ប្រើចង្កឹះប្រើរួច នាំឲ្យកើត​​​ជម្ងឺមហារីកសួត

ក្នុងការរស់នៅ​​​ប្រចាំថ្ងៃ មនុស្សជាច្រើន​​​ដើម្បីភាព​​​ងាយស្រួល ចូលចិត្តប្រើចង្កឹះ​​​ប្រើរួចបោះចោល​​​មកញ៉ាំអាហារ ប៉ុន្តែបើប្រើ​​​វាជាប្រចាំ​​​ក៍អាចកើត​​​មហារីកសួត​​​ផងដែរ។

ប្រើចង្កឹះប្រើរួច

ប្រើចង្កឹះប្រើរួច

បច្ចុប្បន្ននៅ​​​ខ្វះខាតវិធី​​​ដែលអាចជម្រុញ​​​អោយពិនិត្យ​​​និងវិនិច្ឆ័យ​​​ឃើញរោគសញ្ញា​​​មហារីកក្នុង​​​ដំណាក់កាល​​​ដំបូង អ្នកជម្ងឺភាគច្រើន​​​ពេលពិនិត្យ​​​ឃើញគឺជាដំណាក់កាល​​​ចុងក្រោយ​​​ទៅហើយ។ ការដោះស្រាយ​​​បញ្ហាដើម្បី​​​រកឃើញជម្ងឺ​​​មហារីកសួត​​​ក្នុងដំណាក់កាល​​​ដំបូងនិងព្យាបាល​​​អោយបានក្នុង​​​ដំណាក់កាលដំបូង នៅតែជាការងារមួយ​​​ដែលពិបាក​​​និងត្រូវការពេល​​​យូរអង្វែង។ អ្នកជំនាញផ្នែក​​​មហារីកនៃ មន្ទីរពេទ្យក្វាងចូវ​​​ទំនើបផ្នែកមហារីក​​ បានបង្ហាញថា ៖ មហារីកសួត​​​ជាឃាតករទី១​​​ក្នុងការស្លាប់ដោយ​​​ជម្ងឺមហារីកនា​​​ពេលបច្ចុប្បន្ន កត្តាដែលធ្វើ​​​អោយមហារីកសួត​​​កើតឡើងខ្ពស់​​​គឺខ្លួនប្រាណមនុស្ស​​​ជាអ្នកបង្ក​​​ដោយខ្លួនឯង បីដូចមនុស្សបង្កើតចង្កឹះប្រើរួចបោះចោលដែលបណ្តាលអោយកើតមហារីកសួត។

ចង្កឹះប្រើរួចបោះចោលដែលត្រឹមត្រូវតាមស្តង់ដាគឺវត្ថុធាតុដើមធ្វើពីឈើប្រភេទល្អ មិនចាំបាច់ធ្វើការកែច្នៃបន្ថែមពិសេសឡើយ។ ប៉ុន្តែចង្កឹះភាគច្រើនពេលផលិតត្រូវឆ្លងកាត់ការជ្រលក់ថ្នាំអោយស ជាទូទៅមានបីប្រភេទ ជ្រលក់សដោយប្រើស្ពាន់ធ័រឌីអុកស៊ីត ប៉េរ៉ូស៊ីតឬកាល់ស្យូម(សូដ្យូម)ជាតិក្លរតិច។ ក្រោយជ្រលក់សរួច ត្រូវការទឹកក្នុងបរិមាណខ្ពស់ដើម្បីស្ងោចំហុយឬស្រុះលាងវា ពីព្រោះក្នុងស្ពាន់ធ័រមានកាកសំណល់លោហធាតុដូចជាសំណរ និងបារត។ ការផលិតចង្កឹះប្រើរួចបោះចោលនេះមិនត្រឹមតែខ្ជះខ្ជាយទឹកសាបដ៏មានតម្លៃនោះទេ ទឹកកខ្វក់ក្រោយពេលជ្រលក់ថ្នាំរួចអាចបំពុលដល់បរិស្ថាន។ ទោះបីជាក្នុងភាពជាក់ស្តែង មានផលិតករមួយចំនួនធំបានធ្វេសប្រហែសមិនធ្វើការដាំទឹកក្តៅស្រុះលាងចង្កឹះទាំងនេះ កាត់បន្ថយការបញ្ចេញទឹកកខ្វក់ ប៉ុន្តែចង្កឹះនេះមានលោហធាតុហួសកម្រិតធ្ងន់ធ្ងរក៏អាចប៉ះពាល់ផ្ទាល់ទៅអ្នកប្រើប្រាស់។ ស្ពាន់ធ័រឌីអុកស៊ីតតាមចរន្តធាតុអាកាសងាយស្រួលស្រូបចូលប្រព័ន្ធដកដង្ហើម បណ្តាលអោយមានជម្ងឺក្អក ដង្ហក់។ល។ ចុងក្រោយ ចង្កឹះដែលត្រូវបានបោះចោលជាមួយថង់ប្លាស្ទិកឬកញ្ចប់ក្រដាសក៏អាចក្លាយជាកាកសំណល់រឹងមានជាតិពុល បន្តបំពុលបរិស្ថាន។ ចង្កឹះប្រើរួចបោះចោលក្នុងពេលផលិតមិនអាចធ្វើបានដល់ថាគ្មានមេរោគនោះទេ ឯឈើនិងឬស្សីសុទ្ធតែមានជាតិទឹក ងាយស្រួលដុះផ្សិតណាស់។

ក្រៅពីនេះ ចង្កឹះប្រើរួចបោះចោលមានរយៈកាលប្រសិទ្ធភាពត្រឹមតែកន្លះឆ្នាំប៉ុណ្ណោះ អ្នកប្រើប្រាស់ទម្លាប់ប្រើចង្កឹះហួសកាលបរិច្ឆេទកំណត់ជាប្រចាំ មេរោគផ្សិតអាចចូលទៅក្នុងសួត ពីព្រោះមេរោគផ្សិតងាយស្រួលវិវត្តនៅក្នុងបរិយាកាសសំនើម នេះគឺងាយស្រួលបណ្តាលអោយអ្នកប្រើប្រាស់កើតជម្ងឺសួត ដូចជារបេងសួត ឬ មហារីកសួត

វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកសូមក្រើនរំលឹកអ្នកថា បើអ្នកចាំបាច់ត្រូវប្រើចង្កឹះប្រើរួចបោះចោល មុនពេលប្រើត្រូវស្រុះនឹងទឹកក្តៅ ដូចនេះអាចជម្រះធូលីនៅលើផ្ទៃរបស់វា សម្លាប់មេរោគខ្លះ កាត់បន្ថយសារធាតុគីមីបំពុល​ដែលសេសសល់លើផ្ទៃតួចង្កឹះ។

អត្ថបទដោយ៖ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក

Google Analytics Alternative