រមណីយដ្ឋាន​​​ធម្មជាតិ កៀនស្វាយក្រៅ មានភ្ញៀវ​​​ទៅលេងកម្សាន្ត​​​ជាច្រើន

ដោយមានការរៀបរយ ឲ្យមានសោភណ្ឌភាព អនាម័យ បរិស្ថានល្អ ជាពិសេសប្រជសពលរដ្ឋ អាជីវករ ដែលលក់ដូរនៅទីនោះ មិនលក់កោរអតិថិជន ទើបធ្វើឲ្យមានកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិនាំគ្នា ទៅលេង កំសាន្តច្រើនឡើងៗ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

ទីរមណីយដ្ឋាន​​​ដ៏មនោរម្យ ដែលប្រជាពលរដ្ឋ​​​គ្រប់មជ្ឈដ្ឋាន នាំគ្នាទៅកំសាន្ត​​​លេងនោះ គឺយើងធ្វើដំណើរ​​​តាមផ្លូវ ជាតិលេខ១ ពីច្បារអំពៅឆ្ពោះ​​​ទៅអ្នកលឿង ឬពីអ្នកលឿង​​​ឆ្ពោះមក រាជធានីភ្នំពេញ ពេលមកដល់​​​ត្រង់ចំណុច ក្លោងទ្វាររវត្ត កៀនស្វាយក្រៅ នឹងបានឃើញស្លាក​​​យីហោរមួយផ្ទាំង មានសរសេរថា “រមណីយដ្ឋាន​​​ធម្មជាតិ កៀនស្វាយក្រៅ” ចូលពីផ្លូវជាតិលេខ១ ចំងាយ២០០ម៉ែត្រ។ រមណីយដ្ឋានធម្មជាតិ កៀនស្វាយក្រៅនេះ ស្ថិតនៅ ភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

ទោះបីជា​​​រាជរដ្ឋាភិបាល អាណត្តិទី៥ មិនទាន់បង្កើត​​​ក៏ដោយ ក៏នៅមានភ្ញៀវទេសចរ​​​នាំក្រុមគ្រួសារ​​​ទៅកំសាន្ត កាន់តែ​​​ច្រើនឡើងៗ។ រមណីយដ្ឋាន​​​ធម្មជាតិ កៀនស្វាយក្រៅ ក្រោមការអភិវឌ្ឍន៍​​​ផ្ទាល់ ពីលោក ម៉ក់ ពេជ្ជរិទ្ធ ប្រធានអគ្គនាយក​​​ដ្ឋាន កាំកុងត្រូល។

សូមបញ្ជាក់ថា ដើម្បីធានាសន្តិសុខ សុវត្ថិភាពជូនភ្ញៀវ ដែលទៅកំសាន្តនៅរមណីយដ្ឋានធម្មជាតិ កៀនស្វាយក្រៅ នេះ អាជ្ញាធរស្រុកកៀនស្វាយ បានដាក់កម្លាំង ប្រជាការពារចំនួន ២៧នាក់ នៅប្រចាំរក្សាការពារ សន្តិសុខ សណ្តាប់ធ្នាប់ ជូនភ្ញៀវទេសចរថែមទៀតផង។

កម្លាំងប្រជាការពារម្នាក់ បានប្រាប់ថា នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ កម្លាំងប្រជាការពារប្រចាំការ ជាប់ក្រៅពីថ្ងៃសៅរ៍ ថ្ងៃអាទិត្យ កម្លាំងប្រជាការពារ នៅតាមគោលដៅ ២៤ម៉ោងលើ២៤ម៉ោង។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative