ការបែងចែក​​​វ័យតំហែទាំ​​​មានប្រសិទ្ធភាព​​​កាន់តែល្អ

មហារីកជាដុំសាច់ប្រភេទកាច វាជាជម្ងឺដែលធ្វើអោយមនុស្សស្លាប់ច្រើនជាងគេបង្អស់។ មហារីកអាចកើតលើមនុស្សគ្រប់វ័យ។ មនុស្សដែលមានវ័យមិនដូចគ្នាមានលក្ខណៈពិសេសលើផ្លូវកាយ និង ផ្លូវចិត្តខុសគ្នា។ ដែលហៅថាការបែងចែកវ័យតំហែទាំនោះគឺយោងតាមលក្ខណៈពិសេសនៃផ្លូវកាយ និង ផ្លូវចិត្ត អ្នកជម្ងឺដែលមានវ័យមិនដូចគ្នាធ្វើវិធីថែទាំដែលសមស្រប។

រូបភាព មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក

រូបភាព មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក

នៅក្នុងការ​​​ស្រាវជ្រាវ​​​ប៉ុន្មានឆ្នាំ​​​មកនេះ ការបែងចែក​​​វ័យតំហែទាំ​​​កាន់តែ​​​ស័ក្តិសម​​​ប្រើប្រាស់​​​ជាទូទៅ វាបានដើរ​​​តួនាទី​​​យ៉ាងសំខាន់​​​ក្នុងការព្យាបាល និង ជាសះស្បើយ អាចជួយបង្កើន​​​ប្រសិទ្ធភាព​​​ព្យាបាល ហើយក្នុងការ​​​ព្យាបាល​​​តាមផ្នែក​​​វេជ្ជសាស្រ្ត តំហែទាំបែបនេះ​​​ក៏កាន់តែ​​​ទទួលស្គាល់ពី​​​សំណាក់គ្រូពេទ្យ និង អ្នកជម្ងឺ វាប្រហែល​​​ជាភារកិច្ច​​​អភិវឌ្ឍយ៉ាង​​​សំខាន់ក្នុង តំហែទាំផ្នែកវេជ្ជសាស្រ្តនាថ្ងៃអនាគត។ ខាងក្រោមនេះ អ្នកជំនាញនៃ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក​​​ នឹងណែនាំពីប្រការតំហែទាំតាមវ័យយ៉ាងច្បាស់លាស់ជូនអ្នកទាំងអស់គ្នា។

តំហែទាំលើវ័យកុមារ

អ្នកជម្ងឺក្នុងវ័យកុមារស្ថិតក្នុងដំណាក់កាលកំពុងធំធាត់។ សុខភាព និង ផ្លូវចិត្តសុទ្ធតែមិនទាន់ធំធាត់ពេញលេញ។ នៅពេលប្រើថ្នាំ និង តំហែទាំត្រូវប្រុងប្រយ័ត្នទ្វេដង។ ជាពិសេសនៅពេលប្រើថ្នាំ ដោយសារកុមារមានលក្ខណៈពិសេសក្នុងកំរិតដែលប្រើថ្នាំ ត្រូវការផែនការដោះស្រាយបញ្ញាដ៏ស្មុគស្មាញ។ អ្នកជំនាញត្រូវតែបង្កើនការថែទាំលើក្រុមអ្នកជម្ងឺដែលមានលក្ខណៈពិសេសនេះ។ គ្រប់គ្រងបរិមាណថ្នាំ និង ផលប៉ះពាល់នៃសារជាតិថ្នាំអោយបានម៉ត់ចត់ ដើម្បីជៀសវាង បង្កើតជាផលប៉ះពាល់ដល់ការធំធាត់របស់អ្នកជម្ងឺ។

នៅក្នុងការព្យាបាល សម្រួលស្ថានភាពជម្ងឺជាសំខាន់ បង្កើនជំនឿជាក់ក្នុងការបន្តព្យាបាល។ កាត់បន្ថយផលប៉ះពាល់ដល់កុមារ និង គ្រួសារដោយសារ មហារីក បង្កើនសមត្ថភាព និង គុណភាពរស់នៅរបស់កុមារជាអ្នកជម្ងឺ។

តំហែទាំលើវ័យជំទង់

មនុស្សនៅក្នុងវ័យជំទង់ ជាចំនុចផ្លាស់ប្តូរនៃជីវិតដែលពួកគេត្រូវដើរចូលក្នុងសង្គមតែម្នាក់ឯង ដោយផ្លូវចិត្តរបស់គេទន់ខ្សោយ ចំពោះការដោះស្រាយបញ្ហាជម្ងឺដែលគំរាមដល់អាយុជីវិតពិតជាពិបាកណាស់។ ការធ្វើរោគវិនិច្ឆ័យជម្ងឺមហារីក អាចធ្វើអោយផលប៉ះពាល់យ៉ាងខ្លាំងទៅលើពួកគេដូចជា ៖ ស្ថានភាពនៃការអភិវឌ្ឍន៍ ជំនឿជាក់ក្នុងជីវិត សមត្ថភាពសំរេចចិត្ត និង ទំនាក់ទំនងជាមួយមនុស្ស។ នៅពេលនោះតំហែទាំផ្លូវចិត្តមានសារៈសំខាន់ណាស់។ តំរូវអោយបុគ្គលិកតំហែទាំ និង ក្រុមគ្រួសារអ្នកជម្ងឺយល់ដឹងពីតំរូវការផ្លូវចិត្តរបស់ក្រុមអ្នកជម្ងឺក្នុងវ័យនេះគ្រប់ពេលវេលា ធ្វើការពន្យល់ណែនាំអោយប្រសើរឡើង។ ណែនាំអ្នកជមឺ្ងអោយស្គាល់ពីជម្ងឺបានច្បាស់លាស់ លើកទឹកចិត្តអ្នកជម្ងឺអោយខំប្រឹងព្យាបាល ធ្វើអោយអ្នកជម្ងឺមានក្តីសង្ឃឹមក្នុងការព្យាបាល។

តំហែទាំលើវ័យចំនាស់

យោងតាមការស្រាវជ្រាវបង្ហាញថា អ្នកជម្ងឺមហារីកវ័យចំនាស់ច្រើនមានសភាពខ្វះភាពកក់ក្តៅ ងាយនឹងកើតអារម្មណ៍ឯកោ។ អារម្មណ៍ឯកោបែបនេះ បើមិនអាចទទួលបានការយកចិត្តទុកដាក់អោយទាន់ពេលវេលាទេ ធ្វើអោយអ្នកជម្ងឺងាយនឹងមានការបាក់ទឹកចិត្ត អស់សង្ឃឹមក្នុងជីវិត និង ការព្យាបាល។ ដូចនេះ បុគ្គលិកតំហែទាំ និង សាច់ញាតិដែលនៅក្បែរត្រូវបង្កើនការថែទាំផ្លូវចិត្ត ឧស្សាហ៍និយាយគ្នាជាមួយអ្នកជម្ងឺ យកចិត្តទុកដាក់អ្នកជម្ងឺ។ ក្រៅពីនេះ មុខងារសរិរាង្គរបស់អ្នកជម្ងឺវ័យចំនាស់មានការខ្សោយចុះ ងាយនឹងកើតជម្ងឺលើសារពាង្គកាយផ្សេងៗទៀត។ នៅពេលនោះ បុគ្គលិកតំហែទាំត្រូវបង្កើនការថែទាំលើរបបអាហារ ធ្វើការបង្កាការកើតជម្ងឺបន្ទាប់បន្សំ ក្នុងរបបអាហារគួរធ្វើការបំប៉នបន្ថែមសារជាតិចិញ្ចឹមគ្រប់គ្រាន់។

អត្ថបទដោយ៖ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក

Google Analytics Alternative