សិស្សវិទ្យាល័យ​​​ជម្ពូវ័ន្តជិះម៉ូតូ​​​លឿន បុកគូថ​​​រថយន្ត​​​គេពីក្រោយ រងរបួសធ្ងន់​​​ខ្លួនឯង

យុវជនពីរនាក់ ដែលគេស្គាល់ថា ជាសិស្សវិទ្យាល័យ ជម្ពូវ័ន្តបានជិះម៉ូតូមួយគ្រឿង ក្នុងល្បឿន ដូចព្យុះពុំមានពាក់មួក សុវត្ថិភាពនោះ បានជ្រុលចង្កូត ទៅបុករថយន្តគេពីក្រោយ យ៉ាងពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ ខ្លួនឯង ទាំងពីរនាក់ នៅវេលាម៉ោង៨ និង ១៥នាទីយប់ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៣ នៅតាម បណ្តោយមហាវិថីសហព័ន្ធរុស្សី មុខច្រក ចូលអាកាសយានដ្ឋាន អន្តរជាតិពោធិចិនតុង ស្ថិតក្នុងភូមិ ប៉ប៉្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

មុនពេលកើត​​​ហេតុមានម៉ូតូ មួយគ្រឿង ម៉ាកសេ១១០ សេរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1N-9077 ជិះគ្នា២នាក់ បើកបរ​​​ដោយឈ្មោះ បួ ពន្លក ភេទប្រុស អាយុ២១ឆ្នាំ ជាសិស្ស វិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន រស់នៅ​​​ភូមិព្រៃទា សង្កាត់ចោមចៅ  ខណ្ឌពោធិសែនជ័យ រួមដំណើរដោយ ឈ្មោះ សុខ រ៉ាវី ភេទប្រុស អាយុ២០ឆ្នាំ ជាសិស្ស​​​រៀនថ្នាក់ ជាមួយគ្នា ជាមិត្តភ័ក្ត រស់នៅ ផ្ទះក្បែរខាងគ្នា ពុំមានពាក់មួក សុវត្ថិភាពត្រឹមត្រូវ នោះទេ ជិះក្នុង​​​ទិសដៅពីកើត ទៅលិច ក្នុងគោលបំណង ត្រឡប់ទៅផ្ទះ លុះដល់ចំណុច ខាងលើ ដោយស្ថានភាពផ្លូវ មេឃកំពុងភ្លៀង ងងិតផង មើលមិនឃើញក៏ជ្រុលចង្កូត រថយន្តមួយគ្រឿងដែលបើកពីខាងមុខ បណ្តាលឲ្យ ដួលរងរបួសធ្ងន់ ចំណែក ឯរថយន្តបានបន្ថែមល្បឿនទៅបាត់ ។

ជនរងគ្រោះទាំងពីរបន្ទាប់ពីកើតហេតុ ត្រូវបាននគរបាលហៅ រថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកយកទៅកាន់មន្ទីរពេទ្យ ព្រះកុសមៈហៅមន្ទីរពេទ្យលោកសង្ឃ ដើម្បីជួយសង្គ្រោះ អាយុជីវិតជាបន្ទាន់ ។ ចំណែកម៉ូតូ ត្រូវប្រគល់ទៅឲ្យក្រុមគ្រួសារវិញ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative