សមាគម​​​សុខុមាលភាព​​​ឥស្លាមកម្ពុជា ផ្តល់អំណោយ​​​ដល់សាសនិកឥស្លាម​​​២០០គ្រួសារ នៅសង្កាត់ព្រែកប្រា

អំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ត្រូវបានលោក ហ្សាសាន់ ប៉ាហ្សារី ប្រធាន សមាគមសុខុមាលភាពឥស្លាមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋជា សាសនិកឥស្លាម ចំនួន ២០០គ្រួសារ និង ព្រះវិហារចំនួន៣២ ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

ពិធីនេះធ្វើឡើង​​​កាលពីវេលា​​​ព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៣ នៅទីស្នាក់ការប្រធាន សមាគមសុខុមាលភាព​​​ឥស្លាមកម្ពុជា ក្រោមវត្តមាន​​​លោក អែម សុខលាង ប្រធានក្រុមប្រឹក្សា​​​ខណ្ឌមានជ័យ លោក ហៀក ចាន់លាង អភិបាលរង​​​ខណ្ឌមានជ័យ និងលោក ហ្សាសាន់ ប៉ាហ្សារី លោក គង់ ឈីម ព្រមទាំងមន្រ្តី​​​សាលាខណ្ឌ សង្កាត់ជាច្រើនរូបទៀត ។

អំណោយ​​​ដែលយកទៅ ប្រគល់នាពេលនេះ ក្នុង១គ្រួសារ ទទួលបានអង្ករ ៥គីឡូក្រាម, ទឹកក្រូច ២ដប, ទឹកដោះគោ ១កំប៉ុង, ស្កសរ ១គីឡូក្រាម, ទឹកស៊ីរ៉ូ ១ដប និងសម្លៀកបំពាក់ មួយសម្រាប់ផងដែរ ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

ចំណែក​​​ព្រះវិហារទាំង៣២ ទទួលបាន​​​នូវថវិកា ១០ម៉ឺនរៀល, អង្ករ ៥០គីឡូក្រាម, ទឹកក្រូច ១យួរ, ទឹកដោះគោ ២កំប៉ុង, ស្កសរ ២គីឡូក្រាម, ទឹកស៊ីរ៉ូ២ដប ។

លោក ហ្សាសាន់ ប៉ាហ្សារី ប្រធានសមាគម​​​សុខុមាលភាព ឥស្លាមកម្ពុជា​​​បានលើកឡើងថា អំណោយទាំង នេះផ្តល់ជូន​​​ដល់សាសនិក​​​ឥស្លាម នារដូវរ៉ាម៉ាន់ដាន់​​​នាពេលខាងមុខនេះ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative