អគ្គិភ័យឆាបឆេះ​​​សណ្ឋាគារ ជូលីណា នៅក្បែរវិទ្យាល័យ​​​ បាក់ទូក

អគ្គិភ័យនៅវេលា ម៉ោងប្រមាណ ៦និង១០នាទី ល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៣ នេះបានឆាបឆេះ ចេញពីចង្ក្រានរបស់សណ្ឋាគារ ជូលីណា ជាប់វិទ្យាល័យបាក់ទូក ក្នុងខណ្ឌ៧មករា បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាង ខ្លាំងដល់ប្រជាពលរដ្ឋនៅទីនេះ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

ក្រោយកើតហេតុភ្លាមៗ កម្លាំងនគរបាល​​​ពន្លត់អគ្គិភ័យ​​​រាជធានីភ្នំពេញ បានបញ្ជូន​​​រថយន្តពន្លត់​​​អគ្គិភ័យជិត ១០គ្រឿង មកជួយ​​​អន្តរាគមន៍ រួមជាមួយកម្លាំងនគរបាល និងអាជ្ញាធរខណ្ឌ៧មករា ជាច្រើននាក់ ។

សេចក្តីរាយការណ៍ពីសមត្ថកិច្ច នៅកន្លែងកើតហេតុ បានឲ្យដឹងថា អគ្គិភ័យបានឆេះចេញពីកន្លែងចង្ក្រាន ហ្គាសរបស់សណ្ឋាគារ ខណៈដែលបុគ្គលិកកំពុងតែចៀននំគ្រួក ។

យ៉ាងណាក៏ដោយ រហូតមកដល់វេលាម៉ោង ៦និង២៥នាទីនេះ អគ្គិភ័យបានថមថយស្ទើរទាំងស្រុង ក្រោយពីមានការបាញ់ពន្លត់ភ្លើង របស់កម្លាំងនគរបាលពន្លត់អគ្គិភ័យ ជិត ១០គ្រឿង ។

មិនទាន់មានការបញ្ជាក់ពីទំហំនៃការខូចខាត ដែលបណ្តាលមកពីអគ្គិភ័យនេះ នៅឡើយ ខណៈដែលកម្លាំង សមត្ថកិច្ច និងអាជ្ញាធរ កំពុងជួយអន្តរាគមន៍នៅឡើយ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative