អគ្គិភ័យឆាបឆេះ​​​ផ្សារទួលសង្កែ​​​ទៀតហើយ

អគ្គិភ័យបានឆាបឆេះផ្សារទួលសង្កែ ម្តងទៀតហើយ នៅម៉ោង ៦ល្ងាចថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០ ១៣នេះ។ ភ្លាមៗ នេះ មិនទាន់មានការបញ្ជាក់ពីសមត្ថកិច្ចពីមូលហេតុ នៃការឆាប់ឆេះនៅឡើយទេ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

តែទោះជាយ៉ាងណា​​​សមត្ថកិច្ចជំនាញ​​​ពន្លត់អគ្គិភ័យ រួមជាមួយអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន កំពុងតែមមាញឹកជួយ អន្តរាគមន៍ បាញ់ពន្លត់អគ្គិភ័យ ដ៏សន្ធោសន្ធៅនេះ។ ជាមួយគ្នានេះ សេចក្តីរាយការណ៍​​​ជំហានដំបូង បានបញ្ជាក់ផងដែរ អគ្គិភ័យនេះ​​​អាចមានទ្រង់ទ្រាយធំ ព្រោះបានឆាបឆេះ​​​ចេញពីកណ្តាល​​​ផ្សារតែម្តង។

រហូតដល់វេលាម៉ោង ៧យប់ថ្ងៃដដែលនេះ អគ្គិភ័យត្រូវបានកម្លាំងសមត្ថកិច្ចជំនាញជួយ បាញ់ពន្លត់ឲ្យរលត់ទៅវិញទាំងស្រុងហើយ។

គ្រោះអគ្គិភ័យនេះ ក៏បានបណ្តាលឲ្យបុរសម្នាក់ បានរងរបួសបាក់ដៃ និងបាក់ជើងផងដែរ ដោធ្លាក់ពីលើផ្ទះ ខណៈឡើងបាញ់ទឹកពន្លត់ភ្លើង។

ទំហំ នៃការឆាបឆេះមិនទាន់មានការបញ្ជាក់ពីអាជ្ញាធរនៅឡើយទេ តែព័ត៌មានតាមការសន្និដ្ឋានជំហានដំបូងរបស់សមត្ថកិច្ច បានបំផ្លាញតូប និងផ្ទះអស់ជាច្រើន។ តែប្រភពពីសមត្ថកិច្ចបញ្ជាក់ថា ភ្លើងបានឆេះផ្តើមចេញពីផ្ទះអាជីវករលក់ទូរស័ព្ទ ឈ្មោះ ហោ កឹមសេន។

សូមបញ្ជាក់ផងដែរថា ផ្សារទួលសង្កែ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ក្បែររង្វង់មូលស្ពានជ្រោយចង្វារ ធ្លាប់បានឆេះម្តងរួចមកហើយកាលពីចុងឆ្នាំ២០១២

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative