ប្រមូលម្សៅ​​​ទឹកដោះគោ Dumex ចូលឃ្លាំងវិញ ដោយសារមាន​​​មេរោគ

ក្រុមហ៊ុន DKSH Cambodia Ltd បានប្រកាសប្រមូលផលិតផលរបស់ខ្លួនមួយចំនួន ត្រឡប់ចូលឃ្លាំង វិញ ដោយសារតែសង្ស័យមានមេរោគ ឆ្លងមកពីក្រុមហ៊ុន Fonterra ដែលអាចនាំឲ្យទារកមានលាមកក្តៀន រាក និងក្អួតចង្អោរ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

ផលិតផលម្សៅ​​​ទឹកដោះគោ​​​សម្រាប់ទារក ដែលត្រូវប្រមូល​​​ត្រឡប់មកវិញនេះ មានម្សៅទឹកគោ​​​កម្រិត១ សម្រាប់ទារក អាយុ ០ដល់១២ខែ និងម្សៅទឹកគោ​​​កម្រិត២ សម្រាប់ទារក អាយុ៦ ដល់២៤ខែ។

ក្រុមហ៊ុនចែកចាយ​​​ផលិតផល​​​ទឹកដោះមួយនេះ បានបញ្ជាក់ថា ការប្រមូល​​​ផលិតផលជាបន្ទាន់​​​ដោយសារគ្រឿងផ្សំ​​​ដែលអាចឆ្លងរោគ​​​របស់ក្រុមហ៊ុន Fonterra របស់ប្រទេស​​​នូវែលសេឡង់ ដែលជា​​​ក្រុមហ៊ុនផលិត និងនាំចេញ​​​ម្សៅទឹកដោះគោ​​​ធំជាងគេលើពិភពលោក។

លោក ច័ន្ទ បញ្ញារិទ្ធ ប្រធានផ្នែកទីផ្សារក្រុមហ៊ុនឌុយមិច បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០១៣ថា ក្រុមហ៊ុន Fonterra បានផ្តល់ព័ត៌មានដល់ក្រុមហ៊ុន DKSH Cambodia Ltd ការិ យាល័យ ឌុយមិច អំពីសារធាតុផ្សំមួយចំនួន ដែលអាចមានបញ្ហាលើគុណភាព។ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១ ៣ ក្រុមហ៊ុន DKSH Cambodia Ltd ការិយាល័យ ឌុយមិច បានទទួលព័ត៌មានបន្ថែមទៀតពីក្រុមហ៊ុន Fonterra ដែលបង្ហាញថា សារធាតុផ្សំមួយចំនួនដែលផ្គត់ផ្គង់ដល់ក្រុមហ៊ុន DKSH Cambodia Ltd ការិយាល័យ ឌុយមិច អាចមានលទ្ធភាពចំលងរោគផងដែរ។

លោក ច័ន្ទ បញ្ញារិទ្ធ បានបញ្ជាក់ថា ផលិតផលដែលត្រូវបានមកវិញមានចំនួន៨កូដ ដែលមានបញ្ជាក់ថ្ងៃផលិតច្បាស់លាស់។ លោកបានបញ្ជាក់ថា នេះជាគោលការណ៍របស់ក្រុមហ៊ុនក្នុងយកចិត្តទុកដាក់ចំពោះសុវត្ថិភាពរបស់អតិថិជន។

ទោះជាយ៉ាងណា ម្សៅទឹកដោះគោ ដែលមានបញ្ហានេះ ក្រុមហ៊ុនរបស់លោក បានប្រមូលមកពីអតិថិជនវិញ បាន ច្រើនហើយ ហើយក៏មិនទាន់មានបង្កឲ្យមានបញ្ហាធ្ងន់ធ្ងរលើទារករបស់អតិថិជនផងដែរ។

ផលិតផលដែលត្រូវបានប្រមូលត្រលប់មកវិញទាំងអស់ត្រូវបានរាយឈ្មោះដូចជា៖

-Dumex Dupro (Step 2) Green ៨០០ក្រាមដែលមានកូត FGDFORG0800TNKH17 សម្រាប់កាលបរិច្ចេទបួនលើកផ្សេងគ្នា (30/Apr/13 to 30/Oct/15, 02/May/13 to 02/Nov-15, 28/May/13 to 28/Nov/15 និង 29/May/13 to 29/Nov/15 ។  –

Dumex Dupro (Step 2) Green ៤០០ក្រាមដែលមានកូត FGDFORG0400TNKH17 សម្រាប់កាលបរិច្ឆេទ 23/May/13 to 23/Nov/15 ។  –

Dumex Dulac (Step 1) Gold ៨០០ក្រាម ដែលមានកូត FGMG1RG0800TNKH06 សម្រាប់កាលបរិច្ឆេទចំនួនពីរលើក (30/May/13 to 30/May/15 និង 19/Jun/13 to 19/Jun/15) ។ –

Dumex Dupro (Step 2) Gold ៨០០ក្រាម ដែលមានកូត FGMG2RG0800TNKH06 សម្រាប់កាលបរិច្ឆេទ 31/May/13 to 31/May/15 ។

លេខទំនាក់ទំនងសំរាប់មាតាបិតានិងអាណាព្យាបាល៖ លេខទូរស័ព្ទ (សំរាប់អ្នកប្រើប្រាស់) : 012 233 283 / 017 333 071 / 017 333 086 /012 222 160 លេខទូរស័ព្ទ (សំរាប់អ្នកចែកចាយបន្ត) : 060 888 508 / 012906130 ។

សូមបញ្ជាក់ថា មកដល់ពេលនេះ ប្រទេសចំនួនបីហើយ គឺចិន រុស្ស៊ី និងវៀតណាម បានធ្វើការហាមឃាត់ការនាំចូលម្សៅទឹកដោះគោដែលជាផលិតផលរបស់ក្រុមហ៊ុនយក្ស Fonterra របស់នូវែលសេឡង់។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative