នាយករដ្ឋមន្ដ្រី​​​ស្វាគមន៍ឱ្យអង្គការ​​​សង្គមស៊ីវិល និងបក្សនយោបាយ ចូលរួមដោះស្រាយ​​​បញ្ហាមិនប្រក្រតី ពេលបោះឆ្នោត

សម្ដេចតេជោ អំពាវនាវឱ្យប្រជាពល រដ្ឋ និងព្រះសង្ឃ រក្សាភាពស្ងប់ស្ងាត់។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

ជាសារនយោបាយ​​​លើកដំបូង  ក្រោយបិទបញ្ចប់ នៃការបោះឆ្នោត​​​នៅកម្ពុជា សម្រាប់អាណត្ដិទី៥ សម្ដេចនាយក រដ្ឋមន្ដ្រី ហ៊ុន សែន នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣នេះ បានថ្លែងស្វាគមន៍ ចំពោះការចូលរួម ពីអង្គការសង្គមស៊ីវិល បក្សនយោបាយ និងអង្គការក្រៅរដ្ឋាភិបាល​​​ចូលរួមក្នុងការ​​​ដោះស្រាយបញ្ហា​​​មិនប្រក្រតីមួយចំនួន ដែលកើតមានឡើង នៅក្នុងពេលបោះឆ្នោត នាពេលកន្លងទៅ​​​ប្រសិនបើ​​​គណៈកម្មាធិការ ជាតិ រៀបចំការ​​​បោះឆ្នោតបង្កើតឱ្យមាន យន្ដការនេះ ។

ការលើកឡើង របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងន័យបញ្ចប់បញ្ហា​​​នយោបាយនៅ ពេលនេះ ត្រូវបានសម្ដេច​​​លើកឡើងក្នុង ពេលបង្ហាញវត្ដមាន ចុះទៅពិនិត្យការដ្ឋាន ស្ពានអាកាសស្ទឹងមានជ័យ និងផ្លូវក្រាល កៅស៊ូ នៅខាងក្រោមស្ពាន ដែលការបង្ហាញ វត្ដមានរបស់ប្រមុខនៃរាជរដ្ឋាភិបាលនេះ ដើម្បីបញ្ចប់នូវព័ត៌មានបំប៉ោងសភាព ការណ៍ទាំងឡាយ ត្រូវបានលើកឡើងនា ពេលបច្ចុប្បន្ននេះ ដូចជាថា សម្ដេចត្រូវបាន ក្រុមយោធា បង្ខំឱ្យចុះចេញពីតំណែងហើយ ប្រគល់តួនាទីនាយករដ្ឋមន្ដ្រី ជូនលោកឧប នាយករដ្ឋមន្ដ្រី សុខ អាន ។

ចំពោះពាក្យចចាមអារ៉ាម ដែលត្រូវ បានផ្សព្វផ្សាយតាមប្រព័ន្ធទំនាក់ទំនងហ្វេស ប៊ុកនោះ ត្រូវបានសម្ដេចតេជោឆ្លើយតប ទៅវិញថា នេះមិនមែនជាចរិតរបស់សម្ដេច ឡើយ ដែលត្រូវរត់ចោលប្រជាជនពេល ប្រជាជនមានទុក្ខលំបាកនោះ ។ សម្ដេច នាយករដ្ឋមន្ដ្រីបានសង្កត់ធ្ងន់ថា “ចរិតរបស់ ហ៊ុន សែន មិនរត់ចោលប្រជាជន នៅពេល មានទុក្ខលំបាកនោះឡើយ ហើយប្រជាជន កាន់តែមានទុក្ខលំបាក ហ៊ុន សែន កាន់តែ នៅជិតប្រជាជន ”។

ជាមួយគ្នានេះ សម្ដេចតេជោបានបញ្ជាក់ ថា គណបក្សប្រជាជនកម្ពុជាកាលពីព្រឹកថ្ងៃ ទី២៩ ខែកក្កដា បានប្រជុំគណៈអចិន្ដ្រៃយ៍ របស់ខ្លួន ដោយប្រគល់ការងារជូនលោក ឧបនាយករដ្ឋមន្ដ្រី ស ខេង ឧបនាយករដ្ឋមន្ត្រី សុខ អាន និងលោកសាយ ឈុំ ដើម្បីអង្គុយតុចរចា ជាមួយគណបក្ស ប្រឆាំង ។ សម្ដេចបានបញ្ជាក់ថា “ការដោះ ស្រាយនានា ខ្ញុំបានប្រគល់ទៅឱ្យយន្ដការ មួយ សម្រាប់ការត្រៀមរៀបចំពិភាក្សាជា មួយនឹងឯកឧត្ដម ស ខេង ជាមួយនឹងឯក ឧត្ដម សាយ ឈុំ។អីចឹងទេ បញ្ហានេះវាត្រូវ មានការសម្របសម្រួលមួយ ប៉ុន្ដែក្នុងករណី ចាំបាច់ ខ្ញុំក៏អាចប្រើពេលវេលាដ៏លំបាក របស់ខ្ញុំ ដើម្បីសន្ទនាមួយដែរ ”។

ជុំវិញលទ្ធផលនៃការបោះឆ្នោតជាមួយ នឹងការប្រកាសលទ្ធផលជាបណ្ដោះអាសន្ន នោះ ត្រូវបានសម្ដេចនាយករដ្ឋមន្ដ្រីលើក ឡើងថា គណបក្សនយោបាយណាឈ្នះវា មិនសំខាន់នោះឡើយ ប៉ុន្ដែ អ្វីដែលសំខាន់ នោះ គឺជាតិរបស់យើងទាំងមូលដែលឈ្នះ ហើយអ្នកដែលបំប៉ោងព័ត៌មាន តើអាច ក្លាយជានាយករដ្ឋមន្ដ្រី ឬមួយរដ្ឋមន្ដ្រីបាន ឬអត់ ។ សម្ដេចតេជោបានបញ្ជាក់ថា “ឥឡូវនេះខ្ញុំនៅក្នុងប្រទេស នៅក្នុងការ កាន់អំណាច ជានាយករដ្ឋមន្ដ្រីនៃរាជរដ្ឋាភិ បាលនីតិកាលទី៤ តើមាននរណាមានសិទ្ធិ ឱ្យនាយករដ្ឋមន្ដ្រីនៅក្នុងមុខតំណែង បោះបង់ការងារ ”។

ចំពោះព័ត៌មាន និងសកម្មភាពមួយចំនួន ដែលបានកើតឡើង កាលពីរយៈពេលប៉ុន្មានថ្ងៃមុន ដូចជា ការនាំគ្នាសម្រុកចូលចាក់ សាំងទិញទំនិញ និងដកលុយពីធនាគារនោះ  ត្រូវបានសម្ដេចនាយករដ្ឋមន្ដ្រី សួរទៅកាន់ ប្រជាពលរដ្ឋទាំងអស់ថា តើចង់បានស្ថាន ភាពបែបនេះ ឬមួយយ៉ាងណា តើត្រូវការបិទតូប បិទផ្សារ បិទការ៉ាស់សាំង ឬបិទ ធនាគារ ? តើចង់ឱ្យស្ថានការណ៍វិលទៅរក ឆ្នាំ ១៩៧៥ ដែលនាំគ្នាចាកចេញពីរាជធានី ភ្នំពេញនោះ ? សម្ដេចតេជោបានបន្ដថា មុន ឆ្នាំ ១៩៩៨ កម្ពុជាមានតំបន់ត្រួតត្រាច្រើន ប៉ុន្ដែ ឥឡូវនេះបានប្រែប្រួលតាមរយៈការ ប្រកួតប្រជែង ដោយសន្លឹកឆ្នោត ដូច្នេះ សម្ដេចបានអំពាវនាវឱ្យព្រះសង្ឃ និងប្រជា ពលរដ្ឋទូទាំងប្រទេស ទុកចិត្ដរាជរដ្ឋាភិបាល និងទុកចិត្ដខ្លួនឯងតាមរយៈ ការបោះឆ្នោត កន្លងទៅនេះ ។

សម្ដេចតេជោ បានរំលឹកថា ក្រោយការ បោះឆ្នោតឆ្នាំ ១៩៩៣ ក៏មានវិបត្ដិក្រោយ ការបោះឆ្នោតឆ្នាំ ១៩៩៨ ក៏មានវិបត្ដិ ហើយការបោះឆ្នោតក្រោយឆ្នាំ ២០០៣ ក៏ មានវិបត្ដិ ប៉ុន្ដែវិបត្ដិទាំងនោះត្រូវបានដោះ ស្រាយចេញ ដូច្នេះវិបត្ដិសម្រាប់ការបោះ ឆ្នោត នៅឆ្នាំ ២០១៣ នេះ រាជរដ្ឋាភិបាល ក៏ដូចជាគណបក្សនយោបាយ ដែលជាប់ ឆ្នោតមានអាសនៈនៅក្នុងរដ្ឋសភា នឹងរួមគ្នា ដោះស្រាយក្នុងនាមខ្មែរនឹងខ្មែរ ។

ជាសារថ្មីមួយទៀត ថ្លែងទៅកាន់ប្រជា ពលរដ្ឋ និងព្រះសង្ឃទូទាំងប្រទេសនោះ សម្ដេចនាយករដ្ឋមន្ដ្រី បានអំពាវនាវឱ្យ អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់ អាវុធ ក៏ដូចជាក្រុមការងារគណបក្សប្រជា ជន ត្រូវបន្ដបេសកកម្មជួយដោះស្រាយ បញ្ហារបស់ប្រជាពលរដ្ឋ មិនថា ប្រជាពលរដ្ឋនោះបោះឆ្នោតឱ្យគណបក្សនយោបាយណានោះទេ ដូចជា ករណីបញ្ហាអាកាសធាតុ  ក៏ដូចជាបញ្ហាជំនន់ទឹកភ្លៀង ដែលបច្ចុប្បន្ន ទឹកកំពុងតែធ្លាក់មកពីប្រទេសថៃ ហើយ ចូលក្នុងក្រុងប៉ោយប៉ែតជាដើម ។ សម្ដេចតេជោ បានបញ្ជាក់ថា “ត្រូវខិតខំការពារ ស្ថិរភាពនយោបាយ ការពារជីវភាពសេដ្ឋកិច្ច របស់ប្រជាពលរដ្ឋឱ្យមានដំណើរការធម្មតា ”។

ទន្ទឹមគ្នានេះ សម្ដេចនាយករដ្ឋមន្ដ្រីក៏ បានថ្លែងអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ គួរតែផ្សព្វផ្សាយនូវព័ត៌មានចាំ បាច់ទាំងឡាយណា ស្ដីពីស្ថិរភាពជូនប្រជា ពលរដ្ឋ ហើយម្នាក់ៗត្រូវរក្សាភាពស្ងប់ស្ងាត់ ដោយរង់ចាំដំណើរការ និងយន្ដការបង្រួប បង្រួម និងដោះស្រាយដោយសន្ដិវិធី។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative