ស្រវឹងស្រា​​​ជិះម៉ូតូទៅ​​​បុករទេះ​​​លក់ទឹក​​​ក្រឡុក

ដោយសារតែ អំណាចស្រា បានធ្វើឲ្យយុវជនម្នាក់បញ្ជាម៉ូតូរបស់ខ្លួនទៅបុក ទៅបុករទេះ លក់ទឹកក្រឡុកបណ្តាលឲ្យខូចខាត របស់របរមួយចំនួន កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី០៨ កក្កដា ២០១៣ ស្ថិតក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

មន្រ្តីនគរបាល មូលដ្ឋាន​​​បានឲ្យដឹងថា មុនពេល​​​កើតហេតុ គេឃើញ យុវជនម្នាក់ ជិះម៉ូតូសេ​​​១២៥ ពណ៌ព្រីងទុំ ពាក់ស្លាក​​​លេខ ភ្នំពេញ 1U-3493 ធ្វើដំណើរ តាមបណ្តោយ​​​ផ្លូវលេខ៥៩៨ ក្នុងទិសដៅពី​​​កើតទៅលិច ខណៈមកដល់​​​ចំណុចមុខ ផ្សារសាមគ្គីថ្មី ក៏បាន​​​ជ្រុលចង្កូត ទៅបុកធុង​​​លក់ទឹកក្រឡុក នៅលើ​​​ចិញ្ចើមផ្លូវ បណ្តាលឱ្យ​​​ខូចខាតសម្ភារ​​​មួយចំនួន និងស្រ្តីអ្នកលក់​​​ទឹកក្រឡុក​​​របួសស្រាល ចំណែកម៉ូតូ​​​បានគាបជាប់ធុង ទឹកក្រឡុកទៅ​​​មុខលែងរួច ។

នគរបាលមូលដ្ឋានបានបន្តទៀតថា នៅពេលយុវជននោះបើកម៉ូតូធុងទឹកក្រឡុករួចហើយ ក៏បានស្រវ៉េស្រវ៉ា រត់គេចខ្លួន ទុកម៉ូតូចោល ។

មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងទៀតថា ស្រ្តីរងគ្រោះមានឈ្មោះ លន់ ស្រីទូច អាយុ ៣២ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងភូមិកើតហេតុខាងលើ។ ហើយក្រោយកើតហេតុ នាងបានហៅប្តី ដើម្បីជូនទៅមន្ទីរពេទ្យ ព្រោះបើតាមសាក្សីបានឱ្យដឹងថា នាងកំពុងមានផ្ទៃពោះ ចំណែកខាងភាគីម៉ូតូ ពុំមានតំណាងមកចរចា ដោះស្រាយ ទើបសមត្ថកិច្ចយកទៅរក្សា ទុកនៅប៉ុស្តិ៍ទូល សង្កែលរងចាំដោះស្រាយពេលក្រោយ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative