គណបក្ស ប្រជាជនកម្ពុជា ឈ្នះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣

យោងតាមសេចក្តីរាយការណ៍មិនទាន់ ផ្លូវការ បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា បានឈ្នះការបោះ ឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខណៈដែលគណបក្សសង្រ្គោះជាតិ ទទួលបានអាសនៈកើនឡើង។ ដូច្នេះ សម្តេចតេជោ ហ៊ុន សែន នឹងបន្តដឹកនាំជានាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាល៥ឆ្នាំបន្តទៀត (២០១៣-២០១៨)។ ស្ថានភាពសន្តិសុខ នៅក្នុងរាជធានីភ្នំពេញ មានសភាពស្ងប់ស្ងាត់ បន្ទាប់ពីមានការរំជើបរំជួលបន្តិចបន្តួចនៅវត្ត ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

យោងតាមលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួង​​​ព័ត៌មាន បានបញ្ជាក់ប្រាប់​​​មជ្ឈមណ្ឌលព័ត៌មាន​​​ដើមអម្ពិលតាម សារទូរស័ព្ទថា គណបក្សប្រជា ជនកម្ពុជា ទទួលបានអាសនៈ៦៨ ខណៈគណបក្ស​​​សង្រ្គោះជាតិ ទទួលបាន ៥៥អាសនៈ លើ១២៣អាសនៈ នៃ រដ្ឋសភា។

យោងតាម​​​រដ្ឋធម្មនុញ្ញ ដែលបានធ្វើវិសោធនកម្មនៅឆ្នាំ ២០០៦ ការបង្កើតរាជរដ្ឋាភិបាលតម្រូវឲ្យមានសំឡេង ៥០ បូក ១ ដូច្នេះគណបក្សប្រជាជនកម្ពុជា មានអាសនៈគ្រប់គ្រាន់សម្រាប់បង្កើតរដ្ឋាភិបាលតែម្នាក់ឯង។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative