រថយន្ដក្រុង​​​កាពីតូល បុកម៉ូតូ​​​ដឹកត្រី អូសជាង​​​១០០ម៉ែត្រ ជ្រុលទៅ​​​បុករ៉ឺម៉ក​​​ដឹកក្អមឆ្នាំង របួសធ្ងន់​​​ស្រាល៣នាក់

មនុស្សចំនួន ៣នាក់ ក្នុង នោះ ក្មេងប្រុសម្នាក់អាយុ ១៤ឆ្នាំ បានរង របួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរមួយ បង្កឡើងដោយរថយន្ដក្រុងដឹកអ្នកដំណើរ កាំពីតូល បានបុកអ្នកបើកម៉ូតូដឹកត្រីពី ក្រោយអូសជាង ១០០ម៉ែត្រ រួចហើយ ជ្រុលទៅបុកម៉ូតូសន្ដោងរ៉ឺម៉កពីក្រោយ ដឹក ក្អម ឆ្នាំង កាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៣ ស្ថិតនៅលើកំ ណាត់ផ្លូវជាតិលេខ ៥ ក្នុងភូមិក្រាំងស្វាយ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំង។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

យោងតាមប្រភព​​​ព័ត៌មាន ពីមន្ដ្រីនគរ បាលចរាចរ​​​ជើងគោក ខេត្ដកំពង់ឆ្នាំងបាន ឱ្យដឹងថា នៅវេលាម៉ោង​​​កើតហេតុខាងលើ  មានបុរសម្នាក់ កំពុងបើកម៉ូតូ​​​ម៉ាកសាន់យ៉ាន់ តួប្រុស ពាក់ស្លាកលេខ​​​កំពង់ឆ្នាំង ១បេ ៥៤៩៤ ធ្វើដំណើរតាម​​​បណ្ដោយផ្លូវជាតិ លេខ ៥ ក្នុងទិសដៅពីជើងទៅត្បូង ដោយដឹកត្រី​​​ចេញពីតំបន់កំពង់អួ ឆ្ពោះទៅលក់ នៅក្រុងកំពង់ឆ្នាំង ស្រាប់តែពេល​​​ធ្វើដំណើរ ដល់កន្លែងកើតហេតុ មានឆ្កែមួយក្បាលរត់ មកបុកកង់ម៉ូតូខាងមុខ បណ្ដាលឱ្យដួល ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹង ទៀតថា នៅពេលដែលជនរងគ្រោះដួលម៉ូតូ ស្រាប់តែពេលនោះ មានរថយន្ដក្រុងដឹកអ្នក ដំណើរកាពីតូលពាក់ស្លាកលេខភ្នំពេញ ៣អា ៩៣៤៩ មកពីក្រោយ បានបុកម៉ូតូ អូសជាង ១០០ម៉ែត្រ ហើយក៏ជ្រុលទៅបុក ម៉ូតូសន្ដោងរ៉ឺម៉ក ដែលកំពុងដឹកក្អមឆ្នាំង បណ្ដាលឱ្យអ្នកបើកម៉ូតូសន្ដោងរ៉ឺម៉ក និង ក្មេងប្រុសអាយុ ១៤ឆ្នាំ ជិះពីក្រោយរង របួសធ្ងន់ ។ ក្រោយពីទទួលសេចក្ដីរាយ ការណ៍នូវគ្រោះថ្នាក់ចរាចរបុកជាបន្ដបន្ទាប់ បណ្ដាលឱ្យមានរងរបួសធ្ងន់ស្រាលខាងលើនេះ កម្លាំងសមត្ថកិច្ចមូលដ្ឋាន និងកម្លាំង នគរបាលចរាចរ បានទៅជួយអន្ដរាគមន៍ និងជួយដឹកជនរងគ្រោះ ដែលរងរបួសធ្ងន់ ទៅកាន់មន្ទីរពេទ្យ ។

មន្ដ្រីនគរបាល ចរាចរជើងគោកបានឱ្យ ដឹងថា ជនរងគ្រោះដែលបើកម៉ូតូដឹកត្រី ឈ្មោះ សិដ្ឋ វន្ថា អាយុ ៥២ឆ្នាំ រស់នៅភូមិ កំពង់អុស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង រងរបួសស្រាល ។ ដោយឡែកអ្នកបើកម៉ូតូ សន្ដោងរ៉ឺម៉កដឹកក្អម ឆ្នាំង ឈ្មោះ បាន ធារ៉ា អាយុ ២០ឆ្នាំ និងក្មេងប្រុសអាយុ ១៤ឆ្នាំ ឈ្មោះ នៅ រដ្ឋា ដែលជិះពីក្រោយរងរបួស ធ្ងន់ ហើយជនរងគ្រោះទាំង ២នាក់នេះរស់ នៅភូមិបាញ់ឆ្គូល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំង ។

យ៉ាងណាក៏ដោយ ទាំងរថយន្ដក្រុងដឹក អ្នកដំណើរ របស់ក្រុមហ៊ុនកាពីតូល និងម៉ូតូ ទាំង ២គ្រឿង ត្រូវបានកម្លាំងនគរបាល ចរាចរជើងគោក យកទៅរក្សាទុកនៅការិ យាល័យដើម្បីរង់ចាំការដោះស្រាយបន្ដ ទៀត។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative