ADB សន្យា​ផ្តល់​​​​ជំនួយ​ប្រមាណ​​​៤០លាន​ដុល្លារ ដើម្បី​គាំទ្រ​វិស័យ​សុខា​ភិបាល​​​នៅ​វៀត​ណាម

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅចុងសប្តាហ៍នេះថា ធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ ADB បានសន្យាផ្តល់ជំនួយដល់ រដ្ឋាភិបាលវៀតណាម ដែលមានទឹកប្រាក់ប្រមាណ ៤០លានដុល្លារសហរដ្ឋអាម៉េរិក ដើម្បីយកទៅប្រើប្រាស់ ក្នុងវិស័យសុខាភិបាល។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

លោក Tomoyuki Kimura នាយកតំណាងរបស់ ADB ប្រចាំនៅ​​​វៀតណាម បានឲ្យដឹងថា ធនាគារ អភិវឌ្ឍន៍​​​អាស៊ី បានសន្យាផ្តល់​​​ជំនួយដល់ រដ្ឋាភិបាល​​​វៀតណាម ជារៀងរាល់ឆ្នាំ ដែលមាន​​​ទឹកប្រាក់ប្រមាណ ៤០លានដុល្លារ ។

គួរបញ្ជាក់ថា ការសន្យា​​​ខាងលើនេះ គឺបានធ្វើឡើងខណៈ ដែលមានកិច្ចប្រជុំប្រចាំ ត្រីមាសទី២ ឆ្នាំ២០១៣ នាទីក្រុងហាណូយ ប្រទេសវៀតណាមដែលមាន វត្តមានលោក Kimura តំណាងម្ចាស់ជំនួយ ជាមួយនឹងលោក Le Quang Cuong រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀត ណាមបានព្រមព្រៀងគ្នា លើការផ្តល់និងទទួលជំនួយខាងលើនេះ។

នៅក្នុងកិច្ចប្រជុំនោះដែរ លោក Kimura បានលើកឡើងថា ប៉ុន្មានចុងក្រោយនេះវៀតណាម មានការរីកចម្រើន គួរកោតសរសើរមែន ដោយបានកែទម្រង់វិស័យ សុខាភិបាលរបស់ខ្លួនបានប្រសើរ ក្នុងនោះមានការត្រួតពិនិត្យ និងទប់ស្កាត់ជំងឺឆ្លងទទួល បានផលវិជ្ជមានច្រើន ពិសេសការផ្តល់សេវាកម្ម លើផ្នែកឱសថក៏បានល្អ ក្រុមគ្រូពេទ្យមានជំនាញ និងហ្វឹកហ្វឺន បានល្អសម្រាប់បំពេញកិច្ចការងារ បម្រើដល់វិស័យ សុខាភិបាល។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative