បើកម៉ូតូជែង​​​រថយន្ត ជ្រុលទៅបុក​​​ម៉ូតូរងរបួស​​​សន្លប់២នាក់

បុរសពីរនាក់ ជិះម៉ូតូមួយគ្រឿង ក្នុងល្បឿនលឿន បើកជែងរថយន្តមួយគ្រឿង រួចក៏ជ្រុលចង្កូទៅបុកម៉ូតូ កូរ៉េដួលសន្លប់ខ្លួនឯង ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១២ និង៥នាទីថ្ងៃត្រង់ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ខាងមុខវត្តពោធិចិនតុង ភូមិប្រ៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌ ពោធិសែនជ័យ ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ មានពីរនាក់ ពុំត្រូវបានគេ​​​ស្គាល់ឈ្មោះ​​​នោះទេ ជិះម៉ូតូ​​​មួយ គ្រឿង ម៉ាកស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាក​​​លេខ ភ្នំពេញ 1AB 2476 ចំណែកឯ​​​ម៉ូតូមួយគ្រឿង​​​ទៀត ម៉ាកសង់កូរ៉េ បន្ទាប់ពី​​​កើតហេតុ មិនបាន​​​ឈប់នោះទេ គឺឆ្ពោះទៅ​​​មុខបាត់ ។

ប្រភព​​​បានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ ជិះម៉ូតូមួយគ្រឿង ក្នុងល្បឿនលឿន ក្នុងទិសដៅ ពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ក៏បានបើកជែងរថយន្តមួយគ្រឿង ដែលនៅពីខាងមុខ របស់គេ ក៏ជ្រុល ចង្កូតទៅបុកគូថម៉ូតូកូរ៉េមួយគ្រឿង បណ្តាលឲ្យដួលបោកទៅនឹងថ្នល់ រងរបួសធ្ងន់ខ្លួនឯងសន្លប់ទាំងពីរនាក់ នៅ នឹងកន្លែង ចំណែកឯម៉ូតូ ដែលត្រូវគេបុកនោះ ពុំបានឈប់នោះទេ បានឆ្ពោះទៅមុខបាត់ ។ ក្រោយពេលកើត ហេតុ ជនរងគ្រោះទាំងពីរ ត្រូវបានរថយន្តសង្គ្រោះ របស់មន្ទីរពេទ្យបង្អែក ពោធិ៍ចិនតុង ដឹកទៅកាន់មន្ទីរពេទ្យ បង្អែកពោធិ៍ចិនតុង ដើម្បីជួយសង្គ្រោះអាយុជីវិតបន្ទាន់។ រីឯ ម៉ូតូជនរងគ្រោះ ត្រូវនគរបាលយកទៅរក្សាទុក នៅ ប៉ុស្តិ៍កាកាប ជាបណ្តោះអាសន្ន។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative