គ្រោះថ្នាក់ចរាចរណ៍​​​ថ្ងៃទី២៤ កក្កដា មាន​មនុស្ស​​​ស្លាប់២នាក់ និងរបួសធ្ងន់​​​ស្រាល១០នាក់

ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៣ មានគ្រោះថ្នាក់ ចរាចរណ៍កើត ឡើង នៅទូទាំងប្រទេស ៨លើក (យប់ ៤លើក), បណ្តាលឲ្យ មានមនុស្សស្លាប់ ២នាក់ (ប្រុស), របួសធ្ងន់ ៨នាក់ (ស្រី ម្នាក់), របួសស្រាល ២នាក់ (ប្រុស) នេះបើតាមការឲ្យដឹងពីនាយកដ្ឋាន សណ្ឋាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ  ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

ក្នុងគ្រោះថ្នាក់​​​ចរាចរណ៍ទាំង ៨លើក បានបង្កឲ្យខូចខាត​​​យានយន្តសរុប ១៣គ្រឿង ក្នុងនោះម៉ូតូ ៨គ្រឿង, រថយន្តធុន តូច ៤គ្រឿង និងយានផ្សេងៗ ១គ្រឿង ។ ប្រភពខាងលើ​​​បានឲ្យដឹងទៀតថា មូលហេតុបណ្តាល មកពីអ្នកបើកបរល្​​​មើសល្បឿនកំណត់ ៥លើក, មិនគោរពសិទ្ធ ១លើក, បត់គ្រោះថ្នាក់ ១លើក, កត្តាផ្លូវ ១លើក ក្នុងនោះគ្រោះថ្នាក់​​​ជិះម៉ូតូមិនពាក់​​​មួកសុវត្ថិភាព ៨នាក់ (យប់ ៤នាក់)។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative