ម៉ូតូបុកបុរស​​​ម្នាក់ស្លាប់​​​លើកំណាត់​​​ផ្លូវជាតិលេខ៣​​​អស់មួយយប់ ព្រឹកឡើង​​​ទើបដឹង

បុរសមិនស្គាល់ អត្តសញ្ញាណម្នាក់ ត្រូវបានគេឃើញ ដេកស្លាប់ នៅលើកំណាត់ ផ្លូវជាតិលេខ៣ នៅខាងកើតស្ពាន ស្រះអាប៉ោង ក្នុងភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត យ៉ាងអនោអធម នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣ ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

សមត្ថកិច្ច បានដាក់ការ​​​សន្និដ្ឋានថា ករណីនេះ មិនមែនជា​​​ឃាតកម្មនោះទេ ហើយថា ជនសង្ស័យខាងលើ ត្រូវបាន​​​ម៉ូតូបុកស្លាប់ តាំងពីយប់ថ្ងៃទី១០ ខែកក្កដា មកម្ល៉េះ ដោយសារតែ នៅកន្លែងកើតហេតុ មានស្នាមកង់ ម៉ូតូអូស ព្រមទាំងមានជ្រុះកញ្ចក់ម៉ូតូ ជនបង្ក ផងដែរ ។ តាមការរៀបរាប់ របស់សមត្ថកិច្ច ជនរងគ្រោះខាងលើ មានវ័យប្រហែល២៨ឆ្នាំ ពាក់ខោខូវប៊យ ពណ៌ខ្មៅ អាវយឺខ្មៅ ទំនងជាដើរតែម្នាក់ឯងលើផ្លូវជាតិលេខ៣ ហើយក៏ត្រូវជនបង្ក បើកម៉ូតូ បុកស្លាប់តែម្តង ។

ទោះជាយ៉ាងណា ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ ក៏បានផ្តល់តម្រុយខ្លះដែរថា កាលពីវេលាម៉ោងប្រមាណ ១២និង៣០នាទីយប់រំលងអាធ្រាត្រ ពួកគេបានឮសម្លេងម៉ូតូដួល ហើយបណ្តាលឱ្យឆ្កែព្រូស យ៉ាងខ្លាំង ប៉ុន្តែមិនបានចេញទៅមើលនោះទេ លុះព្រឹកឡើងក៏នាំគ្នាផ្អើល តៗគ្នាថាមានមនុស្ស ដេកស្លាប់យ៉ាង អនោចអធម តែម្តងទៅ ។

យ៉ាងណាក៏ដោយ សមត្ថកិច្ចមូលដ្ឋាន បានធ្វើការអំពាវនាវ រកក្រុមគ្រួសារសាច់ញាតិជន រងគ្រោះ ដែលមានភិនភាគ ដូចខាងលើ ដើម្បីនាំយកសាកសព ទៅធ្វើបុណ្យតាមប្រពៃណី។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative