋផល​​​ទាំងនេះ គឺអាស្រ័យទៅលើ​​​គុណភាពថ្នាំ ដែល​​​អ្នកនាងប្រើ។

ទីបញ្ចប់ អ្នកស្រី នីរ៉ា នីរ៉ាន់ បានធ្វើការណែនាំ ដើម្បីការពារការបាក់ជ្រុះរោមភ្នែក​ជាយថាហេតុ។ ជៀសវាងការប្រើទឹក ដែលមានកំដៅខ្លាំង​យកមកជូតលើភ្នែក ប្រើដៃឆ្លី អេះខ្លាំងៗនៅលើរោមភ្នែក​នៅពេលរម៉ាស់។ កុំធ្វើការអ៊ុតរោមភ្នែក ដែលមានជាតិថ្នាំ គីមីច្រើន និងសាក់ភ្នែក។ ជៀសវាងការប្រើផលិតផលម៉ាស្ការ៉ា​មួយចំនួន ដែលបង្កអោយពុកផុយ​រោមភ្នែក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ១ ខែកុម្ភៈ ឆ្នាំ២០០៦

Google Analytics Alternative