នាយករដ្ឋមន្ដ្រី ព្រមានការ​​​ធ្វើបាតុកម្ម របស់បក្សប្រឆាំង

សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា ការដែលធ្វើបាតុកម្មប្រឆាំង លទ្ធផលបោះឆ្នោត របស់គណបក្សប្រឆាំង នោះ អ្នកដែលបោះឆ្នោតគាំទ្រគណបក្ស ប្រជាជន ដែលគាំទ្រលទ្ធផលបោះឆ្នោតក៏មានសិទ្ធិធ្វើបាតុកម្មដែរ ដូច្នេះបាតុកម្ម ប្រឆាំងបាតុកម្ម ពេលចុងក្រោយទៅនឹង មានរឿងអ្វីកើតឡើង ដូច្នេះសម្ដេចនាយក រដ្ឋមន្ដ្រី សូមអំពាវនាវដល់ប្រជាពលរដ្ឋ អាជីវករ សិស្សសាលា ក៏ដូចជាកម្មកររោង ចក្រ ដែលចង់ចូលរួមធ្វើបាតុកម្មប្រឆាំង លទ្ធផលបោះឆ្នោតនោះ ត្រូវគិតពីឆ្នាំងបាយ របស់ខ្លួនថា នឹងមានអ្វីកើតឡើងនៅពេលចុងក្រោយ ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

សម្ដេចនាយករដ្ឋមន្ដ្រី នៅព្រឹកថ្ងៃទី០២ ខែសីហា នេះ បានបញ្ជាក់ថា នៅពេលដែល មានបាតុកម្ម ប្រឆាំងលទ្ធផល​​​បោះឆ្នោត នោះ អាចនឹងមានអ្នកបន្លំ​​​ចូលលួចទ្រព្យសម្បត្ដិ និងធ្វើអ្វីផ្សេងៗ​​​ទៀតរហូតធ្វើឱ្យ តាមហាង និងតូបលក់​​​ដូរបិទទ្វារ ដូច្នេះ ប្រជាពលរដ្ឋ​​​ទាំងអស់ ដែលថា នឹងចូលរួមធ្វើបាតុកម្មនោះ ត្រូវគិតចំពោះបញ្ហាទាំងនេះ ។

សម្ដេចតេជោ សូមអំពាវនាវឱ្យមាន ការសាមគ្គីភាពគ្នា ហើយអ្នកដែលបង្ករឿង ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដោយ សម្ដេចបានលើកឡើងទៀតថា ក្មេងដែល ជិតប្រឡង ហើយតើត្រូវនាំគេទៅចូលរួម បាតុកម្ម ឱ្យខានប្រឡង ហើយកម្មកររោង ចក្រ ដែលកំពុងចូលធ្វើការនាំឱ្យពួកគេអត់ មានការងារធ្វើឬមួយយ៉ាងណា ។ អ្នកដែល មានសិទ្ធិធ្វើបាតុកម្មប្រឆាំងលទ្ធផលបោះ ឆ្នោតនោះ ម្ខាងទៀតក៏មានសិទ្ធិធ្វើបាតុកម្ម ទទួលស្គាល់លទ្ធផលបោះឆ្នោតផងដែរ ។ ចំពោះការធ្វើបាតុកម្ម ដែលគ្មានច្បាប់ទម្លាប់ នឹងធ្វើឱ្យមានបញ្ហាកើតឡើង ដោយសម្ដេច បានរំលឹក ពីការដង្ហែគណបក្សនាពេល ឃោសនារកសំឡេងឆ្នោតនោះ មានអ្នកបន្លំពាក់មួក និងស្លាកគណបក្សមួយទៅប្លន់ ប្រជាពលរដ្ឋ ដែលសមត្ថកិច្ចចាប់បាន ប៉ុន្ដែ សម្ដេចមិនបានចាត់ទុកថា បុគ្គលទាំងនោះ ជាសមាជិករបស់គណបក្សនោះឡើយ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative