បុរសគួរការពារខ្លួន ពីមហារីកក្រពេញ​​​ប្រូស្តាតដោយ​​​វិធីណា?

ក្នុងនាមជា​​​ជម្ងឺមហារីក​​​ដែលមានលក្ខណៈ​​​ពិសេសនៃ​​​ភេទតែមួយ មហារីកក្រពេញប្រូស្តាត​​​បានក្លាយជាមហារីក​​​កាចសាហាវមួយ​​​ដែលឧស្សាហ៍​​​កើតមានក្នុងប្រព័ន្ធ​​​អវយវបន្តពូជ​​​បុរស។ វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យក្វាងចូវផ្នែកមហារីកបង្ហាញថា កើតជម្ងឺក្រពេញប្រូស្តាតតាមពិតមិនធ្ងន់ធ្ងរទេ អ្វីដែលធ្ងន់ធ្ងរបំផុតនោះគឺជម្ងឺនោះវិវដ្តក្លាយជាមហារីកក្រពេញប្រូស្តាត។ ដូច្នេះបុរសគួរឃ្លាតឆ្ងាយពីមហារីកក្រពេញប្រូស្តាតដោយរបៀបណា ខាងក្រោមនេះសូមស្តាប់វេជ្ជបណ្ឌិតឯកទេសធ្វើការបកស្រាយ។

រូបភាព មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក

រូបភាព មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក

ការស្រាវជ្រាវ​​​វេជ្ជសាស្ត្ររបស់ មន្ទីរពេទ្យក្វាងចូវ​​​ទំនើបផ្នែកមហារីក​​ ​ពាក់ព័ន្ធជម្ងឺនេះ​​​បានបង្ហាញថា​​​មហារីក​​​ក្រពេញប្រូស្តាត​​​កើតឡើងមាន​​​ជាប់ពាក់ព័ន្ធនឹង​​​​​​រចនាសម្ព័ន្ធ​​​អាហារ​​​និងការ​​​ទទួលទាន​​​ញឹកញាប់។ ការបរិភោគជាតិខ្លាញ់​​​ខ្ពស់ត្រូវបាន​​​ទទួលស្គាល់​​​ជាផ្លូវការ​​​ថាជាកត្តា​​​គ្រោះថ្នាក់ដែលបណ្តាលអោយកើតមានមហារីកក្រពេញប្រូស្តាត តំបន់ដែលប្រភពទឹកផឹកសំបូរធាតុកាល់ស្យូមខ្ពស់ អត្រាកើតមហារីកក្រពេញប្រូស្តាតក៏ខ្ពស់ដែរ។ ចំណែកឯសារធាតុកែតុនវិសភាគក្នុងសណ្តែក សារធាតុតេលិកាឈើក្នុងគ្រាប់ធញ្ញជាតិ និងសារធាតុ​​​អាមីនហ្វ្លវ៉ាណុល​​​ក្នុងតែបៃតង​​​សុទ្ធតែសំបូរ​​​ទៅដោយអ៊ីសត្រូហ្សែន​​​រុក្ខជាតិដែលមាន​​​ប្រយោជន៍ទប់ស្កាត់មហារីក ដូច្នេះបើចង់​​​ឃ្លាតឆ្ងាយជម្ងឺ​​​មហារីកលំពែង មិត្តបុរសទាំងឡាយ​​​គួរទទួលទានអាហារ​​​ប្រភេទទាំងនេះអោយ​​​បានច្រើនក្នុងជីវភាពប្រចាំថ្ងៃ។

កែសម្រួលសង្វាក់រស់នៅ ពន្យាជរាភាព

មហារីកក្រពេញប្រូស្តាត ច្រើនកើតឡើងនៅលើបុរសវ័យចំណាស់ ដូច្នេះមិត្តបុរសទាំងអស់គួរជ្រើសរើសវិធីរស់នៅបែបសុខភាពរស់រវើក ធើ្វអោយបានការបរិភោគសមស្រប ហាត់ប្រាណសមល្មម ផ្តាច់បារីឬកម្រិតការជក់ រក្សាសមតុល្យលំនឹងទឹកចិត្ត ពង្រឹងប្រព័ន្ធរាងកាយ ពន្យាជរាភាព អាចកាត់បន្ថយអត្រាកើតជម្ងឺមហារីកក្រពេញប្រូស្តាត។

តមបារី

បារីគឺជាកត្តាគ្រោះថ្នាក់មួយផ្សេងទៀតដែលបណ្តាលអោយកើតមហារីកក្រពេញប្រូស្តាត។ បុរសភេទគួរកាត់បន្ថយការជក់បារី កាត់បន្ថយផលប៉ះពាល់គ្រោះថ្នាក់បារីទៅលើខ្លួនប្រាណមនុស្ស។​ដូច្នេះតមបារីក៏ជាវិធីមួយឃ្លាតឆ្ងាយពីជម្ងឺមហារីកក្រពេញប្រូសា្តត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផងដែរ។

ពង្រឹងការអប់រំយល់ដឹងផ្នែកសិច

ការស្រាវជ្រាវវេជ្ជសាស្ត្រនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកពាក់ព័ន្ធនឹងនេះបានបង្ហាញថា ការកើនឡើងនៃហានិភ័យមហារីកក្រពេញប្រូស្តាតមានពាក់ព័ន្ធនឹងជម្ងឺកាមរោគឆ្លង ជាពិសេសគឺប្រមេះ និងស្រែងទឹក។ល។ ទោះបីជាបច្ចុប្បន្នមិនទាន់អាចបញ្ជាក់ពីយន្តការកើតជម្ងឺមហារីកក្រពេញប្រូស្តាត ប៉ុន្តែជាទូទៅយល់ថាមានពាក់ព័ន្ធនឹងអ័ម៉ូនបាត់បង់សមតុល្យលំនឹង ការស្រាវជ្រាវថ្មីៗនេះបានក្រើនរំលឹកថា ជម្ងឺរលាកមួយចំនួនមានទាក់ទងនឹងជម្ងឺមហារីកក្រពេញប្រូស្តាត។

ខាងលើគឺជាការណែនាំបុរសភេទធ្វើយ៉ាងណាឃ្លាតឆ្ងាយពីជម្ងឺមហារីកក្រពេញប្រូស្តាត សង្ឃឹមថាមិត្តបុរសទាំងឡាយប្រុងប្រយ័ត្នបន្ថែមក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ជាការពិតណាស់ បើសិនរកឃើញរោគសញ្ញាដែលស្រដៀងនឹងជម្ងឺមហារីក្រពេញប្រូស្តាតនេះ ត្រូវតែធ្វើការពិនិត្យនិងព្យាបាលនៅមន្ទីរពេទ្យឯកទេសត្រឹមត្រូវអោយបានទាន់ពេលវេលា ជៀសវាងខកឱកាសព្យាបាលដ៏ល្អបំផុត បណ្តាលអោយកើតមានរោគសញ្ញាផ្សេងបន្ថែម។

អត្ថបទដោយ៖ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក

Google Analytics Alternative