មានសំណាង​​​បានប្រពន្ធដល់ពីរ តែអន់បំផុត មកលោតទឹក​​​សម្លាប់ខ្លួន ដោយសារ​​​គ្មានសមត្ថភាព​​​ចិញ្ចឹម

ពាក្យចាស់ តែង ពោលថា “បើចង់សុខ ឲ្យយកប្រពន្ឋមួយ បើចង់ព្រួយ ឲ្យយកប្រពន្ឋពីរ បើចង់អត់ អីស៊ីឲ្យយកប្រពន្ឋបី ហើយបើចង់ដេកដី ឲ្យយក ប្រពន្ឋបួន ” ។ ដែលចាស់ៗតែងទូន្មានដល់ មនុស្សប្រុសគ្រប់ៗរូប ត្រូវ ចងចាំ និងត្រូវចៀសវាងយក ទុក្ខមកដាក់ខ្លួន ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

ជាក់ស្តែង​​​បុរសម្នាក់នេះ បានដើរឡើង​​​លើស្ពាន ព្រះមុនីវង្សថ្មី ទាំងទឹកមុខ​​​ក្រៀមក្រំ បង្កប់ទៅ ដោយទុក្ខព្រួយរាប់ រយ ជំពូក ដែលមិនអាច​​​ដោះស្រាយចេញ ដោយរូបគេ​​​បានមកឈរ​​​រេរានៅលើស្ពាន​​​ហាក់មានបំណង​​​នឹងលោតចុះ ក្នុងទឹកទន្លេ​​​ធ្វើអត្តឃាត​​​ខ្លួនឯង ដើម្បីបញ្ចប់​​​ការគិត បញ្ចប់ការទទួល​​​ខុសត្រូវ ដែល ខ្លួនបាន​​​សាងឡើង ។ ប៉ុន្តែ សំណាង ល្អ ការប៉ុនប៉ង​​​ធ្វើបែបនេះ មិនបានសម្រេច ព្រោះសមត្ថកិច្ចមូលដ្ឋាន​​​ជួយឃាត់ទាន់ពេលវេលា។

ហេតុការណ៍ នេះធ្វើឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង ២៣ និង ៤០ នាទីយប់ ថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០១៣ ស្ថិតនៅស្ពានព្រះមុនីវង្សថ្មី សង្កាត់ច្បារអំពៅទី ១ ខណ្ឌមានជ័យ ។

សមត្ថកិច្ចមូល ដ្ឋានបានឲ្យដឹងថា មនុស្សប្រុសដែលយក ការស្លាប់មកដោះស្រាយ បញ្ហាដែលខ្លួនសាងនោះ ឈ្មោះ ឈុន ដាឡិច អាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

សមត្ថកិច្ច មូលដ្ឋានបានបន្តថា មុនពេលកើតហេតុ គេបានឃើញ បុរសរងគ្រោះ បានដើរពីផ្លូវព្រះមុនីវង្ស ឡើងលើស្ពានព្រះមុនីវង្សថ្មី ដើរដោយទឹក មុខស្រងូច ស្រងាត់ ខណៈឡើងដល់ពាក់កណ្តាលស្ពាន ក៏បានឈប់មួយសន្ទុះ រួចក៏ បានលើកជើងឡើងបង្កាន់ដៃ ស្ពានបម្រុងលោតទឹកសម្លាប់ ខ្លួន ប៉ុន្តែត្រូវបានសមត្ថកិច្ច ដែលកំពុងឈរជើងនៅស្ពាននោះជួយឃាត់ទាន់ពេល វេលា និងបាននាំខ្លួនរូបគេ យកទៅកាន់ទីស្នាក់ការ នគរបាលប៉ុស្តិ៍ច្បារអំពៅទី១ ដើម្បីធ្វើការ សាកសួរពីមូល ហេតុ ដែលរូបគេគិតខ្លី មកលោតទឹកធ្វើអត្តឃាតខ្លួនឯងបែបនេះ។

នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ឈុន ដាឡិច បានទឹកភ្នែក និងលាយឡំដោយសំដីអួលដើម ក មកបិទបាំងភាព កំសោយរបស់ខ្លួន ប្រាប់សមត្ថកិច្ចថា មូលហេតុ ដែលខ្លួន គេគិតចង់សម្លាប់ខ្លួននេះ ព្រោះតែសព្វថ្ងៃ បញ្ហានៅក្នុងគ្រួសាររបស់គេតែងតែមិន ចុះសម្រុងគ្នាសោះ ជាពិសេសខ្លួនគ្មាន សមត្ថភាពក្នុងការចិញ្ចឹម បីបាច់ប្រពន្ធចុង និងតូចចិត្ត ដែលប្រពន្ធដើមសុំលែងលះគ្នា ទើបបានជាខ្លួន ពិបាកមិនដឹងថា ត្រូវដោះស្រាយយ៉ាងណាមានតែមកសម្រេចផ្តាច់សង្ខានៅលើស្ពាន ព្រះមុនីវង្សថ្មីនេះតែម្តងទៅ។

បច្ចុប្បន្នបុរសរូបនេះ ត្រូវបានសមត្ថកិច្ចធ្វើការ អប់រំណែនាំ ឈប់ឲ្យរូបគេ គិតខ្លីបែបនេះទៀត ដោយផ្តល់គំនិតល្អៗ ឲ្យខិតខំប្រឹងប្រែងរកស៊ីទៅ តាមសមត្ថភាពក្នុង ការចិញ្ចឹមខ្លួនឯង និងប្រពន្ឋកូនតទៅទៀត។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative