គន្លឹះបង្ការ​​​ជម្ងឺមហារីក​​​​​​ប្រព័ន្ធតម្រងនោម

ពិសារទឹកឆ្អិនច្រើនអាចជៀសវាងមហារីកប្លោកនោម

អ្នកជំនាញខាងមហារីកនៃ មន្ទីរពេទ្យក្វាងចូវ​​​ទំនើបផ្នែកមហារីក បង្ហាញថា ៖ ការកើតមហារីកប្លោកនោមមានកម្រិតស្មើនឹងពេលវេលាទឹកនោមស្តុកក្នុងប្លោកនោម។ សារធាតុបង្កមហារីកនៅក្នុងទឹកនោមអាចរាតត្បាតសរសៃក្នុងប្លោកនោម និងបំផ្លាញរចនាសម្ព័ន្ធប្រក្រតីរបស់កោសិកា បណ្តាលអោយក្លាយជាកាចសាហាវ។ មានអ្នកស្រាវជ្រាវធ្វើការប្រៀបធៀបអ្នកនោមក្នុងរយៈពេល១ម៉ោងម្តងនិងអ្នកនោមក្នុងរយៈពេល២ទៅ៣ម៉ោងម្តង​បានរកឃើញថាអ្នកក្រោយផ្ទុកសារធាតុមហារីកច្រើនជាងអ្នកមុន។

អ្នកស្រាវជ្រាវនៃសកលវិទ្យាល័យហាវើដសហរដ្ឋអាមេរិកបានធ្វើការពិសោធន៍ទៅលើបុរសអាមេរិកជាង៥ម៉ឺននាក់ដែលមានអាយុចន្លោះ៤០ទៅ៧៥ឆ្នាំដោយធ្វើការតាមដានរយៈពេល១០ឆ្នាំបានរកឃើញថា បុរសដែលរៀងរាល់ថ្ងៃបរិភោគទឹកឆ្អិន៦កែវធំ បើប្រៀបធៀបជាមួយបុរសដែល១ថ្ងៃបរិភោគទឹកតែ១កែវធំ អត្រាហានិភ័យកើត ជម្ងឺមហារីកប្លោកនោម  បានកាត់បន្ថយពាក់កណ្តាល។

គួររំលឹកផងដែរថា ទឹកម៉ាស៊ីនដែលយើងបរិភោគគឺឆ្លងកាត់ការសម្លាប់មេរោគដោយ ទឹកដែលបានចម្រោះរួចអាចបំបែកចេញសារធាតុប៉ះពាល់ចំនួន១៣ប្រភេទ ក្នុងនោះមានប្រសិទ្ធភាពបណ្តាលអោយកើតមហារីកឬប្តូររូបរាង។ ពេលសីតុណ្ហភាពទឹកឡើងដល់១០០អង្សាសេ សារធាតុប៉ះពាល់ទាំងពីរបានសាយភាយចេញតាមចំហាយទឹកក៏កាត់បន្ថយជាអតិបរិមា។ បើសិនជាបន្តពុះរយៈពេល៣នាទីបន្ថែម នោះអាចបរិភោគដោយសុវត្ថិភាព។

រូបភាព អ៊ិនធឺណែត

រូបភាព អ៊ិនធឺណែត

ទឹកអាច​​​កាត់បន្ថយ​​​ជាតិពុល​​​នៃថ្នាំជក់

មានការស្រាវជ្រាវ​​​​​​បង្ហាញថា អ្នកជក់បារី​​​មាន​​​ហានិភ័យ​​​កើត មហារីកក្រលៀន ទ្វេដងជាង​​​​​​អ្នកមិនជក់បារី ទ្វេដងជាង​​​​​​អ្នកមិនជក់បារី​​​ម្យ៉ាងទៀតអ្នក​​​ជក់បារីបុរស​​​ភេទមានឱកាស​​​កើតមហារីកក្រលៀន​​​លើសពី​​​អ្នកជក់បារី​​​ភេទស្រីទ្វេដង។ ជក់បារី​​​កាន់តែយូរ បរិមាណ​​​ជក់បារីកាន់តែ​​​ធំនោះហានិភ័យ​​​កាន់តែខ្ពស់។

ចង់ទប់ស្កាត់មហារីកក្រលៀនជាបឋមមិនត្រូវជក់បារីឬផ្តាច់បារីអោយបានឆាប់។ បន្ទាប់ ទឹកគឺជាឱសថទប់ស្កាត់មហារីកដ៏ល្អបំផុត។ អ្នកជក់បារី​​​ងាយស្រួលកើត​​​មហារីកក្រលៀន​​​គឺពីព្រោះក្នុងស្លឹក​​​ថ្នាំជក់មាន​​​សារធាតុពុល​​​ជាច្រើនរំញោចរ៉ាំរ៉ៃចំពោះសរសៃបំពង់ក្រលៀននិងបំពង់ប្រមូលផ្តុំ បណ្តាលអោយហ្សែនក្នុងកោសិកាប្រែក្លាយខុសប្រក្រតីបង្កជាមហារីក ផឹកទឹកអាចកាត់បន្ថយកំហាប់ជាតិពុលក្នុងស្លឹកថ្នាំជក់។

បរិភោគចេកនិងការ៉ុតអោយបានច្រើន

ការបរិភោគនិងកត្តាបរិយាកាសក៏មានពាក់ព័ន្ធនឹងការកើតមហារីកក្រលៀនដែរ។ កាត់បន្ថយការបរិភោគអាហារជាតិខ្លាញ់ច្រើន និងកាឡូរីខ្ពស់ ព្យាយាមហាត់ប្រាណ គ្រប់គ្រងទម្ងន់ ជៀសវាងភាពធាត់និងសម្ពាធឈាមខ្ពស់។ គួរទទួលទានបន្លែផ្លែឈើដូចជាផ្លែចេក ការ៉ុតអោយបានច្រើនអាចកាត់បន្ថយហានិភ័យកើតមហារីក រៀងរាល់ថ្ងៃទទួលទានបន្លែផ្លែឈើបរិមាណកាន់តែច្រើន អត្រាកើតជម្ងឺកាន់តែតិច។ មានការស្រាវជ្រាវបង្ហាញថា រៀងរាល់ថ្ងៃអ្នកទទួលទានចេក៦ទៅ៨ផ្លែមានអត្រាហានិភ័យកើតមហារីកក្រលៀនទាបពាក់កណ្តាលជាងអ្នកដែលមិនបរិភោគចេក។ ទទួលទានការ៉ុតឬស្ពៃផ្អែមដែលជារុក្ខជាតិមើមទៅតាមក្បួនខ្នាតអាចកាត់បន្ថយហានិភ័យជម្ងឺប្រមាណ៥០%ទៅ៦៥%។ មូលហេតុនោះគឺបន្លែផ្លែឈើដូចជាផ្លែចេកសំបូរដោយសារធាតុម្យ៉ាងជាពិសេស ដោយសារធាតុនេះមានមុខងារទប់ស្កាត់ការកកើតកោសិកាមហារីកយ៉ាងមានប្រសិទ្ធភាព។

អត្ថបទដោយ៖ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក

Google Analytics Alternative