៦ខែ​​​ឆ្នាំ២០១៣ កម្ពុជាខ្ចីប្រាក់​​​ពីបរទេសជាង​​​៤២៣លានដុល្លារ

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក គាត ឈន់ បានប្រកាសឲ្យដឹងថា រយៈពេល៦ខែ ឆ្នាំ២០១៣នេះ កម្ពុជាបានខ្ចីប្រាក់ឥណទានពីបរទេស និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិប្រមាណជា ៤២៣.៩លានដុល្លារ សម្រាប់អភិវឌ្ឍន៍លើកវិស័យជាច្រើននៅកម្ពុជា។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

លោកឧបនាយករដ្ឋមន្រ្តី គាត ឈន់ ក្នុងពិធីចុះហត្ថលេខា ទទួលប្រាក់ឥណទាន​​​សម្បទានពីរដ្ឋាភិបាល​​​ចិននាល្ងាចថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៣ បានថ្លែងថា គិតត្រឹមខែមិថុនា ឆ្នាំ២០១៣ រាជរដ្ឋាភិបាលកម្ពុជា បានខ្ចីឥណ ទាន ពីរដ្ឋាភិបាល​​​បរទេសនានា និងស្ថាប័នហិរញ្ញវត្ថុ​​​អន្តរជាតិពហុភាគី ប្រមាណ ៤២៣.៩លាន​​​ដុល្លារសហរដ្ឋអាម៉េរិក ។

ប្រាក់ឥណទាននេះ ទទួបានពីចិន ៧៤.៨លានដុល្លារ, ជប៉ុន ប្រមាណ ៨៨លានដុល្លារ, សាធារណរដ្ឋកូរ៉េប្រមាណ ៣៦.៦លានដុល្លារ, ធនាគារអភិវឌ្ឍន៍អាស៊ី ADB ប្រមាណ ២១៤.៥លានដុល្លារ និងពីមូល និធិអូប៉ិច សម្រាប់ការអភិវឌ្ឍអន្តរជាតិ (OFID) ប្រមាណ ១០លានដុល្លារ។

លោកឧបានយករដ្ឋមន្រ្តី គាត ឈន់ ក៏បានថ្លែងឲ្យដឹងផងដែរថា នៅឆ្នាំ២០១៣នេះ តាមច្បាប់ស្តីពីហិរញ្ញ វត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៣ កម្ពុជា អាចខ្ចីឥណទានសម្បទានប្រមាណជា ៩០០លានដុល្លារពីបរ ទេស និងស្ថាប័នហិរញ្ញវត្ថុនានា។ ដូចនេះ សម្រាប់ឆ្នាំ២០១៣ រាជរដ្ឋាភិបាលកម្ពុជានៅមានកញ្ចប់ឥណ ទានប្រមាណ ៤៧៦លានដុល្លារទៀត សម្រាប់ចុះហត្ថលេខាខ្ចីពីដៃគូអភិវឌ្ឍន៍ ក្នុងឆមាសទី២។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative