តើលោកអ្នកដឹង​​​ទេថាការពិសារ​​​របស់របរខ្លះ​​​ក៏អាចប្រឆាំង​​​ជម្ងឺមហារីកដែរ?

អាស្រ័យដោយសាតែសំពាធការងារកាន់តែធំឡើងៗ បរិស្ថានជុំវិញក៏កាន់តែមានភាពកខ្វក់ឡើងៗ អត្រាកើតមានជម្ងឺមហារីកគ្រប់ប្រភេទ ក៏កាន់តែខ្ពស់ឡើងៗផងនោះ ដូច្នេះហើយតើមនុស្សជាតិគួរតែមានវិធានការបង្ការ និងទប់ទល់នឹងជម្ងឺម​ហារីកយ៉ាងដូចម្តេចទៅ? អ្នកឯកទេសនៃ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក​​​ បង្ហាញថា ៖ ការពិតទៅជាការងាយស្រួលណាស់ដោយឆ្លងកាត់តាមរយៈការពិសារកាហ្វេ ទឹកសណ្តែកសៀង-ល-ក៏អាចជួយបង្ការ និងទប់ស្កាត់ជម្ងឺមហារីកបានដែរ។

រូបភាព មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក

រូបភាព មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក

1. ពិសារកាហ្វេអាច​​​ប្រឆាំងនឹងជម្ងឺមហារីក

ការស្រាវជ្រាវថ្មីបំផុត​​​បានបង្ហាញឱ្យឃើញថា ការពិសារកាហ្វេអាច​​​ជាជំនួយក្នុងការទប់ទល់​​​នឹងការប្រឆាំង ជម្ងឺមហារីក ជាបឋមនោះគឺថា​​​ក្នុងកាហ្វេមាន​​​ជាតិកាហ្វេអ៊ីន កាហ្វេគឺជា​​​ប្រភពដើមសំខាន់​​​បំផុតដែលងាយ​​​នឹងទទួលការប្រឆាំង​​​អង់ទីអុកស៊ីដាន់ (antioxidant) ចំពោះរាង្គកាយមនុស្ស វាដូចទៅ​​​នឹងតែក្រហម និងផ្លែចេកផងដែរ។

អង់ទីអុកស៊ីដាន់ (antioxidant) ជាជំនួយក្នុងការសំអាតឱ្យជ្រះនូវរ៉ាឌីកាល់សេរី និងបំផ្លាញកោសិកា និងDNAនៅក្នុងរាង្គកាយមនុស្ស។ នេះក៏ជាការជួបប្រទះក្នុងការស្រាវជ្រាវ ពិសារកាហ្វេអាចកាត់បន្ថយអត្រាគ្រោះថ្នាក់ការកើតមានជម្ងឺមហារីកថ្លើម ជម្ងឺមហារីកពោះវៀន ជម្ងឺទឹកនោមផ្អែមប្រភេទទី2 និងមហារីកដែលមានឈ្មោះថាParkinson’s disease។ប៉ុន្តែអ្នកជំនាញឯកទេសនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានផ្តល់ជាយោបល់ថា៖ ជារៀងរាល់ថ្ងៃ ការពិសារកាហ្វេមិនត្រូវលើសពី2កែវឡើយ។

ការស្រាវជ្រាវបានបង្ហាញឱ្យឃើញថា ប្រសិនបើស្ត្រីដែលក្រោយពេលអស់រដូវ ហើយមិនមានប្រើប្រាស់ថ្នាំពន្យាកំនើត ឬប្រើប្រាស់ប្រភេទថ្នាំអរម៉ូន ប្រសិទ្ធភាពនៃកាហ្វេក្នុងការប្រឆាំងនឹងមហារីកអាចបង្ហាញឱ្យឃើញយ៉ាងច្បាស់លាស់។ ថាតើហេតុអ្វីបានជាកាហ្វេមានប្រសិទ្ធភាពក្នុងការប្រឆាំងនឹងមហារីក បច្ចុប្បន្ននៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ។ ប្រហែលជាក្នុងកាហ្វេអាចមានកំរិតនៃEstrogenទាប ធ្វើឱ្យអត្រាគ្រោះថ្នាក់នៃការកើតមានជម្ងឺមហារីកចំពោះស្ត្រីត្រូវបានកាត់បន្ថយ។

2. ពិសារទឹកសណ្តែកសៀងអាចទប់ស្កាត់មហារីកសុដន់

សមាគមន៍ស្រាវជ្រាវជម្ងឺមហារីករបស់អាមេរិកបានបង្ហាញឱ្យឃើញថា ស្ត្រីដែលតែងតែពិសារទឹកសណ្តែកសៀងអាចកាត់បន្ថយបានយ៉ាងធំធេងនូវគ្រោះថ្នាក់ដែលអាចកើតមានជម្ងឺមហារីកសុដន់។ នេះគឺដោយសារតែក្នុងសណ្តែកសៀងមានសារធាតុម៉្យាងដែលស្រដៀងនឹងEstrogen ហៅថា “Dadou yi huangtong” វាស្រដៀងគ្នាខ្លាំងណាស់ជាមួយនឹងយន្តការនៃថ្នាំប្រឆាំងជម្ងឺមហារីក។ វា និង ជម្ងឺមហារីកដែលទាក់ទងនឹងEstrogenទាំងអស់សុទ្ធតែមានប្រសិទ្ធភាពក្នុងការការពារ ដូចជាជម្ងឺមហារីកសុដន់ មហារីកស្បូន និងមហារីកកស្បូន។ល។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានរំលឹកថា អ្នកដែលបានផ្ទុកនូវជម្ងឺមហារីក យល់ល្អកុំពិសារទឹកសណ្តែកសៀង ដើម្បីគេចវេះនូវកោសិកាមហារីកមានការកំរើកឡើង។ ដូច្នេះ អ្នកដែលកើតមានដំបៅនៃការរំលាយអាហារ រលាកក្រពះ រោគរលាកសន្លាក់ក៏កុំសូវពិសារទឹកសណ្តែកសៀងពេក។

3. ពិសារទឹក6កែវជារៀងរាល់ថ្ងៃ អាចកាត់បន្ថយគ្រោះថ្នាក់នៃជម្ងឺមហារីកបានពាក់កណ្តាល

តាមការស្រាវជ្រាវបង្ហាញឱ្យឃើញថា ៖ អ្នកដែលពិសារទឹក6កែវជារៀងរាល់ថ្ងៃ(240ក្រាមក្នុងកែវនិមួយៗ) អាចកាត់បន្ថយបានពាក់កណ្តាលនូវគ្រោះថ្នាក់ដែលកើតមាន ជម្ងឺមហារីកប្លោកនោម ទៅលើបុរស និងអាចកាត់បន្ថយបាន45%ចំពោះស្រ្តីដែលគ្រោះថ្នាក់ដោយសារជម្ងឺមហារីកពោះវៀន។ នេះគឺដោយសារតែ ការពិសារទឹកអាចបង្កើននូវការបត់ជើងតូច ចំនួននៃការបត់ជើងធំ ក្នុងនោះអាចធ្វើឱ្យរលាកភ្នាសនៃប្លោកនោម សារធាតុដែលអន្តរាយដល់ពោះវៀន ដូចជាសារធាតុអ៊ុយរេUrea និងអាស៊ីតអ៊ុយរិចUric acid។ល។

4. ពិសារតែបៃតង4កែវរៀងរាល់ថ្ងៃអាចការពារជម្ងឺមហារីកបានច្រើនប្រភេទ

ធ្លាប់មានការវាស់ស្ទង់ប្រទះឱ្យឃើញថា ជារៀងរាល់ថ្ងៃគ្រាន់តែពិសារទឹកតែពី4ទៅ5កែវ គឺអាចកាត់បន្ថយអត្រាគ្រោះថ្នាក់នៃជម្ងឺមហារីកបាន40%។ ឆ្លងកាត់ការស្រាវជ្រាវបានប្រទះឃើញថា តែអ៊ូឡុង តែបៃតង តែក្រហម ទាំងអស់នេះសុទ្ធតែមានប្រសិទ្ធភាពក្នុងការការពារជម្ងឺមហារីកមាត់ មហារីកសួត មហារីកបំពង់អាហារ មហារីកថ្លើម។ល។ ក្នុងនោះប្រសិទ្ធភាពនៃតែបៃតងដែលល្បីឈ្មោះជាងគេរួមមានដូចជាLong jing, Bi luo chun, Mao feng ក្នុងនោះកំរិតនៃការការពារជម្ងឺមហារីកគឺមានប្រសិទ្ធភាពចំនួន5ដងលើសពីតែដទៃទៀត។

អ្នកជំនាញនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានរំលឹកថា ៖ ភេសជ្ជៈមួយចំនួនដែលការពារនូវជម្ងឺមហារីកដែលអ្នកជំនាញបានធ្វើការរៀប​រាប់ដល់លោកអ្នកខាងលើនេះ ប៉ុន្តែប្រសិនបើមានកើតជម្ងឺមហារីក ចំាបាច់ត្រូវប្រញាប់រួសរាន់ទៅធ្វើការព្យាបាលនៅមន្ទីរពេទ្យដែលមានស្តង់ដារ។

អត្ថបទដោយ៖ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក

Google Analytics Alternative