រថយន្តបាឡែន​​​បុករបងថ្ម​​​ផ្ទះសំណាក់​​​ខ្សាច់មាស ស្លាប់ស្រ្តីម្នាក់ និងអ្នកបើករថយន្ត​​​របួសស្រាល

ស្រ្តីម្នាក់ដែល គេមិនទាន់ស្គាល់ អត្តសញ្ញាណ បានស្លាប់ភា្លមៗ នៅហ្នឹងកន្លែងកន្លែង កើតហេតុ និងបុរសម្នាក់ ម្នាក់ទៀត ដែលជាអ្នកបើករថយន្ត បានរងរបួសស្រាលក្រោយពី រថយន្តកាមរីបាឡែន របស់ពួកគេ បានជ្រុលទៅ បើកទៅបុករបងថ្មផ្ទះសំណាក់ខ្សាច់មាស កាលពីវេលាម៉ោង១ និង៤៥នាទី យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកក្កដា ២០១៣ ស្ថិតក្នុង ភូមិកៀនឃ្លាំង២ សង្កាត់ព្រែកលាភ ខណ្ឌឫស្សីកែវ ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុមាន រថយន្តកាមរីបាឡែន ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2W-9157 បើកបរដោយបុរសម្នាក់ និងស្រ្តីអ្នករួមដំណើរម្នាក់ បានធ្វើដំណើរ តាមបណ្តោយ ផ្លូវជាតិលេខ៦អា ក្នុងទិសដៅពីកើត ទៅលិចតាម ផ្លូវស្ពានជ្រោយចង្វា ខណៈមកដល់មុខ ផ្ទះសំណាក់ខ្សាច់មាស រថយន្តបានបួង ចង្កូតត្រឡប់ក្រោយ ក៏បានជ្រុលបោកខ្ទប់នឹងរបងថ្មផ្ទះសំណាក់ បណ្តាលឱ្យរថយន្តក្រពឹតផ្នែកខាងស្តាំ គៀបជាប់ស្រ្តីម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង។ ចំណែក អ្នកបើកបររថយន្ត ដែលគេមិនទាន់ស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងកម្លាំងនគរបាល ចរាចរណ៍ជើងគោក បានចុះទៅវាស់វែង យករថយន្តខាងលើ ទៅរក្សាទុកនៅការិយាល័យ នគបាលចរាចណ៍ ជើងគោក រាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

ចំណែក សពស្រ្តីខាងលើមិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវយកទៅដំកល់ទុកនៅ វត្តទឹកថ្លា រង់ចាំបងប្អូន មកទទូលពេលក្រោយ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative