ការព្យាបាល​​​មហារីកដោយ​​​វះកាត់ និងតំហែទាំ​​​មុនពេលវះកាត់

ប្រសិនបើអ្នក​​​មានវាសនា​​​មិនល្អកើត​​​ជម្ងឺមហារីកហើយ ប៉ុន្តែគ្រូពេទ្យ​​​ប្រាប់អ្នកថា​​​នៅអាចព្យាបាល​​​តាមការវះកាត់បាន ដូចនេះ សូមអ្នកតាំងចិត្ត​​​ស្ងប់អារម្មណ៍ គិតអោយ​​​បានច្បាស់ថា ត្រូវអរគុណ​​​ព្រះឬអត់ យ៉ាងហោច​​​ណាស់អ្នកនៅមាន​​​ឱកាសព្យាបាលមួយ នៅអាចមានសង្ឃឹមជាសះស្បើយ។ វេជ្ជបណ្ឌិតមហារីកនៃ មន្ទីរពេទ្យក្វាងចូវ​​​ទំនើបផ្នែកមហារីក​​ ផ្តល់ដំបូន្មានថា ៖ អោយខ្លួនឯងមានការបំរុង មានភាពជឿជាក់បន្តិច ជឿថាក្រោយភ្លៀងមេឃនឹងកាន់តែស្រលះល្អ។

រូបភាព មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក

រូបភាព មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក

មុនពេលវះកាត់​​​ការងារដែល​​​អ្នកត្រូវធ្វើមាន៖ 

១. ទទួលការ​​​ត្រួតពិនិត្យ ដើម្បីសំរេច​​​ថាលក្ខណៈ​​​សុខភាពអ្នកអាច​​​ធ្វើការវះកាត់បាន

មុនពេល​​​វះកាត់ អ្នកត្រូវទទួល​​​ការព្យាបាលដូច​​​ខាងក្រោមនេះ ដើម្បីសំរេច​​​ថាលក្ខណៈសុខភាព​​​អ្នកអាចទប់ទល់​​​នឹងថ្នាំស្ពឹក ព្រមទាំង​​​ក្រោយការវះកាត់​​​សុខភាពអ្នកអាច​​​សះស្បើយបាន​​​យ៉ាងល្អឬអត់។

ក. ការពិនិត្យដោយធ្វើតេស្តឈាម ៖ ពិនិត្យមើលលក្ខណៈសុខភាពលើរាងកាយទាំងមូលរបស់អ្នក និង មុខងារតំរងនោម។

ខ. ថតដើមទ្រូង ៖ ពិនិត្យថាសួតមានសុខភាពឬអត់

. ការធ្វើតេស្តដង្ហើម (ធ្វើតេស្តមុខងារសួត)

. ECG(រូបភាពចង្វាក់បេះដូង) ពិនិត្យមុខងារបេះដូង

. ការត្រួតពិនិត្យរូបភាពចលនាចង្វាក់បេះដូង

. ការត្រួតពិនិត្យផ្សេងៗ 

២. ការប្រើប្រាស់គ្រាប់ថ្នាំរួមផ្សំនឹងការព្យាបាលដោយវះកាត់

នៅពេលជាច្រើន ប្រសិទ្ធភាពនៃការព្យាបាលមហារីកដោយវះកាត់ល្អអាក្រក់ មានទំនាក់ទំនងនឹងសុខភាពរាងកាយអ្នកជម្ងឺ។ សុខភាពអ្នកជម្ងឺល្អ ប្រព័ន្ធការពារសារពាង្គកាយខ្លំាង ទើបអាចកាត់បន្ថយការរីកសាយភាយរបស់កោសិកា ទ្រាំទ្រនឹងការព្យាបាលគ្រប់ប្រភេទបាន។ ដូចនេះ នៅមុនពេលវះកាត់អាចប្រើប្រាស់ថ្នាំខ្លះ ដូចជា ថ្នាំយឹនស៊ិនគីមីRh2(គ្រាប់ថ្នាំថែទាំជីវិត) បង្កើតមុខងារប្រព័ន្ធការពារសារពាង្គកាយរបស់អ្នកជម្ងឺ បង្កើនកោសិកាកូនកណ្តុរT កោសិកាNK ភាវរស់IL2 ពង្រឹងកំលាំងទ្រាំទ្រនឹងការវះកាត់ និង កំលាំងប្រឆាំងមហារីក។

មាន​ឯកសារដែលគាំទ្រថ្នាំចិនទំនើបកម្ម ថ្នាំយឹនស៊ិនគីមីRh2 អាចបង្ក្រាបជម្ងឺមហារីក​ដែលធំធាត់ដូចជា​ ៖ មហារីកសុដន់  មហារីកកោសិកាខ្មៅក្នុងស្បែក មហារីកថ្លើម -ល- មានប្រសិទ្ធភាពបំបែកភាពបំបែងរបស់វា។ ប្រសិទ្ធភាពក្នុងផ្នែកវេជ្ជសាស្រ្តល្អប្រសើរ ចំពោះអ្នកជម្ងឺមុនពេលវះកាត់ អាចបង្រួមដុំសាច់ ធ្វើអោយផ្ទៃនៃការវះកាត់បង្រួញ ដូចនេះគុណភាពជីវភាពរស់នៅរបស់អ្នកជម្ងឺក៏ទទួលបានការធានាយ៉ាងល្អ។ ចំពោះអ្នកជម្ងឺក្រោយពេលវះកាត់ គឺអាចធ្វើអោយសុខភាពជាសះស្បើយឆាប់រហ័ស ក៏ដោយសារវាមានប្រសិទ្ធភាពបង្ក្រាបកោសិកាដុំសាច់មហារីក ក៏អាចប្រសិទ្ធភាពការពារការលាប់ឡើងវិញក្រោយពីវះកាត់ កែសម្រួលជីវភាពក្រោយការវះកាត់។ ពិតប្រាកដណាស់ អ្នកត្រូវតែលេបថ្នាំដែលគ្រូពេទ្យរៀបចំសំរាប់អ្នក។

៣. ការហ្វឹកហាត់ដង្ហើម និង ផ្នែកជើង

ក្រោយការវះកាត់គ្រូពេទ្យ ឬ អ្នកជំនាញតំហែទាំនឹងណែនំាអ្នកឲ្យធ្វើការលំហាត់ប្រាណមួយចំនួន ការហ្វឹកហាត់ទាំងនេះមានប្រយោជន៍ដល់សុខភាព ដូចនេះ អ្នកត្រូវព្យាយាមហ្វឹកហាត់អោយអស់ពីលទ្ធភាព អាចនៅចាប់ផ្តើមហ្វឹកហាត់នៅមុនពេលវះកាត់។

ការហ្វឹកហាត់ដង្ហើមជួយការពារភាពក្លាយត្រង់ដើមទ្រូង។ ចំពោះអ្នកជម្ងឺដែលជក់បារី ប្រសិនបើអាចផ្តាច់បារី យ៉ាងហោចណាស់មុនពេលវះកាត់ប៉ុន្មានអាទិត្យត្រូវផ្តាច់ចោល អត្រាកើតការក្លាយនៅដើមទ្រូងក៏ធ្លាក់ចុះយ៉ាងច្រើនដែរ។

ការហ្វឹកហាត់ផ្នែកជើងអាចជួយការពារការស្ទះសរសៃឈាមខ្មៅ (សរសៃឈាមខ្មៅនៅអវៈយវៈយ៉ាងក្រោមកកជាដុំឈាម) ។ អ្នកក៏អាចឆ្លងកាត់ការប្រើប្រាស់ថ្នាំ(នៅក្រោមស្បែកបញ្ចូលថ្នាំការពារថ្លើមបន្តិច) ដើម្បីធ្វើការការពារ។ ជាទូទៅ ថ្នាំការពារថ្លើមចាប់ផ្តើមចាក់បញ្ចូលនៅមុនពេលវះកាត់ បន្តរហូតក្រោយការវះកាត់ប៉ុន្មានអាទិត្យ។ គ្រូពេទ្យអាចសំណូមពរអោយអ្នកពាក់ស្រោមជើងរឹតខ្លួន។

ភាពក្លាយនៅដើមទ្រូង និង ការកកឈាមអាចកើតឡើង ពីព្រោះអ្នកមិនអាចធ្វើចលនាបានច្រើនដូចកាលពីមុនឡើយ។ គិលានុប្បដ្ឋយិកានឹងលើកទឹកចិត្តអោយអ្នកដើរក្រោយការវះកាត់កាន់តែឆាប់កាន់តែល្អ។ ប៉ុន្តែការវះកាត់មហារីកគឺជាការវះកាត់ធំមួយ ដូចនេះ ក្រោយវះកាត់ហើយប៉ុន្មានថ្ងៃអ្នកអាចសំរាកតែនៅលើគ្រែជាមុនសិន។

៤. ដំនឹងលំអិតនៃការវះកាត់

នៅពេលដែលអ្នកគេងមន្ទីរពេទ្យរង់ចាំធ្វើការវះកាត់ គ្រូពេទ្យផ្នែកវេជ្ជសាស្រ្តវះកាត់ គ្រូពេទ្យខាងថ្នាំស្ពឹក គ្រូពេទ្យតំហែទាំ និង គិលានុប្បដ្ឋាយិការបស់អ្នកសុទ្ធតែនឹងមកបកស្រាយពីស្ថានភាពវះកាត់មួយចំនួនដល់អ្នក។ គ្រូពេទ្យផ្នែកវេជ្ជសាស្រ្តវះកាត់នឹងណែនាំពីវិធីវះកាត់យ៉ាងដូចម្តេច និង ​ក្រោយពេលដឹងខ្លួនមកអាចមានស្ថានភាពអ្វីខ្លះ។ មិនថាអ្នកមានចំងល់អ្វីឡើយ អាចសាកសួរគ្រូពេទ្យបានទាំងអស់។ មុនពេលចូលគេងមន្ទីរពេទ្យនឹងយកក្រដាសសំនួរមួយ ដូចនេះអាចជួយដល់អ្នក។ អ្វីដែលអ្នកដឹងកាន់តែច្រើន មានការភ័យខ្លាចនឹងការវះកាត់កាន់តែតិច។ ប្រសិនបើអ្នកមានចង្វល់ថ្មីទៀត ក៏មិនបាច់ព្រួយបារម្ភដែរ។ អ្នកអាចសាកសួរគិលានុប្បដ្ឋាយិកា ប្រសិនពួកគេមិនអាចឆ្លើយបាន ប្រាកដជាទៅរកគ្រូពេទ្យមកបកស្រាយជូនអ្នក។

អ្នកឯកទេសមហារីកនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបង្ហាញថា ៖ ជម្ងឺមហារីកមិនត្រូវភ័យខ្លាចឡើយ អោយតែព្យាយាមជំនឿចិត្តប្រឆាំងមហារីក ស្ថានភាពជម្ងឺនឹងអាចទទួលការទប់ស្កាត់បានយ៉ាងល្អប្រសើរ។

 អត្ថបទដោយ៖ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក

Google Analytics Alternative