បំផ្ទុះគ្រាប់បែក​​​នៅក្បែរ​​​សាលាដំបូង​​​រាជធានីភ្នំពេញ ទាំងកណ្តាលរាត្រី

គ្រាប់បែកមួយគ្រាប់ បានផ្ទុះឡើងលាន់ ឮកងរំពង ជ្រែកស្បៃរាត្រី នៅក្បែរសាលាដំបូងរាជធានីភ្នំពេញ បង្កឲ្យភ្ញាក់ផ្អើលអស់ប្រជាពលរដ្ឋ និងសមត្ថកិច្ច តែជាសំណាងល្អ មិនបណ្តាលឲ្យ ពលរដ្ឋណាម្នាក់ រងគ្រោះថ្នាក់នោះឡើយ គ្រាន់តែបណ្តាលឲ្យជញ្ជាំងអគារ និងផ្ទះប្រជាពលរដ្ឋមួយចំនួន ដែលនៅក្បែរ នោះរងការខូចខាត។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

បើតាមសមត្ថកិច្ច រាជធានីភ្នំពេញ បានឲ្យដឹងថា នៅវេលាម៉ោង ១៖០៥នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី០៧ សីហា ឆ្នាំ២០១៣ នេះ គ្រាប់បែកមួយគ្រាប់​​​ដែលគេដាក់​​​ប្លុងចោល ក្នុងរយៈពេល​​​មួយនាទីក្រោយមក បានផ្ទុះ​​​នៅជាប់របង​​​សាលាដំបូង​​​រាជធានីភ្នំពេញ ស្ថិតតាមបណ្តោយផ្លូវ ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា ។

ជាការកត់សម្គាល់ ករណីដាក់បំផ្ទុះគ្រាប់បែកនេះ ជាលើកទីមួយហើយ នៅក្នុងរាជធានីភ្នំពេញ ចាប់តាំងពីប្រទេសកម្ពុជាទទួលបានសន្តិភាពជាង១០ឆ្នាំមកនេះ ជាពិសេសកើតមានឡើង ខណៈដែលសមត្ថកិច្ចកំពុង រឹតបន្តឹងសន្តិសុខក្នុងរាជធានីភ្នំពេញ ។ ពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកនេះ សមត្ថកិច្ចមិនទាន់អាចសន្និដ្ឋាន យ៉ាងណានៅឡើយទេ គឺកំពុងត្រួតពិនិត្យ និងស៊ើបអង្កេតបន្ត។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative