គ្រាន់តែគ្រោះថ្នាក់​​​ចរាចរផ្ទុះជម្លោះ​​​ពាក្យសម្តី និងដកកាំភ្លើង​​​មកសំញែង

គ្រាន់តែគ្រោះថ្នាក់ចរាចរ បន្តិចបន្តួចរវាងម៉ូតូ និងរថយន្ត បានបង្កជាជម្លោះ ពាក្យសម្តីស្វែង រកការអន្តរា គមន៍ខ្វែងខ្វាត់ និងដកកាំភ្លើងសំញែង ជាការគំរាមទៅភាគី ជម្លោះថែមទៀត ដោយមិនព្រម ចរចាដោះស្រាយ គ្នាទៅ តាមនីតិវិធីឡើយ។ តើពេលណាទើបពលរដ្ឋខ្មែរ ឈប់ស្រឡាញ់វប្បធម៌អន្តរាគមន៍ និងប្រើចុងអាវុធ ដោះស្រាយ បញ្ហា។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

ជម្លោះពាក្យសម្តី រហូតប្រើកាំភ្លើង​​​សំញែងដាក់គ្នា​​​ធ្វើឲ្យផ្អើល​​​អស់អ្នកដំណើរ​​​ខាងលើនេះ បានកើតឡើង​​​នៅវេលា ម៉ោង ៨ និង៣០នាទី​​​យប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៣ ស្ថិតនៅកែង​​​​​​ផ្លូវព្រះមុនីវង្ស មុខសកលវិទ្យា​​​ល័យជាតិ គ្រប់គ្រង។

បើតាមសាក្សី​​​ដែលឃើញ​​​ហេតុការណ៍ខាងលើ បានរៀបរាប់ប្រាប់​​​មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា រឿងរ៉ាវគ្រោះថ្នាក់ចរាចរខាងលើ បានធ្វើឲ្យរូបគាត់ហួសចិត្ត និងស្ទើរស្រក់ទឹកភ្នែកក្នុងនាម រូបគាត់ជាពលរដ្ឋខ្មែរ។

បុរសជាសាក្សី ដែលសូមមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ មានបុរសម្នាក់ ជិះម៉ូតូសង់ពណ៌ខ្មៅ វ័យប្រមាណជា ២០ឆ្នាំ ជិះម៉ូតូតាមបណ្តោយផ្លូវព្រះមុនីវង្សពីជើងទៅត្បូង លុះដល់ចំណុច កើតហេតុស្រាប់បានប៉ះទង្គិចជាមួយរថយន្តលុច្សស៊ីសមួយគ្រឿង ស៊េរី ៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2G-3767។

សាក្សីរូបនេះបានបន្តទៀតថា ក្រោយប៉ះទង្គិចគ្នា បុរសជាភាគីជិះម៉ូតូ បានស្រែកថា បុរសជាអ្នកជិះរថយន្តវ័យ ប្រហែល៣០ឆ្នាំ បានវាយទៅលើខ្លួន តែបុរសជាភាគីរថយន្តបានប្រកែកថា រូបគាត់មិនបានវាយនោះទេ។

ក្រោយពេលប្រកែកគ្នារហូតតឹងសរសៃកហើយនោះ បុរសភាគីខាងម៉ូតូបានទូរស័ព្ទហៅបងប្អូន និងក្រុមគ្រួសារ ខ្លួនមកកាន់កន្លែង កើតហេតុប្រកែកគ្នាស្ទើរក្លាយជាអំពើហិង្សា។ ក្រោយពេលប្រកែកគ្នាដោយ គ្មានដំណោះ ស្រាយ ហើយនោះ បុរសជាម្ចាស់រថយន្ត ដែលមានអាយឌីនៅជាប់នឹងខ្លួនផងនោះ បានទាញយកកាំភ្លើងខ្លី របស់ខ្លួនមក សៀតនឹងចង្កេះសំញែងទៅភាគីម្ខាងទៀត។

ជម្លោះព្រោះគ្រោះថ្នាក់ចរាចរដែលផ្តើមតាំងពីម៉ោង ៨ និង៣០នាទី រហូតដល់ម៉ោង ៩ និង១៥នាទីយប់ ដំណោះ ស្រាយនៃជម្លោះរបស់ភាគីទាំងពីរមិនទាន់មានដំណោះស្រាយនោះទេ។

បុរសដែលឃើញហេតុការណ៍ ហើយទូរស័ព្ទមកប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទាំងយប់ បានសម្តែងការ សោកស្តាយយ៉ាងខ្លាំងចំពោះបាតុភាពខាងលើ ក្នុងនាមជាខ្មែរដូចគ្នាមិនព្រមស្វែងរកការដោះស្រាយ ដោយសន្តិវិធី និងអត់ឱនគ្នាឲ្យបានខ្ពស់  បែរជាប្រើវប្បធម៌អន្តរាគមន៍ និងយកកាំភ្លើងមកសំញែង ជាទង្វើផ្ទុយនឹងច្បាប់ទៅ វិញ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative