កាមរីធ្លាក់​​​ប្រឡាយ​​​ទឹកស្អុយ ម្ចាស់ទុកចោល​​​សង្ស័យស្រវឹងពេក

រថយន្តកាមរីមួយគ្រឿង ស៊េរីចាស់ ត្រូវបានគេប្រទះឃើញ ធ្លាក់ចូលប្រឡាយទឹកស្អុយ គូថនៅ ត្រាំទឹកស្អុយ ក្បាលនៅលើគោក គេសង្ស័យថា ម្ចាស់រថយន្តស្រវឹង បើកលឿនពេកមិនប្រយ័ត្ន ទើប បណ្តាលឲ្យធ្លាក់ចូល រួចហើយរត់ចោលរថយន្តបាត់ទៅ ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

ហេតុការណ៍​​​នេះកើតឡើង កាលពីព្រឹក​​​ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅតាម​​​បណ្តោយផ្លូវជាតិ​​​លេខ៤ ខាងកើតសាលា​​​សង្កាត់ចោមចៅ ​​​ ភូមិថ្នល់​​​បែកបំបែក សង្កាត់ចោមចៅ  ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំ ពេញ ។

រថយន្តដែល​​​ម្ចាស់ទុក​​​ចោលនោះ ម៉ាកកាមរី​​​គូថស្វិត​​​ពណ៌ស ពាក់ស្លាកលេខ​​​ភ្នំពេញ 2F-7751 អ្នកបើកបរ ពុំត្រូវបាន​​​គេស្គាល់​​​ឈ្មោះនោះទេ ។ សាក្សីកន្លែង​​​កើតហេតុ​​​បានឲ្យដឹងថា រថយន្តមួយគ្រឿងនេះ មិនដឹង ជាធ្លាក់ពេលណានោះទេ តាំងពីយប់ម្ល៉េះ ប៉ុន្តែព្រឹកឡើងពួកគាត់ ជាអ្នករស់នៅក្បែរកន្លែងកើតហេតុ ភ្ញាក់ ឡើងស្រាប់តែឃើញរថយន្តនេះតែម្តងទៅ ហើយម្ចាស់ក៏មិនដឹងជានៅទីណា ឬទៅណាដែរ សូម្បីតែសមត្ថ កិច្ចមូលដ្ឋានក៏ពុំដឹងដែរ ហើយប្រជាពលរដ្ឋបានសន្និដ្ឋានថា ម្ចាស់រថយន្តនេះ ទំនងជាស្រវឹង ហើយបើក លឿនខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលចង្កូតធ្លាក់ចូលប្រឡាយទឹកស្អុយបែបនេះទៅ ក្រោយមកក៏ចុះចេញពី រថយន្តចេញទៅបាត់ បន្សល់តែរថយន្តចោល នៅកន្លែងកើតហេតុបែបនេះទៅ ម្យ៉ាងវិញទៀត ទំនងជា មានរថយន្តច្រើនពេក បានជាបើកយកមកទម្លាក់ចោលមួយទៅ ។ ប៉ុន្តែទិដ្ឋភាពជាក់ស្តែង គេសង្កេត ឃើញរថយន្តនេះ ក្បាលនៅលើគោក គូទចូលទឹកស្អុយ មិនថា បើកលឿនជ្រុលចង្កូត ឬមួយក៏ម្ចាស់នេះ មានបញ្ហាអីនោះទេ ។

រហូតដល់ពេលនេះ គេពុំទាន់ដឹងអំពីមូលហេតុច្បាស់នៅឡើយ ប៉ុន្តែសមត្ថកិច្ចមូលដ្ឋាន គ្រាន់តែជួយ     ថែរក្សាទុកជាបណ្តោះអាសន្នប៉ុណ្ណោះ រង់ចាំម្ចាស់ចេញមុខ មកទទួលយកទៅវិញ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative