រថយន្តបែន​​​ដឹកដីព្រលះរថយន្ត​​​កាមរីឈ្លោះគ្នា ស្ទះចរាចរ​​​មួយព្រឹក​​​នៅមុខវិទ្យាល័យ​​​បឹងត្របែក

រោះថ្នាក់ចរាចរមួយ ដែលបង្កឡើងដោយរថយន្តបែនដឹកដី បានបុកជាមួយរថយន្តកាមរីគូថ ហើម បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ បង្កឲ្យម្ចាស់រថយន្តទាំង២គ្រឿង ចេញមកឈ្លោះគ្នាផ្អើលអ្នក ដំណើរ និងស្ទះចរាចររាប់ម៉ោង ដោយសារតែភាគីទាំងជជែកគ្នា យកត្រូវរៀងៗខ្លួន ។

រូបភាពគេហទំព័រ ដើមអម្ពិល

ហេតុការណ៍​​​គ្រោះថ្នាក់នេះ កើតឡើងកាល​​​វេលាម៉ោង ១០ និង៥០នាទីព្រឹក ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៣ មុខវិទ្យាល័យ​​​បឹងត្របែក តាមបណ្តោយ​​​ផ្លូវព្រះមុនីវង្ស កែងផ្លូវលេខ៤៨៨ ក្នុងសង្កាត់​​​ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ប្រភេទបែនដឹកដី ពណ៌ខៀវ គ្មានស្លាកលេខ​​​បើកបរដោយ ឈ្មោះ សម សុខ អាយុ២៧ឆ្នាំ ស្នាក់នៅ​​​ចល័តតាមរថយន្ត ។ ចំណែករថយន្ត​​​រងគ្រោះ ម៉ាកកាមរីម​​​គូថហើម ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-0346 បើកបរដោយ ឈ្មោះ នេត សារ៉េត អាយុ ៣២ឆ្នាំ ស្នាក់នៅភូមិលេខ១ ឃុំរាក់ជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង មានមុខរបរ​​​រត់តាក់ស៊ី ពីស្វាយរៀង-ភ្នំពេញ ។

សាក្សីនៅកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុ គេឃើញរថយន្តកាមរីគូថហើម ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុរថយន្តតាក់ស៊ី បានបត់ចូលផ្លូវលេខ៤៨៨ ដោយល្បឿនយឺតៗ ខណ:នោះ ស្រាប់តែមានរថយន្តបែនដឹកដី ធ្វើដំណើរមកពីទិសខាងជើងទៅត្បូងច្រាសទិសគ្នា បានបុករថយន្តកាមរីមចំពាក់កណ្តាល រថយន្តការីម បណ្តាលឲ្យរថយន្តទាំង២គ្រឿងជាប់គ្នា និងស្ទះចរាចរជាងមួយម៉ោង ព្រោះតែភាគីទាំងចុះពីរថយន្តមកឈ្លោះគ្នាយកត្រូវរៀងៗខ្លួន ។

ភ្លាមៗនោះសមត្ថកិច្ចនគរបាលមូលដ្នាន បានចុះអន្តរាគមន៍វាស់វែង រួចអូសរថយន្តទាំង២គ្រឿងចេញ ដើម្បីសម្រួលចរាចរឡើងវិញ ។

ពាក់ព័ន្ធនឹងករណីរថយន្តដឹកដីបុករថយន្តកាមរីនេះ សមត្ថកិច្ចបានពន្យល់ដល់អ្នកបើកបររថយន្តបែនដឹកដី ពីច្បាប់ចរាចរ និងដាក់កំហុសទៅលើភាគីរថយន្តបែន ទើបអ្នកបើករថយន្តបែនយល់ព្រមទទួលកំហុស និងព្រមចេញថ្លៃខូចខាតសងទៅភាគីរថយន្តការីម នូវតម្លៃ ១៧៥ដុល្លារ ដើម្បីបញ្ចប់រឿង ។ បន្ទាប់មក សមត្ថកិច្ចបានដោះលែងរថយន្តបង្កវិញ ដោយមិនបានយកអ្នកបើកបរទៅធ្វើការអប់រំឡើយ ខណ:អ្នកបើករថយន្តបង្ករូបនេះ បើករថយន្តដោយគ្មានលិខិតបើកបរ និងបង្កហេតុដល់អ្នកដទៃ ។

មតិប្រជាពលរដ្ឋបានរិះគន់ នគរបាលចរាចរខណ្ឌចំការមនថា រថយន្តបែនដឹកដី ដែលតែងសង្កេតឃើញជារើយៗបានបង្កបញ្ហាអនាធិបតេយ្យធ្លាក់អាចម៍ដីរាយប៉ាយ និងហុយពេញផ្លូវ ព្រោះមិនគ្របប៉ះពាល់ដល់ អ្នកដំណើរខូចបរិស្ថានសាធារណៈ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative