និស្សិតស្រីម្នាក់​​​ដែលជិះម៉ូតូ​​​មក​​​លោតទឹក​​​សំលាប់ខ្លួន នៅលើស្ពាន​​​ជ្រោយចង្វារ​​​នោះ រកឃើញ​​​សពហើយ

និស្សិតស្រីម្នាក់ ដែលបានជិះម៉ូតូ ម៉ាកហ្វីណូ មកលោតទឹក នៅលើស្ពានជ្រោយចង្វារ ហើយ បានបាត់ខ្លួន ដោយសារតែពេលនោះ មេឃកំពុងភ្លៀង គ្មានអ្នកណាជួយទាន់ពេលវេលា ហើយមូលហេតុ គឺមិនទាន់ដឹង អ្វីនោះ ឥឡូវត្រូវបានសមត្ថកិច្ចរកឃើញសពហើយ  ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

តាមការឲ្យដឹងពី សាច់ញាតិក្រុមគ្រួសារ និស្សិតស្រី​​​រងគ្រោះ បានឱ្យដឹងថា សពបាន​​​រកឃើញកាលពី​​​ព្រឹកម៉ោង១០ ថ្ងៃទី២១ ខែកក្កដាឆ្នាំ ២០១៣ នៅចំណុចខាង ត្បូងស្ពាន​​​លីយ៉ុងផាត់ ក្នុងសង្កាត់ ព្រែកតាសេក ខណ្ឌឫស្សីកែវ ហើយសព​​​ត្រូវបានស្រង់ យកទៅធ្វើបុណ្យ​​​និងបូជា នៅវត្ត បំពេញកុសល្យ ភូមិសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល  ។

ម្តាយសព​​​និស្សិតស្រី ឈ្មោះ ខែក សារឹម អាយុ៥១ឆ្នាំ បានឱ្យដឹងថា សពជន​​​រងគ្រោះឈ្មោះ តឹប គីមហៀង អាយុ ១៨ឆ្នាំ ជានិស្សិតឆ្នាំទី១ ផ្នែក គណនេយ្យ នៃវិទ្យា ស្ថានសេដ្ឋកិច្ចហិរញវត្ថុ មានស្រុក កំណើតភូមិប៉ាហ៊ី ខាងត្បួង សង្កាត់-ក្រុង .ខេត្តប៉ៃលិន សព្វថ្ងៃស្នាក់នៅជាមួយបងស្រីម្តុំផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូទី ៣ ខណ្ឌទួលគោក ។

ម្តាយសពនារីរងគ្រោះបានបន្តទៀតថា មូលហេតុដែលបណ្តាលឱ្យកូនស្រី របស់គាត់មកលោត សម្លាប់ខ្លួនអាចបណ្តាល មកពីនាងមានជំងឺខ្វះជាតិ កាល់ស្សូម ប្រចាំកាយ ដោយមានអាការះខ្សោយឧស្សាហ៍សន្លប់ ជាញឹកញាប់ ហើយមុននាងសម្លាប់ខ្លួន នាងបានដួលសន្លប់នៅសាលារៀន ដេកមន្ទីរពេទ្យ២ថ្ងៃម្តងរួច មកហើយ ។

បងស្រីនារីរងគ្រោះ បាននិយាយឲ្យដឹងទៀតថា នាងបានបាត់ខ្លួន កាលពីរសៀល ថ្ងៃទី១៩ដល់ស្អែកឡើយបានទទួលព័ត៌មានពីសមត្ថកិច្ច ថាមានស្រ្តីម្នាក់ បានលោតទឹក នៅស្ពានជ្រោយចង្វា ហើយបានចេញដើរតាមរក តាមទន្លេតែរកអត់ឃើញ រហូតដល់ព្រឹកថ្ងៃទី២១ ទើបរកសពឃើញ ហើយយកទៅបូជា យកធាតុទៅធ្វើបុណ្យ នៅស្រុកកំណើត ឯខេត្តប៉ៃលិន ។

គួបញ្ជាប់ថា ហេតុការណ៍និស្សិតស្រីលោតទឹក សម្លាប់ខ្លួនមានការភ្ញាក់ផ្អើល ឡើងកាលពីវេលាម៉ោង១៥ ល្ងាចថ្ងៃទី១៩ ខែ កក្កដាឆ្នាំ ២០១៣ នៅចំណុចស្ពាន ជ្រោយចង្វា ។

នគរបាលយាមស្ពាន ជ្រោយចង្វាបានឱ្យដឹងថា នារីម្នាក់នេះ មុនពេលកើតហេតុ គេបានជិះម៉ូតូម៉ាកហ្វីណូ ពណ៌ ស លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1V 5559 ធ្វើដំណើរ មកពីទិសខាងកើត ហើយនៅពេលធ្វើដំណើរមកដល់ពាក់កណ្តាលស្ពាន ស្រាប់តែឈប់ម៉ូតូ ហើយលោតទឹកតែម្តង ខណះមេឃ កំពុងភ្លៀង ខ្លាំង។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative