ជាងតបណ្តាញ​​​ចរន្តអគ្គិសនី​​​ផ្ទះល្វែង ឆក់ធ្លាក់​​​ពីលើផ្ទះ​​​ជាន់ទី៣ស្លាប់

បុរសជាងត​​​បណ្តាញចរន្ត​​​អគ្គិសនី ផ្ទះល្វែង​​​ម្នាក់ ត្រូវបាន​​​ចរន្តអគ្គិសនី​​​ឆក់ធ្លាក់ ពីលើផ្ទះ​​​ជាន់ទី៣ ស្លាប់ភ្លាមៗ នៅនឹងកន្លែង​​​កើតហេតុ កាលពីវេលា​​​ម៉ោង៣ និង៤០នាទីរសៀល​​​ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៣ ស្ថិតនៅក្នុងផ្ទះមួយក្បែរ រោងចក្រកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

រូបភាពគេហទំព័រ ដើមអម្ពិល

រូបភាពគេហទំព័រ ដើមអម្ពិល

សាក្សីនៅកន្លែង​​​កើតហេតុបាន​​​ឲ្យដឹងថា ជនរងគ្រោះ​​​ពុំត្រូវបានគេ​​​ស្គាល់ឈ្មោះនោះ មានអាយុ​​​ប្រហែល៣០ឆ្នាំ មាន​​​មុខរបរ ជាជាងត​​​បណ្តាញចរន្ត​​​អគ្គិសនី រស់នៅ​​​ក្នុងស្រុក កៀនស្វាយ ខេត្ត កណ្តាល។ ចំណែកម្ចាស់​​​ផ្វះល្វែងឈ្មោះ ស៊ី សាម៉ាន់ រស់នៅ​​​ម្តុំផ្សារ អូឡាំពិក  រីឯអ្នក មើលការខុសត្រូវនៅផ្ទះល្វែងមានឈ្មោះ ស៊ីណា ស្នាក់ការដ្ឋានផ្វះល្វែងតែម្តង។

សាក្សីបានបន្តថា ជនរងគ្រោះ បានមកស៊ីឈ្នួល តបបណ្តាញអគ្គិសនីឲ្យម្ចាស់ផ្ទះល្វែងនេះអស់រយៈពេលជា ច្រើនថ្ងៃមកហើយ ប៉ុន្តែល្ងាចកើតហេតុជនរងគ្រោះ បានឡើងតបណ្តាញភ្លើងនៅជាន់ទី៣ មិនដឹងជាមានមូលហេតុអ្វីនោះទេ ក៏ត្រូវចរន្តអគ្គិសនីឆក់បណ្តាលឲ្យធ្លាក់មកដី។ ភ្លាមៗនោះសមត្ថ កិច្ច រួមនឹងប្រជាពលរដ្ឋ បាននាំគ្នាជួយសង្គ្រោះជាបឋម ដោយសង្ស័យថា ជនរងគ្រោះមិនទាន់ស្លាប់ ហើយក៏បានហៅ រថយន្តសង្គ្រោះរបស់អង្គភាព ៧១១ កងពលតូចលេខ៧០ ដឹកយកទៅសង្គ្រោះ ប៉ុន្តែជាអកុសល់ពេលរថយន្តសង្គ្រោះ មកដល់ក្រុមសង្គ្រោះបឋម ចុះពិនិត្យមើលឃើញថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

Google Analytics Alternative