បកស្រាយ​​​កំហុសបរិភោគ​​​បីយ៉ាងរបស់​​​អ្នកជម្ងឺមហារីក

អ្នកជម្ងឺមហារីកជាច្រើនក្នុងកំលុងពេលព្យាបាលចំណង់អាហារមិនល្អ នៅបង្ខំខ្លួនឯងផឹកទឹកស៊ុបប៉ូវ ឯអ្នកជម្ងឺខ្លះមិនទទួលទានសាច់ដោយយកបន្លែផ្លែឈើជំនួស សឹងតែមានអ្នកជម្ងឺខ្លះទទួលយកគ្រឿងប៉ូវជាច្រើនបន្តបន្ទាប់ដែលមិនស័ក្តិសមចំពោះខ្លួនឯង ទាំងនេះគឺមិនមែនវិទ្យាសាស្ត្រទេ។ ខាងក្រោមនេះវេជ្ជបណ្ឌិតឯកទេសមហារីកប្រចាំ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក និងវិភាគជូនលោកអ្នកអំពីកំហុសឆ្គងបរិភោគប៉ុន្មានយ៉ាងរបស់អ្នកជម្ងឺមហារីក។

រូបភាព មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក

រូបភាព មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក

កំហុសឆ្គង១៖ ញ៉ាំទឹកស៊ុប​​​ច្រើនគឺអាច​​​ប៉ូវជីវជាតិបំប៉ន

ពួកយើងតែងតែ​​​ឃើញក្រុមគ្រួសារ​​​ពេលមកសួរសុខទុក្ខ​​​អ្នកជម្ងឺនៅ​​​មន្ទីរពេទ្យសុទ្ធតែ​​​នាំយកស៊ុបប៉ូវ ហើយក្រុមគ្រួសារ​​​តែងតែនិយាយប្រាប់​​​អ្នកជម្ងឺថា (ញ៉ាំទឹកស៊ុប​​​បានហើយ កាកទឹកស៊ុប​​​មិនចង់ញ៉ាំក៏​​​មិនអីដែរ) ពីព្រោះមនុស្ស​​​មួយចំនួនធំ​​​យល់ថាជីវជាតិ​​​សំខាន់បាន​​​រំលាយក្នុងទឹកស៊ុបហើយ តាមពិតក្នុងទឹកស៊ុប​​​មានជីវជាតិបំប៉ន​​​តិចណាស់ មិនបានជីវជាតិ​​​សរុប១០%នៃអាហារ។ ប៉ុន្តែអ្នកជម្ងឺ​​​ជាច្រើនដូចជា​​​អ្នកជម្ងឺមហារីក​​​ផ្លូវអាហារ មហារីកសួត​​​ឬអ្នកជម្ងឺក្នុងកំលុង​​​ពេលបាញ់កាំរស្មីតែងមានបញ្ហាពិបាកលេបអាហារ ដូច្នេះញ៉ាំកាកទឹកស៊ុបគឺពិបាកលេបណាស់ចំពោះពួកគេ។ តើអ្នកជម្ងឺប្រភេទនេះគួរធ្វើយ៉ាងណាអោយជីវជាតិបំប៉នមានសមតុល្យ?

ដំបូន្មាន ៖ កែរចនាសម្ព័ន្ធអាហារ យកអាហារស្រូវធញ្ញជាតិជាមូលដ្ឋានជីវជាតិបំប៉ន

ចំពោះអ្នកជម្ងឺដែលពិបាកលេប អាចតាមរយៈការកែប្រែរចនាសម្ព័ន្ធអាហារ ដូចជាយកគ្រាប់ធញ្ញជាតិ សាច់ និងបន្លែចិញ្ច្រាំម៉ត់រំងាស់ជាបបរ ឬយកអាហារទាំងនេះរំងាស់រលួយរួចទទួលទាន ដូចនេះមិនត្រឹមតែអាចបង្កើនការស្រូបយកកំហាប់ជីវជាតិបំប៉ន ហើយងាយស្រួលអ្នកជម្ងឺស្រូបយក។ ឯអាហារប៉ូវមានប្រយោជន៍ជំនួយសុខភាព តែមិនអាចធ្វើជាអាហារចាំបាច់ទេ។

កំហុសឆ្គង២ ៖ គ្រាន់តែបរិភោគបន្លែមិនបរិភោគសាច់

អ្នកជម្ងឺមួយចំនួន ដឹងប្រព័ន្ធរាងកាយខ្លួនឯងមិនស័ក្តិសមទទួលយកប្រូតេអ៊ីនសត្វច្រើនពេកទេនោះទើបកំនត់ខ្លួនឯងនូវផែនការបរិភោគដ៏តឹងតែង។ (មានអ្នកជម្ងឺមហារីកសុដន់រៀងរាល់ថ្ងៃទទួលទានបន្លែប្រហែល៣គីឡូក្រាម មិនបរិភោគសាច់ទាល់តែសោះ។) នេះគឺមិនត្រឹមត្រូវទេ ពីព្រោះទោះបីជាអ្នកជម្ងឺមហារីក​  ក៏ត្រូវការប្រូតេអ៊ីនសត្វជាកម្រិត បើសិនខ្វះខាតប្រូតេអ៊ីន អាចបណ្តាលអោយកំលាំងប្រព័ន្ធរាងកាយចុះខ្សោយ ឯជម្ងឺផ្សេងៗក៏កើនឡើងជាបន្តបន្ទាប់។

ដំបូន្មាន ៖ ការបរិភោគរបស់អ្នកជម្ងឺមហារីក គួរមានជីវជាតិបំប៉នសមតុល្យជាគោលសំខាន់ ត្រូវការចាំបាច់គ្រាប់ធញ្ញជាតិ សាច់ បន្លែផ្លែឈើសមស្រប បើទទួលទានអាហារតែមួយប្រភេទ ច្បាស់ជាបណ្តាលអោយជីវជាតិបំប៉នផ្តល់អោយមិនគ្រប់គ្រាន់។ ដូច្នេះគួរបន្ថែមប្រូតេអ៊ីនសាច់សត្វក្នុងបរិមាណសមល្មមទៅក្នុងអាហារ ដើម្បីបង្កើនថាមពលប្រព័ន្ធការពាររាងកាយ។

កំហុសឆ្គង៣ ៖ ត្រាប់តាមបទពិសោធន៍ការបរិភោគរបស់អ្នកជម្ងឺផ្សេងដោយខ្វះការពិចារណា

មានអ្នកជម្ងឺជាច្រើនក្នុងកំលុងពេលព្យាបាលតែងតែផ្លាស់ប្តូរបទពិសោធន៍ការបរិភោគទៅវិញទៅមក។ ប៉ុន្តែប្រព័ន្ធរាងកាយនិងសភាពជម្ងឺរបស់ម្នាក់ៗមិនដូចគ្នា សូមកុំធ្វើតាមបទពិសោធន៍ការបរិភោគរបស់អ្នកដទៃដោយមិនពិចារណា។

ដំបូន្មាន ៖ ក្រោមការណែនាំរបស់វេជ្ជបណ្ឌិតស្វែងរកការបរិភោគជីវជាតិបំប៉នដែលស័ក្តិសមខ្លួនឯង

អ្នកជម្ងឺដែលមានស្ថានភាពសេដ្ឋកិច្ចល្អបង្គួរ អាចក្នុងការបរិភោគចាំបាច់បន្ថែមជ្រើសរើសអាហារប៉ូវបំប៉នមួយចំនួន។ អ្នកជម្ងឺស្ថានភាពសេដ្ឋកិច្ចមធ្យម អាចទទួលទានអាហារជីវជាតិបំប៉នដែលចាំបាច់ មិនចាំបាច់ទៅស្វែងរកអាហារបំប៉នដែលមានតម្លៃខ្ពស់នោះទេ។ អ្នកជម្ងឺមុនពេលជ្រើសរើសអាហារបំប៉នយកល្អគួរតែពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតរបស់ខ្លួន។

អ្នកឯកទេសជម្ងឺមហារីកនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានរំលឹកថា ៖ ក្នុងកំឡុងពេលកើតមានជម្ងឺមហារីក បញ្ហាដែលសំខាន់គឺមិនត្រឹមតែមានការព្យាបាលប៉ុណ្ណោះទេ ការថែទាំលើរបបអាហារក៏មានសារៈសំខាន់ផងដែរ។ ការថែទាំលើរបបអាហារត្រឹមត្រូវអាចជួយអោយរាង្គកាយអ្នកជម្ងឺជាសះស្បើយលឿន និងប្រឆាំងជម្ងឺមហារីកយ៉ាងមានប្រសិទ្ធភាព។

អត្ថបទដោយ៖ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក

Google Analytics Alternative