ទំនាស់ក្នុង​​​គ្រួសារ​​​​​​ធ្វើឱ្យប្រពន្ធចាក់​​​សម្លាប់ប្ដី

បុរសម្នាក់ ត្រូវបានសាច់ញាតិ បញ្ជូនមកសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត ដោយសារតែមានទំនាស់ជាមួយប្រពន្ធ ហើយត្រូវប្រពន្ធមួយកាំបិត កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃ ទី២៤ ខែកក្កដា ឆ្នាំ២០១៣ ប៉ុន្ដែបានដាច់ ខ្យល់ស្លាប់នៅតាមផ្លូវ ពេលបញ្ជូន មកមន្ទីរពេទ្យ ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

នគរបាលមូលដ្ឋាន​​​បានឱ្យដឹងថា សពជន រងគ្រោះមាន​​​ឈ្មោះសា សុផុន អាយុ២៩ឆ្នាំ មានទីលំនៅ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ហើយបច្ចុប្បន្ន ស្នាក់នៅជិត​​​វិហារចាម សង្កាត់ជ្រោយចង្វារ ខណ្ឌឫស្សីកែវ ។

ប្រភពព័ត៌មាន ពីអ្នកជិតខាងបានឱ្យដឹងថា ប្ដីប្រពន្ធមួយគូនេះ ឧស្សាហ៍ឈ្លោះ ប្រកែកគ្នាណាស់ ហើយមកដល់ថ្ងៃកើតនេះ គេបានឃើញជនរងគ្រោះជាប្ដី បានមកសុំ លុយប្រពន្ធ ចំនួន១០០០ដុល្លារ ដើម្បី លែងលះគ្នាជាប្ដីប្រពន្ធ ហើយក៏មានទំនាស់ ។ ខណៈនោះ ស្រាប់ តែឃើញស្ដ្រីជាប្រពន្ធ បានរូតកាបូប យកកូនកាំបិតមក ចាក់ជនរងគ្រោះ ពីក្រោយ តែម្ដង ។

បច្ចុប្បន្នសពត្រូវតម្កល់ទុកនៅមន្ទីរពេទ្យ កាល់ម៉ែត ដើម្បីធ្វើកោសល្យវិច័យ ចំណែកប្រពន្ធ ត្រូវនគរបាលឃាត់ខ្លួន បណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌ ឫស្សីកែវ ដើម្បីសាកសួរព័ត៌មានបន្ថែម។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative